ក្រុមប្រតិភូការងារត្រួតពិនិត្យរបស់រដ្ឋសភាធ្វើការជាមួយនឹង១២មូលដ្ឋានដោយផ្សាយបន្តផ្ទាល់
កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា អនុប្រធានក្រុមប្រឹក្សាជនជាតិ ឌិញធីភឿងឡាង សមាជិកាក្រុមប្រតិភូការងារត្រួតពិនិត្យរបស់រដ្ឋសភាធ្វើជាអធិបតីពិធីធ្វើការជាមួយនឹង១២មូលដ្ឋានដោយផ្សាយបន្តផ្ទាល់អំពីលទ្ធផលអនុកម្មវិធីគោលដៅជាតិមានជាប់ពាក់ព័ន្ធដល់វិស័យវប្បធម៌។ 

សន្និបាតបានផ្សាយបន្តផ្ទាល់ជាមួយនឹងមណ្ឌលទាំង១២៖ ក្វាងបិញ ធឿធៀនហ្វែ ក្វាងណាម បាក់យ៉ាង ហាយ៉ាង តៀងក្វាង ថាយង្វៀង ឡៅកៃ ឡៃចូវ ដាក់ណុង ដាក់ឡាក់ ត្រាវិញ។ នៅមណ្ឌលបន្តផ្ទាល់ត្រាវិញ អញ្ជើញចូលរួមពិធីមានលោក ថាច់ប៊ូយ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ និងតំណាងមន្ទីរ ស្ថាប័នខេត្តមានជាប់ពាក់ព័ន្ធ។

យោងតាមរបាយការណ៍នៅសន្និបាត ត្រាវិញនាពេលបច្ចុប្បន្នមាន១០៣/១០៦អាគារវប្បធម៌ឃុំ សង្កាត់ ទីប្រជុំជន ៧៥៣/៧៥៥អាគារវប្បធម៌ភូមិ អនុសង្កាត់ មានកន្លែងកម្សាន្តចំនួន១៦សម្រាប់កុមារនិងមនុស្សចាស់ថ្នាក់ស្រុក កន្លែងកម្សាន្តចំនួន១៦៣សម្រាប់កុមារនិងមនុស្សចាស់ថ្នាក់ឃុំ មាន២៦៨.០៧៨/២៨០.២០៨គ្រួសារសម្រេចលក្ខឋានគ្រួសារវប្បធម៌ ស្មើអត្រា៩៥,៦៧%ប្រៀបជាមួយនឹងចំនួនគ្រួសារក្នុងទូទាំងខេត្ត(ក្នុងនោះមាន១៥០.៩១៤គ្រួសារវប្បធម៌ឆ្នើម) មាន៧៥១/៧៥៥អនុសង្កាត់វប្បធម៌ សម្រេចអត្រា៩៩,៤៧%។

អនុវត្តកម្មវិធីពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញបានចាត់តាំងក្រុមត្រួតពិនិត្យជាក់ស្តែងអាគារវប្បធម៌ មណ្ឌលកីឡាភូមិចំនួន៥៩កន្លែងនិងមានរបាយការណ៍ផ្ញើមន្ទីរសាងសង់។ មកដល់ពេលនេះ មន្ទីរសាងសង់មានឯកសារឆ្លើយតបទាក់តិននឹងការប្រកាសលទ្ធផលវាយតម្លៃរបាយការណ៍ពីលទ្ធភាពវិនិយោគគម្រោងការកែលម្អអាគារវប្បធម៌ មណ្ឌលវប្បធម៌ភូមិដែលមានស្រាប ប៉ុន្តែបានចុះទ្រុឌទ្រោមស្ថិតនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ សព្វថ្ងៃមន្ទីរកំពុងរួសរាន់អនុវត្តបណ្តាជំហានបន្តបន្ទាប់ទៀត។

ក្រៅពីនោះ ពីប្រភពទុនអាជីព មន្ទីរបានវិនិយោគគាំទ្រសិល្បករប្រជាជន សិល្បករឆ្នើមជាជនជាតិភាគតិចថវិការៀបចំថ្នាក់ក្នុងការផ្សព្វផ្សាយទម្រង់នៃសកម្មភាពវប្បធម៌ប្រពៃណី និងការបណ្តុះបណ្តាលអ្នកស្នងមរតក។ គាំទ្រការកសាងទូសៀវភៅសហគមន៍សម្រាប់ឃុំចំនួន២០នៃជនជាតិភាគតិច និងតំបន់ភ្នំ។ ជំនួយឧបករណ៍នៅក្នុងភូមិចំនួន២០ នៃជនជាតិភាគតិច និងតំបន់ភ្នំ។

នៅក្នុងអង្គប្រជុំនេះដែរ មូលដ្ឋានមួយចំនួនបានបង្ហាញពីការជួបលំបាក ជាប់ជំពាក់ក្នុងដំណើរការអនុវត្តកម្មវិធីគោលដៅជាតិដូចជា៖ ប្រភពទុនសម្រាប់គម្រោងការ «ពីការអភិរក្ស ពង្រីកតម្លៃប្រពៃណីល្អរបស់បណ្តាជនជាតិភាគតិចដោយផ្សាភ្ជាប់ជាមួយការពង្រីកទេសចរណ៍» ដែលស្ថិតនៅកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំបានមជ្ឈិមផ្តល់សច្ចានុម័ត បែងចែកយឺតនាំឲ្យមូលដ្ឋានផ្សព្វផ្សាយយឺត។ល។

ឆ្លងតាមមតិឆ្លុះបញ្ចាំងរបស់មូលដ្ឋាន អនុប្រធានក្រុមប្រឹក្សាជនជាតិ ឌិញធីភឿងឡាង បានឲ្យដឹង ការលំបាកមួយក្នុងចំណោយការលំបាកនៅពេលផ្សព្វផ្សាយបណ្តាកម្មវិធីគោលដៅជាតិក្នុងវិស័យវប្បធម៌គឺប្រភពកម្លាំងមិនទាន់ឆ្លើយតបតាមតម្រូវការជាក់ស្តែង កិច្ចសហការក្នុងការផ្សព្វផ្សាយបណ្តាគម្រោងការជាប់ទាក់ទងដល់វិស័យវប្បធម៌មិនទាន់បានជិតស្និទ្ធ អនុប្រធានក្រុមប្រឹក្សាជនជាតិ បានស្នើឲ្យមូលដ្ឋានស្រាវជ្រាវបំពេញបន្ថែមរបាយការណ៍ឲ្យបានពេញលេញ ដោយបញ្ជាក់ពីឯកសារមានកំណត់ ដើម្បីឲ្យក្រុមការងារស្នើជាមួយក្រុមត្រួតពិនិត្យនៃរដ្ឋសភា នីតិកាលទី១៥ មុនសម័យប្រជុំលើកទី៥៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291797