ពង្រឹងការងារបង្ការ ទប់ទល់បឧប្បត្តិហេតុគីមី
អាស្រ័យដោយភាពគ្រោះថ្នាក់នៃសារធាតុគីមីភាគច្រើន ដូចជាភាពងាយឆេះ ភាពដុះស្នឹម ភាពស៊ីកាត់ ការពុលរ៉ាំរ៉ៃ ពុលធ្ងន់ធ្ងរ។ល។ ទើបជារៀងរាល់ឆ្នាំមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តត្រាវិញសហការនឹងបណ្តាផ្នែកមានជាប់ទាក់ទងពង្រឹងការងារគ្រប់គ្រងសកម្មភាពសារធាតុគីមី ទន្ទឹមនឹងនោះ ណែនាំ ដាស់តឿនបណ្តាអង្គការ បុគ្គលធ្វើសកម្មភាពផលិត ធ្វើអាជីវកម្ម និងប្រើប្រាស់សារធាតុគីមីត្រូវធ្វើផែនការ ឬវិធានការបង្ការ ទប់ទល់បឧប្បត្តិហេតុសារធាតុគីមី រៀបចំសុវត្ថិភាព សមស្របជាមួយលក្ខណៈផលិតធ្វើអាជីវកម្មទៅតាមការកំណត់។ 

យោងតាមព័ត៌មានពីមន្ទីរឧស្សាពាណិជ្ជកម្ម នៅលើភូមិសាស្រ្តខេត្តមាន១៥អង្គភាពផលិត ធ្វើអាជីវកម្មនិងប្រើប្រាស់សារធាតុគីមី ក្នុងនោះមាន២ក្រុមហ៊ុនអនុវត្តល្អការរៀបចំ បែងចែកសារធាតុគីមី មានចាត់តាំងបណ្តុះបណ្តាលបច្ចេកទេសសុវត្ថិភាពជូនបុគ្គលិកទាក់មានជាប់ទងផ្ទាល់ជាសារធាតុគីមី និងអនុវត្តល្អផែនការ វិធានការបង្ការ ទប់ទប់ចំពោះឧប្បត្តិហេតុ មាន២ក្រុមហ៊ុនធ្វើអាជីវកម្មទឹកថ្នាំបោះពុម្ភគ្រប់ប្រភេទ សារធាតុរាវសម្រាប់លាងមានសមាសធាតុគីមី សារធាតិមានលក្ខខណ្ឌ សារធាតុមានកំណត់ក្នុងការផលិត ធ្វើអាជីវកម្ម និងសារធាតុរំលាយមួយចំនួនទៀត (Hydrocacbon) បានមន្ទីរឧស្សាហពាណិជ្ជកម្មពិនិត្យវាយតម្លៃ និងផ្តល់ជូនលិខិតទទួលស្គាល់គ្រប់លក្ខណៈធ្វើអាជីវកម្មសារធាតុគីមី។ ទន្ទឹមនេងនោះ សកម្មភាពប្រើប្រាស់សារធាតុគីមីនៅលើភូមិសាស្រ្តនាបច្ចុប្បន្នមាន១២អង្គភាព ក្នុងនោះមាន៨/១២អង្គភាពបានឡើងផែនការ វិធានការបង្ការ ទប់ទល់បឧប្បត្តិហេតុសារធាតុគីមី។ល។

ឆ្នាំ២០២០ មន្ទីរឧស្សាហពាណិជ្ជកម្មបានពិនិត្យវាយតម្លៃ និងផ្តល់លិខិតទទួលស្គាល់ក្រប់លក្ខណៈផលិត ធ្វើអាជីវកម្មសារធាតុផលិត ធ្វើអាជីវកម្មមានលក្ខណៈក្នុងវិស័យឧស្សាហកម្មឲ្យអាជីវកម្ម១នោះគឺ ក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ។ ផ្តល់កែសម្រួលបន្ថែមលិខិតទទួលស្គាល់គ្រប់លក្ខណៈផលិត ធ្វើអាជីវកម្មសារធាតុគីមីឲ្យក្រុមហ៊ុនភាគហ៊ុនមីឡាង និងផ្តល់ឡើងវិញលិខិតទទួលស្គាល់គ្រប់លក្ខណៈធ្វើអាជីវកម្មសារធាតុគីមីឲ្យក្រុមហ៊ុនភាគហ៊ុនប្រេងសាំងឌិញអាន។ ក្នុងឆ្នាំ នៅលើភូមិសាស្រ្តខេត្តមិនមានកើតឡើងឧប្បត្តិហេតុនិងបំពានសារធាតុគីមីក៏ដូចជាមុខទំនិញរំលោភបំពាន។

