នាយកដ្ឋានប្រជាចលនាត្រួតពិនិត្យការអនុវត្តន៍សារាចរលេខ ៥៧២ របស់អចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សយោធាមជ្ឈិមនៅនឹងខេត្តត្រាវិញ
នាយកដ្ឋាន អគ្គនាយកដ្ឋានស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម អាស្រ័យដោយវរសេនីយ៍ឯកផាមវ៉ាំងសី នាយករងនាយកដ្ឋានប្រជាចលនាធ្វើជាប្រធានអញ្ជើញមកធ្វើការត្រួតពិនិត្យក្តាប់ស្ថានភាពការអនុវត្តន៍សារាចរលេខ ៥៧២ របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីយោធាអនុវត្តការងារប្រជាចលនាក្នុងស្ថានភាពថ្មីឆ្នាំ ២០១២-២០២២ នៅនឹងគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

តាមសេចក្តីរបាយការណ៍ ក្នុងរយៈកាលកន្លង គណៈកម្មាធិការបក្ស-គណៈបញ្ជាការដ្ឋានយោធាខេត្តសហការជាមួយនឹងបណ្តាស្ថាប័នមានសមត្ថកិច្ចផ្សព្វផ្សាយអប់រំច្បាប់ក្នុងតំបន់ជនរួមជាតិខ្មែរបាន ២៤៥ លើកដោយមានមនុស្សចូលរួមជាង ១១ ពាន់នាក់ (ក្នុងនោះជនរួមជាតិខ្មែរជាង ៩.៥៥០ លើកនាក់) ទន្ទឹមនឹងនោះគ្រប់គ្រងហ្មត់ចត់កងជួរកម្មាភិបាល យុទ្ធជនជាជនជាតិខ្មែរ ពិសេសគឺប្រភពពង្រីកបក្ខជន សមាជិកសម្ព័ន្ធយុវជនក្នុងការជម្រើសទ័ព ជ្រើសសិស្សយោធា បង្កប្រភពបញ្ជូនទៅបណ្តុះបណ្តាល និងស្នើឱ្យរៀបចំផ្ទេរបញ្ជូនទៅធ្វើការនៅតាមបណ្តាស្ថាប័ន អង្គភាពដោយសមស្រប។  រៀងរាលឆ្នាំ គណៈកម្មាធិការបក្ស-គណៈបញ្ជាការដ្ឋានយោធាខេត្តសហការជាមួយនឹងគណៈកម្មាផធិការបក្ស រដ្ឋអំណាចមូលដ្ឋានចាត់តាំងប្រតិបត្តិការសឹកក្រៅបន្ទាយជួយប្រជាជនពលកម្ម ជួសជុលលើកកម្ពស់ផ្លូវជនបទបានជាង ១៦៥ គីឡូម៉ែត្រ ប្រមូលផលដំណាំ ៩៤ ហិកតា កសាងស្ពាន ១៨ កន្លែង ជូនសៀវភៅ ១៥ ពាន់ក្បាលនិង អាហារូបករណ៍រាប់រយចំណែកដល់សិស្សក្រីក្រសង្វត់រៀនសូត្រ។ល។ កសាងបានច្រើនទម្រង់ “ប៉ុនប្រសប់ការងារប្រជាចលនា” ដូចជា៖ កសាងកំណាត់ផ្លូវខៀវ-ជ្រះ-ស្អាត ធុងសប្បុរសធម៌ដើម្បីអ្នកជំងឺក្រីក្រ ក្រឡអង្ករមេត្តាធម៌ រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមនៅមូលដ្ឋាន។

ក្រុមប្រតិភូត្រួតពិនិត្យបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការបក្ស-គណៈបញ្ជាការដ្ឋានយោធាខេត្តដែលបានផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់ការងារជនជាតិ ចូលរួមពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមនៅតំបន់ជនរួមជាតិ រួមចំណែកអនុវត្តសម្រេចល្អភារកិច្ចយោធា ការពារជាតិនៅមូលដ្ឋាន ពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ និងកសាងប្រព័ន្ធការពារក្នុងប្រជាជនកាន់តែរឹងមាំ៕ ហឺវហ៊ីប-រតនា

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291486