ផែនការតស៊ូបង្ការបង្រ្កាប ឧក្រិដ្ឋជនរំលោភបំពានលើកុមារ អ្នកមិនទាន់ពេញវ័យ បំពានច្បាប់ និង បង្ការបង្រ្កាប អំពើហិង្សាគ្រួសារ ជួញដូរមនុស្ស
អ​​នុ​វត្ត​​​សេច​​ក្តី​សម្រេច​ចិត្ត​​​លេខ 2468/QĐ-BCA-C41 ចុះ​​​ថ្ងៃ​ទី​​​២៨ ឧ​ស​ភា ឆ្នាំ​២០១៨ រ​បស់​​ក្រ​សួង​​​ន​គរ​​បាល​ ស្តី​ពី​ការ​អ​នុ​ម័ត​លើ​គម្រោង​​ការ «ផែន​ការតស៊ូ​បង្ការបង្រ្កាប ឧ​​ក្រិដ្ឋ​ជន​រំ​លោភ​បំ​ពាន​​លើ​កុ​មារ អ្នក​​​មិន​ទាន់​ពេញ​វ័យ​​បំ​ពាន​​​ច្បាប់​​​បង្ការ​ ប្រ​យុទ្ធ​​ប្រ​ឆាំងនឹង​​​អំ​ពើ​​ហិង្សា​​​គ្រួ​សារ ជួញ​ដូរ​​ម​នុស្ស» គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ទើប​​តែ​​ប្រ​​កាស​ជា​​ផ្លូវ​​ការ​ផែន​ការ​​លេខ 1655/KH-UBND អ​នុ​វត្ត​​គម្រោង​ការ​នេះ​នៅ​​លើ​ភូមិ​សាស្រ្ត​ខេត្ត​​ដំ​ណាក់​​កាល​​២០១៨ -  ២០២០។
គោល​ដៅ​រួម​គឺ​​បង្កការ​​ផ្លាស់​ប្តូរ​ខ្លាំង​ក្លា​​​ក្នុង​សង្គម​ទាំង​មូល​​ពី​ការ​យល់​ដឹង និង​ទង្វើ​ក្នុង​​ការ​ងារ​​ការ​ពារ អប់​រំ​​កុ​មារ លើក​កំ​ពស់​​​តួ​​នា​ទី​ ភា​​រ​កិច្ច​ទ​ទួល​ខុស​ត្រូវ​ពី​​គ្រប់​លំ​ដាប់​ថ្នាក់ ផ្នែក បណ្តា​អង្គ​ការ​​សង្គម​​និង​​ប្រ​ជា​ជន។ ជំ​រុញ​​មាំ​​​ការ​​ងារ​​បង្ការ​ទប់​​ស្កាត់​ឧ​​ក្រិដ្ឋ​ជន​​​ លើក​កំ​ពស់​ស​មត្ថ​ភាព​ជូន​​កម្មា​ភិ​បាល​ឯ​​ក​ទេស​ធ្វើ​​ការ​ជា​មួយ​​ជន​មិន​ទាន់​​ពេញ​​វ័យ​រួម​ចំ​ណែក​​លើក​កំ​ពស់អ​ត្រា​ស៊ើប​​អង្កេត​ពិ​ន័យ​រាល់​​អំ​ពើ​​រំ​​លោភ​​បំ​ពាន​​លើ​​កុ​មារ និង​​អ្នក​​មិន​ទាន់​ពេញ​វ័យ​ ​បំ​ពាន​​ច្បាប់ រាល់​ក​រ​ណី​មាន​ជាប់​ទាក់​ទង​​ដល់​អំ​ពើ​ហិង្សា​គ្រួ​សារ​​​ជួញ​​ដូរ​​ម​នុស្ស។​

គោល​ដៅ​ជាក់​ស្តែង ជា​រាង​​រាល់​ឆ្នាំ​​​ ឧ​​ក្រិដ្ឋ​ជន​​​​រំ​​លោភ​​បំ​ពាន​​លើ​កុ​​មារកាត់​​បន្ថយ​ពី​​១០​ដល់​១៥%។ ចំ​នួន​​កុ​មារ​​ត្រូវ​​រំ​​លោភ​​​​ផ្លូវ​ភេទ​​កាត់​​បន្ថយ​ពី​​២០​ដល់​៣០%។ ចំ​នួន​កុ​​មារ​ត្រូវ​​អំ​ពើ​​​ហិង្សា ត្រូវ​ជួញ​​ដូរ​​​កាត់​បន្ថយ​​ចំ​នួន​៤០%។ ចំ​នួន​ក​​រ​ណី​អា​ស្រ័យ​​ដោយ​​ជន​​​មិន​ទាន់​​ពេញ​វ័យ​​បំ​ពាន​បទ​ល្មើស​​​កាត់​បន្ថយ​ពី​​១៥ ដល់​២០%។ ខិត​ខំ​ប្រឹង​ប្រែង​​​មាន​ចំ​នួន​១០០% កុ​មារ​​ត្រូវ​​រំ​​លោភ​​​​ផ្លូវ​ភេទ ត្រូវ​អំ​ពើ​​ហិង្សា ត្រូវ​​ជួញ​​ដូរ​​បាន​​រក​​ឃើញ អន្ត​​រា​គមន៍​ ជំ​នួយ​ទាន់​ពេល​​ឈាន​ដល់​​​ការ​កាត់​បន្ថយ​ជា​សា​​រ​វន្ត​ស្ថាន​ភាព​​កុ​មារ​ត្រូវ​រំ​​លោភ​​ផ្លូវ​ភេទ​ កុ​​មារ​​ត្រូវ​អំ​ពើ​ហិង្សា​ កុ​មារ​ត្រូវ​ជួញ​ដូរ។ល។

