ពង្រីកផលិតផលបច្ចេកវិទ្យាឌីជីថលផលិតនៅប្រទេសវៀតណាម
នោះគឺជាភារកិច្ចមួយក្នុងបណ្តាភារកិច្ច ដំណោះស្រាយរបស់ផែនការពង្រីកការផលិតផលបច្ចេកវិទ្យាឌីជីថលនៅលើភូមិសាស្រ្តខេត្តត្រាវិញដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ២០៣០ (ភ្ជាប់នឹងសេចក្តីសម្រេចលេខ១៩៨៧/QĐ-UBND)។ 

ជាមួយគោលបំណងគឺបង្កលក្ខណៈឲ្យបណ្តាអាជីវកម្មនៅលើភូមិសាស្រ្តខេត្តត្រាវិញជាជំហានធ្វើជាម្ចាស់បច្ចេកវិទ្យា ម្ចាស់ការច្បាមខ្ជាប់ បង្កើតបណ្តាផលិតផលនិងច្នៃប្រតិដ្ឋបង្កើតសេវាកម្ម ដំណោះស្រាយទម្រង់អាជីវកម្មថ្មីដោយផ្អែកលើបច្ចេកវិទ្យាថ្មីៗជាច្រើនដែលជាស្នូលនៃបច្ចេកវិទ្យាឌីជីថល (ទិន្នន័យធំ, បញ្ញាសិប្បនិម្មិត ទិន្នន័យកំព្យុទ័រពពក អ៊ីនធឺណិតធម្មជាតិ។ល។) បង្កើតចេញផលិតផលមានពាណិជ្ជសញ្ញាវៀតណាម រួមចំណែកសម្រាប់ខឿនសេដ្ឋកិច្ចត្រាវិញទម្លុះទម្លាយ អភិវឌ្ឍន៍ឆាប់រហ័ស ចីរភាព លើកកម្ពស់គុណភាពជីវភាពរស់នៅដល់ប្រជាជន។

ដើម្បីខិតខំប្រឹងប្រែងក្នុងដំណាក់កាល២០២១-២០២២ នៅលើភូមិសាស្រ្តខេត្តមានយ៉ាងហោចណាស់មានអាជីវកម្ម បង្កើតថ្មីចំនួន៥ កន្លែង ឬចូលរួមក្នុងការបង្វែប្តូរបច្ចេកវិទ្យាឌីជីថល ដល់ឆ្នាំ២០៣០ នៅលើភូមិសាស្រ្តខេត្តមានអាជីវកម្មបច្ចេកវិទ្យាឌីជីថលចំនួន១០ ក្នុងនោះ យ៉ាងហោចណាស់មានអាជីវកម្មចំនួន៥កន្លែងធ្វើម្ចាស់បច្ចេកវិទ្យា ផ្គត់ផ្គង់បណ្តាផលិតផល ដំណោះស្រាយផ្នែកទន់សម្រាប់បម្រើរដ្ឋបាលអេឡិចត្រូនិច ទីក្រុងឆ្លាតវៃបានដាក់ចូលអនុវត្តនៅលើភូមិសាស្រ្តខេត្តត្រាវិញ។ គណៈកម្មាធិការប្រជាជនខេត្តសំណូមពរដល់បណ្តាមន្ទីរ ស្ថាប័ន ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង បណ្តាអង្គការចាត់តាំងមានការទាក់ទិន និងអាជីវកម្មប្រមូលផ្តុំកម្លាំងអនុវត្តបណ្តាក្រុមភារកិច្ច ដំណោះស្រាយដូចខាងក្រោម៖

បង្កើតនិងសម្រេចរួសរាល់យន្តការគោលនយោបាយពង្រីកអាជីវកម្មបច្ចេកវិទ្យាឌីជីថល។

ពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ពង្រីកធនធានមនុស្សបច្ចេកវិទ្យាឌីជីថល

ពង្រីកទីផ្សារសម្រាប់អាជីវកម្ម ផលិតផលបច្ចេកវិទ្យាឌីជីថល។

ឃោសនា ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការពង្រីកអាជីវកម្មឌីជីថល។

គណៈកម្មាធិការប្រជាជនខេត្តសំណូមពរដល់បណ្តាមន្ទីរ ស្ថាប័នខេត្កនិងគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីផ្សាររួមខេត្ត ទីក្រុងពង្រឹងការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានចូលក្នុងបណ្តាសកម្មភាពរបស់បណ្តាអង្គភាពត្រូវតាមគោលការណ៍ ផែនការ បទបញ្ញាត្តិរបស់ខេត្ត រួមចំណែកជម្រុញតម្រូវការដើម្បីបណ្តាអាជីវកម្មបច្ចេកវិទ្យាពង្រីកបណ្តាផលិតផលនិងកម្មវិធី ពិនិត្យឡើងវិញបណ្តាគោលការណ៍ ក្រឹត្យច្បាប់ គោលនយោបាយ លក្ខណៈធ្វើអាជីវកម្មឯកទេស ធ្វើឲ្យងាយស្រួបណ្តានីតិវិធីគ្រប់គ្រងបច្ចេកវិទ្យារបស់អាជីវកម្ម ដើម្បីបង្កលក្ខណៈពង្រីកអាជីវកម្មបច្ចេកវិទ្យាឌីជីថលក្នុងវិស័យគ្រប់គ្រង ពង្រឹងការវិនិយោគសម្រាប់កម្មវិធី និងផ្លាស់ថ្មីបច្ចេកវិទ្យារបស់អាជីវកម្មរួមទាំងកែទម្រង់រដ្ឋបាល សាធារណៈ តម្លាភាពព័ត៌មានគោលនយោបាយ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826