គណៈបញ្ជាការដ្ឋានយោធាខេត្ត៖ ចាត់តាំងពិធីប្រឡងក្រុមប្រជាការពារបាញ់គោលដៅហើរទាបឆ្នាំ ២០២២
កាលពីថ្ងៃទី ១៤ ខែមិថុនា គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញចាត់តាំងពិធីប្រឡងក្រុមថ្មើរជើងបាញ់គោលដៅហើរទាបជូនកងកម្លាំងកងប្រជាការពារខេត្តឆ្នាំ ២០២២។ អញ្ជើញចូលរួម និងចង្អុលការមានវរសេនីយ៍ឯកឡេវ៉ាំងកាំង មេបញ្ជាការរង-ប្រធានសេនាធិការនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត។

កងថ្មើរជើងស្រុកកាងឡុងបាញ់គោលដៅទាប

ចូលរួមពិធីប្រឡងលើកនេះមានកម្មាភិបាល យុទ្ធជនកងប្រជាការពារជាង ២០០ នាក់ របស់ ០៩ អង្គភាពស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ បណ្តាបេក្ខជនចូលរួមប្រឡងបានចែកចេញជា ៧២ ក្រុម (ក្រុមកងប្រជាការពារប្រុស ៦៣ ក្រុម ក្រុមកងប្រជាការពារស្រ្តី ០៩ ក្រុម)។ ក្នុងរយៈពេលមួយថ្ងៃប្រឡង បណ្តាបេក្ខជនត្រូវឆ្លងកាត់ ០៤ រង្វង់ប្រឡងដូចជា៖ សហប្រតិបត្តិការក្រុមថ្មើរជើងធ្វើកិច្ចការត្រៀមបម្រុងប្រយុទ្ធ អនុវត្តការប្រយុទ្ធចល័តត្រួតត្រាសមរភូមិ ធ្វើការងារត្រៀមបម្រុងប្រយុទ្ធ សហប្រតិបត្តិការបាញ់ឧទ្ធម្ភាគចក្រចុះយកទ័ព សហប្រតិបត្តិការបាញ់យន្តហោះចាក់ទ័ព។ រង្វង់នីមួយៗ ក្រុមនីមួយៗចាប់ឆ្នោតប្រឡងនិទ្ទេសផ្ទាល់។

កងថ្មើរជើងស្រុកកាងឡុង លេខ ១

លទ្ធផល គណៈចាត់តាំងជូនរង្វាន់លេខ ១ ដល់ក្រុមប្រជាការពារ (ប្រុស)បាញ់គោលដៅហើរទាបឃុំថាញ់ម៉ី (ស្រុកចូវថាញ់) ឃុំនិញថើយ (ស្រុកកូវកែ) លេខ ២ ឃុំដុងហាយ (ស្រុកយ្វៀងហាយ) លេខ ៣។ ចំពោះក្រុមប្រជាការពារស្ត្រី ក្រុមកងថ្មើរជើងស្រុកកាងឡុង លេខ ១ ទីផ្សាររួមខេត្តយ្វៀងហាយលេខ ២ និងទីក្រុងត្រាវិញលេខ ៣ អង្គភាពស្រុកកូវកែទទួលបានរង្វាន់លើកទឹកចិត្ត។ សមូហភាពគណៈបញ្ជាការដ្ឋានយោធាស្រុកយ្វៀងហាយទទួលជ័យលាភីលេខ ១ គណៈបញ្ជាការដ្ឋានយោធាស្រុកចូវថាញ់លេខ ២ និងគណៈបញ្ជាការដ្ឋានយោធាស្រុកកូវកែលេខ ៣៕ ហឺវហ៊ីប-រតនា

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764