បំផុសចលនាប្រិតសំចៃអគ្គិសនីទូទាំងប្រទេសឆ្នាំ២០២៣

កាលពីរសៀលថ្ងៃទី២២ ខែឧសភា គ្រសួងឧស្សាហពាណិជ្ជកម្មបានចាត់តាំងអង្គប្រជុំផ្ទាល់និងរួមបញ្ចូលការផ្សាយបន្តផ្ទាល់ ដើម្បីបំផុសចលនាប្រិតសំចៃអគ្គិសនីទូទាំងប្រទេសឆ្នាំ២០២៣ អាស្រ័យដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ដាំងហ្វាងអាន ធ្វើអធិបតី។ ចូលរួមសន្និបាតមានតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងទុនរដ្ឋនៅអាជីវកម្ម ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន និងមន្ទីរឧស្សាហពាណិជ្ជកម្មបណ្តាខេត្ត ទីក្រុងក្រោមឱវាទមជ្ឈិម សម្ព័ន្ធអគ្គិសនីវៀតណាម និងបណ្តាក្រុមហ៊ុនអគ្គិសនី បណ្តាអតិថិជនប្រើប្រាស់អគ្គិសនីធំៗ។

នៅមណ្ឌលបន្តផ្ទាល់ខេត្តត្រាវិញ អញ្ជើញចូលរួមអង្គប្រជុំមានលោក វ៉ូវហ៊ុងយឿង នាយករងមន្ទីរឧស្សាហពាណិជ្ជកម្ម លោកហ្វិញទ្រីហាយ នាយកក្រុមហ៊ុនអគ្គិសនីត្រាវិញ និងតំណាងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងតំណាងបណ្តាអាជីវកម្មនៅលើភូមិសាស្រ្តខេត្ត។

ថ្លែងយោបល់នៅអង្គសន្និបាត អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ដាំងហ្វាងអាង បានឲ្យដឹង ចាប់តាំងពីដើមឆ្នាំ២០២៣ ក្រសួងឧស្សាហពាណិជ្ជកម្មបានផ្តោតចង្អុលការដល់សាជីវកម្មថាមពលដូចជា EVN, PVN, TKV និងបណ្តាអាជីវកម្មផ្នែកអគ្គិសនីអនុវត្តយ៉ាងប្តូរផ្តាច់នូវដំណោះស្រាយ ដើម្បីផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាពសុវត្ថិភាព ឆ្លើយតបតម្រូវការប្រើប្រាស់សម្រាប់ផលិតកម្ម ធ្វើអាជីវកម្ម និងប្រជុំជីវភាពរបស់ប្រជាជន។ ក្រៅពីនោះ ក្រសួងបានសហការនឹងបណ្តាអង្គភាព មូលដ្ឋានផ្សព្វផ្សាយព្រមៗគ្នា សុវត្ថិភាពដំណោះស្រាយជាច្រើនជំរុញបណ្តាកម្មវិធីប្រើប្រាស់ថាមពលប្រិតសំចៃអគ្គិសនីតាមសារាចរលេខ ចុះថ្ងៃ ២០/CT-TTg ទី៧ ខែឧសភា ឆ្នាំ២០២៣ របស់នាយលរដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ប៉ុន្តែ នារយៈពេលថ្មីៗនេះទីផ្សារថាមពលពិភពលោកមានភាពស្មុគស្មាញយ៉ាងខ្លាំង តម្លៃថាមពលបានបន្តត្រូវបានរុញទៅកម្រិតខ្ពស់។ ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ និងបាតុភូត El Nino បង្កភាពរាំងស្ងួត និងកង្វះទឹកនៅក្នុងអាងស្តុកទឹកវារីអគ្គីសនីទូទាំងប្រទេស ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់លទ្ធភាពផ្គត់ផ្គង់អគ្គិសនីក្នុងរដូវក្ដៅ។ ទន្ទឹមនឹងនោះ តម្រូវការប្រើប្រាស់អគ្គិសនីមាននិន្នាការកើនឡើង ជាពិសេសក្នុងរដូវក្ដៅក្នុងខែឧសភា មិថុនា និងកក្កដា ដែលបង្កហានិភ័យនៃការខ្វះខាតអគ្គិសនីសម្រាប់ផលិត និងប្រើប្រាស់ ប្រសិនបើមិនមានដំណោះស្រាយទាន់ពេលវេលា ហ្មឹងម៉ាត់ជាង។

