ប្រធានគណៈកម្មាធិការប្រជាជនខេត្តសួរសុខទុក្ខ លើកទឹកចិត្តយុវជនទៅបំពេញកាតព្វកិច្ចយោធា

កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានបង្កើតបណ្តាក្រុមប្រតិភូការងារអញ្ជើញទៅត្រួតពិនិត្យការងាររៀបចំពិធីប្រគល់ជូន ទទួលទ័ព និងសួរសុខទុក្ខ លើកទឹកចិត្តបណ្តាគ្រួសារមានយុវជនទៅបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២២។ នៅស្រុកយ្វៀងហាយនិងទីក្រុងត្រាវិញ លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្តធ្វើជាប្រធានក្រុម។ រួមដំណើរជាមួយក្រុមមានវរសេនីឯក ទ្រឿងថាញ់ផុង ប្រធានគណៈបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត។

ក្រុមបានអញ្ជើញទៅធ្វើការនិងស្តាប់របាយការណ៍របស់ក្រុមប្រឹក្សាកាតព្វកិច្ចយោធាស្រុកយ្វៀងហាយ និងទីក្រុងត្រាវិញពីការងាររៀបចំ បណ្តាផ្នែកការងារពីគោលនយោបាយខាងក្រោយកងទ័ព ស្ថានភាពគុណភាពក៏ដូចជាស្មារតីត្រៀមខ្លួនរបស់យុវជនត្រៀមទៅបំពេញកាតព្វកិច្ចយោធា ពិសេសគឺការងាររៀបចំសម្រាប់ពិធីប្រគល់ទទួលទ័ពឆ្នាំ២០២២ គិតមកដល់ពេលបច្ចុប្បន្ន។ បន្ទាប់ពីនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ លើកទឹកចិត្តដល់គ្រួសារមួយចំនួន និងយុវជនឆ្នើមនៅលើភូមិសាស្រ្តឃុំឡុងឌឹក ទីក្រុងត្រាវិញ។ នៅតាមទីកន្លែងទៅសួរសុខទុក្ខ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានកត់ត្រា ស្ងើចសរសើរ និងលើកទឹកចិត្តបណ្តាគ្រួសារ យុវជនទៅបំពេញកាតព្វកិច្ចយោធា លើកនេះ ពង្រីកប្រវេណីវីរភាពរបស់មាតុភូមិឡុងឌឹកនិយាយដោយឡែក និងខេត្តត្រាវិញនិយាយរួម។ ជាមួយនឹងការទទួលខុសត្រូវរបស់យុវជន ពង្រីកប្រវេណីរបស់មាតុភូមិនិងគ្រួសារ ជាមួយភារកិច្ចការពារមាតុប្រទេស ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្ឈឹមថា បន្ទាប់ពីចូលកងជួរទ័ពយុវជនម្នាក់ៗនឹងប្រតិបត្តិល្អច្បាប់របស់រដ្ឋ វិន័យកងទ័ព បញ្ចេញកម្លាំងខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំដើម្បីក្លាយជាយុវជនឆ្នើមរបស់កងទ័ព ប្រសិនបើមានលក្ខណៈនឹងបន្តបម្រើក្នុងកងជួរទ័ព។ល។ នៅក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានប្រគល់ជូនយុជនម្នាក់ៗអំណោយមួយចំណែកដើម្បីលើកទឹកចិត្តស្មារតីមុនពេលចូលបម្រើកងជួរទ័ព។ល។

បានដឹងថា ក្នុងឆ្នាំ២០២២ ទូទាំងខេត្តត្រាវិញជម្រើសយុវជន ១.១៣៦នាក់ទៅបំពេញកាតព្វកិច្ចយោធា  ក្នុងនោះប្រគល់ដល់បណ្តាអង្គភាពកងទ័ពចំនួន៩០០នាក់ នៅមកគឺយុវជនបំពេញកាតព្វកិច្ចនគរបាលប្រជាជន។ ក្នុងនោះមាន ៣២១យុវជនជាជនជាតិខ្មែរ ៣យុវជនជាជនជាតិចិន ២៣យុវជនជាបក្ខជន ៥៤យុវជនមានកម្រិតមហាវិទ្យាល័យ អនុមហាវិទ្យាល័យ និងមុខជំនាញបច្ចេកទេស អាយុជាមធ្យមពី១៨ដល់២១ឆ្នាំស្រូបយកអត្រាជាង៨០% សុខភាពប្រភេទទី១ ទី២ជាង៥០%។ ការងារគោលនយោបាយក្រោយពីកងទ័ព សួរសុខទុក្ខ លើកទឹកចិត្ត ជូនអំណោយបានយកចិត្តទុកដាក់។  តាមរបាយការណ៍របស់បណ្តាអង្គភាពជាមួយក្រុមការងារត្រួតពិនិត្យ មុន ក្នុងនិងបន្ទាប់ពីបុណ្យតេតយុវជនតៀមខ្លួនចូលបម្រើកងជួរទ័ពសុទ្ធតែបានបណ្តាមូលដ្ឋានសួរសុខទុក្ខ ជូនអំណោយ។ នៅទីក្រុងត្រាវិញ គិតជាមធ្យមក្នុងយុវជនម្នាក់ៗបានជូនអំណោយ២ចំណែកក្នុងឱកាសបុណ្យតេតង្វៀងដាង ក្រុមប្រឹក្សាកាតព្វកិច្ចយោធាបណ្តាឃុំ សង្កាត់ជូនយុវជនម្នាក់ៗប្រាក់១.០០០.០០០ដុង និងក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីក្រុងជូនយុវជនម្នាក់បញ្ជីប្រិតសំចៃមានតម្លៃ២.០០០.០០០ដុងដោយប្រភពចលនាសប្បុរសជនរួមវិភាគទាន។

ចំពោះពិធីប្រគល់ ទទួលទ័ព ដើម្បីធានាសុវត្ថិភាពសម្រាប់ការងារបង្ការ ទប់ស្កាត់ជំងឺ ១០០%យុវជនមុននឹងចូលម្រើកងជួរទ័ពបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន២ម្ជុល ក្នុងនោះមាន ៥៥១យុវជនបានចាក់ម្ជុលទី៣ ១០០%យុវជនបានតេស្ត PCR អវិជ្ជមាន ហើយនៅមានសុពលភាពក្នុង៧២ម៉ោងមុនពិធីប្រគល់ទទួលទ័ព និងបានតេស្តរហ័សមុននឹងប្រគល់ដល់បណ្តាអង្គភាព៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 18
  • ថ្ងៃនេ: 1044
  • ក្នុងសប្តាហ៍: 14,080
  • ទាំងអស់: 697,179