ដើម្បី​អនុ​វត្ត​​មាន​​ប្រ​សិទ្ធ​ភាព​រាល់​គោល​​ដៅ​ខាង​លើ ផែន​​ការ​​បាន​ដាក់​ចេញ​ភា​​រ​កិច្ច​​និង​​ដំ​ណោះ​ស្រាយ​អ​​នុ​វត្ត​​ រួម​​មានៈ កំណត់​ខ្សែ​​ផ្លូវ មូលដ្ឋាន លក្ខណៈ​សង្ស័យ​ស​​កម្ម​ភាព​ឧ​​ក្រិដ្ឋ​ជន​​សម្រាប់​​បទ​​ល្មើស​រំ​​លោភ​​បំ​ពាន​​លើ​កុមារ និង​អ្នក​​មិន​ទាន់​ពេញ​​វ័យ​ជំ​ទង់​​បំ​ពាន​ច្បាប់​ អំ​ពើ​ហិង្សា​គ្រួ​សារ ឧ​​ក្រិដ្ឋ​ជន​​ជួញ​ដូរ​​ម​នុស្ស​​​ ដើម្បី​ដំ​ណើរ​​ការ​ចាត់​ជា​​ក្រុម វាយ​​តម្លៃ​ សំ​​ដៅ​​ម្ចាស់​ការ​​រក​ឃើញ​​​និង​ទប់​ស្កាត់​ឧ​​ក្រិដ្ឋ​ជន​ជំ​រុញ​មាំ​​ការ​ងារ​​បង្ការ​​សង្គម ដោយ​​ឆ្លង​តាម​​ការ​ងារ​​ឃោ​ស​​នា​​អប់​រំ​សីល​ធម៌ ក្រិត្យ​ច្បាប់​ បែប​ផែន កល​​ល្បិច​ស​កម្ម​ភាព​​​របស់​ឧ​​ក្រិដ្ឋ​ជន ចល​នា​​ម​ហា​ជន​​ចូល​រួម​​រក​ឃើញ ថ្កោល​ទោស​​ឧ​ក្រិដ្ឋ​ជន​​​រំ​លោភ​​បំ​ពាល​លើ​កុ​មារ​និង​អ្នក​​​មិន​ទាន់​ពេញ​វ័យ​ជំ​ទង់​​បំ​ពាន​​ច្បាប់​ អំ​ពើ​​ហិង្សា​គ្រួ​សារ​ជួញ​ដូរ​មនុស្ស​។ ក​សាង​​បរិ​យា​​កាស​អប់​​រំ​​ស្អាត​ស្អំ​ សុ​វត្ថិ​ភាព មិន​មាន​អំ​ពើ​ហិង្សា និង​​អ​​បាយ​​មុខ​សង្គម ផ្សព្វ​​ផ្សាយ​អ​នុ​វត្ត​ល្អ​​រាល់​វិ​​ធាន​ការណ៍​​បង្ការ​ប្រ​ឆាំងនឹង​​អំ​ពើ​​ហិង្សា​​​​ក្នុង​​សា​លា​​និង​​អ​​បាយ​​មុខ​សង្គម​ជា​ដើម។​ ទន្ទឹម​នឹង​នោះ ជំ​រុញ​មាំ​ការ​ងារ​​កសាង​​រូប​សណ្ឋាន ច​ល​​នា​ប្រ​ជា​ជន​ទាំង​មូល​​​ការ​ពារ​សន្តិ​សុខ​​​មា​តុ​​ប្រ​ទេស​ក្នុង​​នោះ​ក​សាង​​​និង​​បើក​ទូ​​លាយ​រូប​សណ្ឋាន​ «បង្ការ ជំ​នួយ​​ដល់​អ្នក​​មិន​​ទាន់​​ពេញ​វ័យ​ជំ​ទង់​បំ​ពាន​​ច្បាប់​ពឹង​​ប្អែក​​លើ​ស​ហ​គមន៍» យក​​ចិត្ត​ទុក​ដាក់​ដល់​​ជន​​មិន​ទាន់​ពេញ​វ័យ​ជំ​ទង់​​បំ​​ពាន​​ច្បាប់ កុ​​មារ​ត្រូវ​​រំ​​​​​លោភ មាន​ស្ថាន​ភាព​​ជួប​លំ​បាក​ពិ​សេស​​​ឆាប់បាន​​​ចូល​​រួម​​​​បញ្ចូល​ក្នុង​​ស​ហ​គមន៍​វិញ។ល។

ក្នុង​ផែន​ការ​ គណៈ​​កម្មា​ធិ​ការ​​ប្រ​ជា​ជន​ខេត្ត​​សំ​ណូម​ពរ​​ដល់​​មន្ទីរ ស្ថា​​ប័ន​ខេត្ត​ គណៈ​​កម្មា​ធិ​​​ការ​​ប្រ​ជា​ជន​បណ្តា​ស្រុក​ ទី​​ផ្សារ​រួម​​ខេត្ត​ ទី​​ក្រុង​ ក​សាង​ផែន​ការ​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​​​ក្នុង​បរិ​វេណ​​ វិ​ស័យ មូលដ្ឋាន​​គ្រប់​គ្រង៕
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764