ជាមួយនឹងបញ្ហាប្រឈមខាងលើ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ដាំងហ្វាងអាន កោះហៅនិងស្នើដល់គ្រប់លំដាប់ថ្នាក់ ផ្នែក ស្ថាប័ន អង្គភាព អាជីវកម្ម បណ្តាគ្រួសារនិងប្រជាជនលើទូទាំងប្រទេសរួមដៃចែករំលែកការលំបាកជាមួយផ្នែកអគ្គិសនី ពង្រឹងការអនុវត្តព្រមៗគ្នា និងហ្មត់ចត់នៃវិធានការសម្រាប់ការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ ជាពិសេសនៅរដូវប្រាំង ចំពោះមុខគឺចាប់ពីពេលនេះ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមនោះ គោលដៅទូទៅនៃការសន្សំថាមពលអគ្គិសនី គឺក្នុងដំណាក់កាលឆ្នាំ ២០២៣-២០២៥ ខិតខំប្រែង ប្រទេសទាំងមូលខិតខំសន្សំសំចៃយ៉ាងតិច ២% នៃការប្រើប្រាស់អគ្គិសនីសរុបរបស់ប្រទេសជាតិ។ កាត់បន្ថយការបាត់បង់ថាមពលនៅទូទាំងប្រព័ន្ធថាមពលទាំងមូលក្រោម៦%នៅឆ្នាំ ២០២៥។ កាត់បន្ថយសមត្ថភាពខ្ពស់បំផុតនៃប្រព័ន្ធថាមពលជាតិ ឆ្លងតាមរយៈការអនុវត្តកម្មវិធីគ្រប់គ្រងតម្រូវការថាមពលអគ្គិសនី និងការកែសម្រួលបន្ទុកថាមពលយ៉ាងហោចណាស់ ១.៥០០មេហ្គាវ៉ាត់នៅឆ្នាំ ២០២៥។

ទន្ទឹមនឹងនោះ ត្រូវជំរុញការទំនាក់ទំនង ការឃោសនា និងការផ្សព្វផ្សាយតាមទម្រង់សមស្របជាច្រើនស្តីពីការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អាជីវកម្ម និងសហគមន៍អំពីការសន្សំសំចៃអគ្គិសនី ការសន្សំថាមពល; បង្កើត និងរៀបចំជាបន្ទាន់នូវការអនុវត្តយ៉ាងតឹងរឹងនៃតារាងការប្រើប្រាស់អគ្គិសនីរបស់បណ្តាផ្នែក វិស័យនីមួយ ជាពិសេសគឺបណ្តាគ្រួសារប្រើប្រាស់អគ្គិសនីធំៗ។ គាំទ្រ និងលើកទឹកចិត្តដល់អាជីវកម្ម និងគ្រួសារឲ្យអនុវត្តដំណោះស្រាយបច្ចេកវិជ្ជាទំនើប បំប្លែង និងជំនួសបច្ចេកវិជ្ជាផលិតកម្ម និងឧបករណ៍អគ្គិសនី និងអេឡិចត្រូនិកដែលប្រើថាមពលហួសសម័យ បង់ថាមពលច្រើនទៅជាបច្ចេកវិទ្យា និងឧបករណ៍ថ្មី ដោយប្រើប្រាស់ថាមពលតិច ថាមពល។ល។

នៅក្នុងអង្គប្រជុំនេះដែរ ក្រសួងឧស្សាហពាណិជ្ជកម្ម រួមជាមួយតំណាងថ្នាក់ដឹកនាំតាមមូលដ្ឋាន អង្គភាព និងអតិថិជនប្រើប្រាស់អគ្គិសនីបានធ្វើពិធីបំផុសចលនាសន្សំសំចៃអគ្គិសនីឆ្នាំ២០២៣ សំដែងពីកិច្ចរួមដៃរបស់ក្រសួង ប្រជាជន សហគមន៍ និងអាជីវកម្ម ដើម្បីសម្រេចបាននូវគោលដៅនៃការសន្សំថាមពល សន្សំសំចៃអគ្គិសនី ឆ្ពោះទៅអនាគតបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 3
  • ថ្ងៃនេ: 606
  • ក្នុងសប្តាហ៍: 9,677
  • ទាំងអស់: 1,102,231