នគរបាលត្រាវិញៈ ចាត់តាំងប្រមូលទិន្នន័យអត្តសញ្ញាណប័ណ្ណពលរដ្ឋចល័ត

អនុវត្តតាមការចង្អុលការរបស់រដ្ឋមន្ត្រីក្រសួងនគរបាលស្តីពីផ្សព្វផ្សាយអនុវត្តគ្រោងផែនការផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋលើទូទាំងប្រទេស កាលពីថ្ងៃទី ៣០ ធ្នូ ការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាលពីសណ្តាប់ធ្នាប់សង្គមនៃនគរបាលខេត្តត្រាវិញចាត់តាំងប្រមូលទិន្នន័យបុគ្គលក្នុងដំណើរការអនុវត្តន៍ផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋនៅលើភូមិសាស្រ្តខេត្តដោយទម្រង់ចល័ត។

ដំណើរការអនុវត្តសាមញ្ញ ប្រតិបត្តិការទាំងអស់សុទ្ធតែឆ្លងតាមរយៈប្រព័ន្ធឧបករណ៍អេឡិចត្រូនិចមានតភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យជាតិពីចំនួនប្រជាជនបានប្រមូលមុននោះ បុគ្គលគ្រាន់តែយកតាមអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬក្រដាស់ស្នាមនានាមានជាប់ទាក់ទង។

ត្រាវិញជាខេត្តមួយក្នុងចំណោមបណ្តាខេត្តអនុវត្តពិសោធការប្រមូលទិន្នន័យបុគ្គលក្នុងដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។ កម្មាភិបាលនាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលពីសណ្តាប់ធ្នាប់សង្គម(ក្រសួងនគរបាល) ទទួលបន្ទុកភូមិសាស្រ្តខេត្តត្រាវិញបានឲ្យដឹងៈ នេះជាមូលដ្ឋានដើម្បីក្រសួងនគរបាលបន្តកែសម្រួល ដោះស្រាយបញ្ហានៅពេលទទួលទិន្នន័យបុគ្គលក្នុងដំណើរការផ្តល់អត្តសញ្ញាប័ណ្ណពលរដ្ឋមានភ្ជាប់បន្ទះឈីបទូលំទូលាយក្នុងទូទាំងប្រជាជន។

តាមផែនការ ក្នុងបណ្តាថ្ងៃដំបូងអនុវត្តពិសោធការប្រមូលទិន្នន័យអត្តសញ្ញាណប័ណ្ណពលរដ្ឋ ការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាលពីសណ្តាបធ្នាប់សង្គមនគរបាលខេត្តបានដំណើរការអនុវត្តចំពោះកម្មាភិបាល បុគ្គលិករដ្ឋ កងកម្លាំងប្រដាប់អាវុធ។ ដោយឡែកក្នុងថ្ងៃដំបូងអនុវត្តពិសោធ អង្គភាពប្រមូលបានជាង២០០ទិន្នន័យផ្ទាល់ខ្លួនជាថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងកម្មាភិបាល បុគ្គលិករដ្ឋការកំពុងប្រកបការងារនៅតាមការិយាល័យ ផ្នែកចំណុះ។

តាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាលពីសណ្តាប់ធ្នាប់សង្គមនគរបាលខេត្ត ការប្រមូលទិន្នន័យផ្ទាល់ខ្លួននាបច្ចុប្បន្ន មានការជួបលំបាកខ្លះក្នុងយកស្នាមមេដៃ មានបុគ្គលជាច្រើនមានស្នាមម្រាមដៃស្រពេចស្រពិល ម៉ាស៊ីនកំណត់អត្តសញ្ញាណមិនច្បាស់ទើបបាត់ពេលវេលាច្រើន ដើម្បីជម្នះស្ថានភាពនេះ អង្គភាពនឹងសហការជាមួយនាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលពីសណ្តាប់ធ្នាប់សង្គម(ក្រសួងនគរបាល) ស្នើអង្គភាពជំនាញការរួសរាន់កែលម្អឧបករណ៍បច្ចេកទេស លើកកំពស់លទ្ធភាពធ្វើអត្តសញ្ញាណដើម្បីដំណើរការប្រមូលទិន្នន័យប្រព្រឹត្តឡើងឆាប់រហ័ស ងាយស្រួលជាង និងធានាពេលវេលាផ្តល់អត្តសញ្ញាណពលរដ្ឋភ្ជាប់បន្ទះឈីបជូនប្រជាពលរដ្ឋត្រូវតាមការកំណត់៕

 

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 9
  • ថ្ងៃនេ: 653
  • ក្នុងសប្តាហ៍: 9,805
  • ទាំងអស់: 592,716