បង្កើនការពិន័យចំពោះអំពើរំលោភបំពានសារាចរលេខ១៦

ស្ថិតក្នុងស្ថានភាពប្រែប្រួលយ៉ាងស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត កងកម្លាំងតម្រួតនគរបាលក្នុងទូទាំងខេត្តសហការនឹងបណ្តាកងកម្លាំងមានការទាក់ទិនបង្កើនការងារយាមល្បាត ត្រួតពិនិត្យ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ប្តេជ្ញាពិន័យម៉ឹងមាត់រាល់អំពើបំពាន សារាចរលេខ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការអនុវត្តន៍គម្លាតសង្គម ដូចជាៈ ប្រមូលផ្តុំលើសពី២នាក់ ចេញផ្លូវដោយគ្មានហេតុផលសមស្រប មិនពាក់របាំងមុខ។ល។

ដោយឡែកនៅលើភូមិសាស្រ្តទីក្រុងត្រាវិញ កងតម្រួតចរាចរណ៍រួមជាមួយបណ្តាកងកម្លាំងនគរបាលសណ្តាប់ធ្នាប់ នគរបាលផ្សេងទៀតរៀបចំវេនយាមល្បាត៨លើក ទាំងថ្ងៃទាំងយប់ មានមុខនៅតាមដងផ្លូវ ដើម្បីពិន័យម៉ឹងម៉ាត់រាល់ពំពើបំពានទាន់ពេល។ តាមចំនួនលេខស្ថិតិចាប់តាំងពីថ្ងៃទី១៩ កក្កដា ដល់ថ្ងៃត្រង់ថ្ងៃទី២១ កក្កដា កងតម្រួតចរាចរណ៍នគរបាលទីក្រុងត្រាវិញបានកត់ហេតុពិន័យ ០៥ ករណីបំពានលើសារាចរលេខ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដោយមានកំហុសដូចជាៈ មិនពាក់របាំងមុខនៅទីសាធារណៈ  ចេញផ្លូវក្នុងករណីមិនចាំបាច់។ល។

តាមសេចក្តីកំណត់របស់អនុក្រឹត្យលេខ 117/2020/NĐ-CP ចុះថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២០ របស់រដ្ឋាភិបាលកំណត់ពិន័យបំពានរដ្ឋបាលក្នុងវិស័យសុខាភិបាល ក្នុងអំឡុងពេលអនុវត្តសេចក្តីកំណត់គម្លាតសង្គម ប្រជាជនចេញផ្លូវក្នុងករណីមិនចាំបាច់ (លើកលែងករណីទៅទិញគ្រឿងបរិភោគ ឧបភោគ ថ្នាំសង្កូវ សង្គ្រោះបន្ទាន់ ធ្វើការនៅរោងចក្រ មូលដ្ឋានផលិត មូលដ្ឋានធ្វើអាជីវកម្មសេវា មុខទំនិញចាំបាច់មិនត្រូវបិទទ្វា ផ្អាកធ្វើសកម្មភាព និងបណ្តាករណីជាបន្ទាន់ផ្សេងទៀត) គឺត្រូវពិន័យទឹកប្រាក់ពី០១-០៣លានដុង ប្រមូលផ្តុំពី ៣ នាក់ឡើងទៅក្រៅពីការិយាល័យ សាលារៀន មន្ទីរពេទ្យ និងនៅទីសាធារណៈគឺត្រូវពិន័យប្រាក់ពី ១០-២០លានដុងចំពោះបុគ្គល ពី ២០-៤០ លានដុងចំពោះអង្គការចាត់តាំង ពិន័យប្រាក់ពី ១-៣លានដុងចំពោះអំពើមិនពាក់របាំងមុខ៕

 

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 24
  • ថ្ងៃនេ: 618
  • ក្នុងសប្តាហ៍: 9,770
  • ទាំងអស់: 592,681