នាបច្ចុប្បន្ន បណ្តាមូលដ្ឋានធ្វើអាជីវកម្ម ផលិតនិងប្រើប្រាស់សារធាតុគីមីនៅលើភូមិសាស្រ្តសុទ្ធតែមានការណែនាំឡើងវិញវិធានការ និងផែនការបង្ការ ទប់ស្កាត់ឧប្បត្តិហេតុសារធាតុគីមីទៅតាមណែនាំនៅមាត្រាលេខ ២០ ២១ និងអនុក្រឹត្យលេខ113/2017/NĐ-CP ចុះថ្ងៃទី៩ តុលា ឆ្នាំ២០១៧ របស់រដ្ឋាភិបាល។ ពិសេស ចំពោះក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ បណ្តារោងចក្រលេខ១ ២ ៣ និង៣បើកទូលាយបាននាយកដ្ឋានសារធាតុគីមីនៃក្រសួងឧស្សាហពាណិជ្ជកម្មពិនិត្យវាយតម្លៃ អនុម័តផែនការបង្ការរាំងស្កាត់ឧប្បត្តិហេតុសារធាតុគីមី ហើយប្រគល់ឲ្យមន្ទីរឧស្សាហពាណិជ្ជកម្មត្រួតពិនិត្យ តាមដានការអនុវត្តផែនការដែលបានអនុម័ត។

តាមលោក វ៉មិញកឹម នាយករងមន្ទីរឧស្សាហពាណិជ្ជកម្ម ជារៀងរាល់ឆ្នាំ ក្រៅពីការផ្សព្វផ្សាយបណ្តាឯកសារក្រើនរំលឹកដល់បណ្តាអង្គភាពធ្វើសកម្មភាពសារធាតុគីមីអនុវត្តត្រូវតាមការកំណត់ពីសុវត្ថិភាពសារធាតុគីមី មន្ទីរឧស្សាហពាណិជ្ជកម្មចាត់តាំងបើកសន្និបាត បំពាក់បំប៉នផ្សព្វផ្សាយបណ្តាឯកសារច្បាប់ គណត់ពីការដាក់ស្លាក បែងចែកសារធាតុគីមី បណ្តាវិធានការដោះស្រាយគណៈកើតឡើងឧប្បត្តិហេតុសារធាតុគីមី។ល។ ផ្តើមពីនោះ លើកកំពស់ការយល់ដឹងគោរពច្បាប់របស់បណ្តាមូលដ្ឋានផលិត ធ្វើអាជីវកម្មនិងប្រើប្រាស់សារធាតុគីមី។ ដើម្បីជម្នះរាល់ការនៅមានកំណត់ សេសសល់ក្នុងវិស័យផលិត ធ្វើអាជីវកម្មនិងប្រើប្រាស់សារធាតុគីមី។ មន្ទីរឧស្សាហពាណិជ្ជកម្មបន្តជំរុញមាំការងារផ្សព្វផ្សាយ ចាត់តាំងសន្និបាតផ្សព្វផ្សាយនិងណែនាំ ទន្ទឹមនឹងនោះត្រួតពិនិត្យ និងពិន័យយ៉ាងតឹងរឹងរាល់ករណីបំពាន និងយឺតក្នុងការជម្នះរាល់ការនៅសេសសល់ មានកំណត់។ ក្រៅពីនោះ មន្ទីរឧស្សាហពាណិជ្ជកម្មបន្តសហការជាមួយគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងធ្វើការស្ទង់មតិដើម្បីប្រមូលព័ត៌មាននៅតាមមូលដ្ឋានប្រើប្រាស់សារធាតុតូចលក់រាយ ដើម្បីមានវិធានការគ្រប់គ្រងសារធាតុគីមីបានល្អជាងនៅក្នុងអំឡុងពេលខាងមុខ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766