គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បើកឲ្យប្រើប្រាស់មជ្ឈមណ្ឌលបញ្ជាការទីក្រុងប្រាជ្ញាខេត្តត្រាវិញ

កាលពីថ្ងៃទី០១ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានបើកឲ្យប្រើប្រាស់និងធ្វើសកម្មភាពមជ្ឈមណ្ឌល ត្រួតពិនិត្យស៊ើបអង្កេត និងបញ្ជាការទីក្រុងប្រាជ្ញាខេត្តត្រាវិញ (ហៅកាត់គឺមជ្ឈមណ្ឌល IOC ខេត្តត្រាវិញ) នេះជាកម្មវិធីសហការរវាងគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ និងសម្ព័ន្ធប្រៃសណីយ៍ទូរគមនាគមវៀតណាម VNPT អនុវត្ត។

មជ្ឈមណ្ឌលត្រួតពិនិត្យស៊ើបអង្កេត និងបញ្ជាការ ទីក្រុងប្រាជ្ញាខេត្តត្រាវិញ បានដាក់នៅគណៈកម្មាធិការប្រជាជនខេត្ត ក្រោយរយះពេលជិត៦ខែដែលបានដំណើរការកសាងមូលដ្ឋានសម្ភារៈ និងប្រមូលទិន្នន័យព័ត៌មានមកដល់ បច្ចុប្បន្ននេះមជ្ឈមណ្ឌលបានដាក់ឲ្យប្រើប្រាស់។ នាបច្ចុប្បន្ន មជ្ឈមណ្ឌល IOC របស់ខេត្តបានអនុវត្តការត្រួតពិនិត្យស៊ើបអង្កេតការបញ្ជាការនៅលើវិស័យ ៨ យ៉ាងដូចជា៖ ត្រួតពិនិត្យសុខាភិបាល អប់រំ ត្រួតពិនិត្យសេវារដ្ឋបាលសាធារណៈ ត្រួតពិនិត្យនិងការបញ្ជាការសេដ្ឋកិច្ច សង្គម ត្រួតពិនិត្យព័ត៌មានបណ្តាញសង្គម ត្រួតពិនិត្យចរាចរណ៍ ប្រព័ន្ធត្រួតពិនិត្យព័ត៌មានបរិស្ថាន ស្វែងរកប្រព័ន្ធព័ត៍មានដីធ្លីក្នុងខេត្ត។ មជ្ឈមណ្ឌលបញ្ជាការ IOC ដោយផ្អែលទៅលើព័ត៌មានបូកសរុប។ បណ្តាទិន្នន័យមើលផ្ទាល់ភ្នែកគឺក្នុងរយះពេល១០នាទី នឹងសមកាលទិន្នន័យម្តង។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តលោក ដុងវ៉ាំងឡឹម ស្នើដល់មន្ទីរ ស្ថាប័នខេត្ត ស្រុក ទីក្រុង ត្រូវសហការនិងប្រគល់ភារកិច្ចជាក់ស្តែង បញ្ជូនកម្មាភិបាលទទួលបន្ទុកតាមដានផ្តល់ព័ត៌មាន ដើម្បីទុកឲ្យប្រព័ន្ធធ្វើសកម្មភាពសម្រេច ប្រសិទ្ធភាព ដោយឡែក VNPT ត្រាវិញ ត្រូវសហការស្វិតស្វាញជាមួយមន្ទីរព័ត៌មាននិងទូរគមនាគមន៍ ការិយាល័យគណៈកម្មាធិការប្រជាជនខេត្តបញ្ចូលព័ត៌មានកសាងប្រព័ន្ធព័ត៌មានពេញសិទិ្ធបម្រើដល់ការងារគ្រប់គ្រងបញ្ជាការពង្រីក សេដ្ឋកិច្ច សង្គមក្នុងខេត្ត ឆ្លងតាមនោះរួមចំណែកកសាងរដ្ឋបាលអេឡិចត្រូនិច អនុវត្តបច្ចេកវិទ្យាឌីជីថលចូលក្នុងបញ្ហារបស់ទីក្រុង ដើម្បីរួមចំណែកកសាងអារ្យធម៌ទីក្រុង។ ថវិកាអនុវត្តអាស្រ័យដោយមជ្ឈមណ្ឌលត្រួតពិនិត្យបញ្ជាការ ទីក្រុងប្រាជ្ញាខេត្តត្រាវិញនោះគឺ ១,៥ពាន់លានដុង៕

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 186
  • ក្នុងសប្តាហ៍: 10,092
  • ទាំងអស់: 321,950