បន្តអនុវត្តដំណោះស្រាយជាច្រើនដើម្បីធានាសុវត្ថិភាពភោជនាហារ លើកកម្ពស់គុណភាពកសិ-រុក្ខ-ជលផលរបស់ខេត្ត
កាលពីថ្ងៃទី ១៦ ខែឧសភា គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៧៤៦ /746/QĐ-UBND ស្តីពីការផ្តល់សច្ចាប័នលើផែនការធានាសុវត្ថិភាពភោជនាហារ លើកកម្ពស់គុណភាពកសិ-រុក្ខ-ជលផលខេត្តត្រាវិញឆ្នាំ ២០២៣។

ឆ្នាំ ២០២៣ ត្រាវិញដាក់ចេញភាគកម្រិត ៧ យ៉ាងគប្បីត្រូវអនុវត្តសម្រេចបាននោះគឺ៖ (១) អត្រាមូលដ្ឋានផលិត-ធ្វើអាជីវកម្មភោជនាហារកសិ-រុក្ខ-ជលផលចំណាត់ថ្នាក់ប្រភេទអា កើនឡើង ៥៤% ប្រៀបជាមួយឆ្នាំ ២០២២ ចំនួន ៥២%។ (២) ១០០% មូលដ្ឋានផលិត-ធ្វើអាជីវកម្មតូចល្មមរាយបានចុះកិច្ចសន្យាផលិត-ធ្វើអាជីវកម្មភោជនាហារសុវត្ថិភាព(ចំពោះឃុំជនបទថ្មី)។ (៣) អត្រាភោជនាហារកសិ-រុក្ខ-ជលផលបានត្រួតពិនិត្យបទល្មើសបណ្តាសេចក្តីកំណត់ស្តីពីសុវត្ថិភាពភោជនាហារថយចុះ ១០% បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២២។ (៤) អត្រាផលិតផលកែច្នៃជម្រៅ(ធ្វើស្រាប បរិភោគបន្ទាន់) កើន ៥%។ (៥) ផ្ទៃដីដាំដុះ ចិញ្ចឹមជលផល និងចំនួនមូលដ្ឋានចិញ្ចឹមបានទទួលស្គាល់សម្បទា VietGAP ឬប្រហាក់ប្រហែលកើនពី ១-២ មូលដ្ឋាន។ (៦) មូលដ្ឋានកែច្នៃភោជនាហារកសិ-រុក្ខ-ជលផលបានទទួលស្គាល់សម្បទា HACCP ISO ២២000 កើនពី ១-២មូលដ្ឋាន។ (៧) មានកម្មាភិបាលគ្រប់គ្រងគុណភាព សុវត្ថិភាពភោជនាហារកសិ-រុក្ខ-ជលផលគ្រប់លំដាប់ថ្នាក់ជាង ៨០% បានបំពាក់បំប៉នចំណេះដឹង ធ្វើបច្ចុប្បន្នមុខជំនាញវិជ្ជាជីវៈ។

ដើម្បីអនុវត្តសម្រេចភាគកម្រិតដែលបានប្រគល់ជូន គណៈកម្មាធិការប្រជាជនខេត្តបានដាក់ចេញក្រុមភារកិច្ចសំខាន់ៗ ៤ យ៉ាងគឺ៖ បង្កើនការផ្សព្វផ្សាយ សាយភាយបណ្តាសេចក្តីកំណត់របស់ច្បាប់ស្តីពីសុវត្ថិភាពភោជនាហារ គោលនយោបាយឧបត្ថម្ភដល់ផលិតកម្ម-ធ្វើអាជីវកម្មរបស់មជ្ឈិម និងមូលដ្ឋាន។ បង្កើនការបំពាក់បំប៉ននិងធ្វើបច្ចុប្បន្នភាពចំណេះដឹងមុខជំនាញជូនកម្មាភិបាលដែលទទួលបន្ទុកការងារគ្រប់គ្រងគុណភាព សុវត្ថិភាពភោជនាហារកសិ-រុក្ខ-ជលផលគ្រប់លំដាប់ថ្នាក់។ បង្កើនការផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្ម ចងសម្ព័ន្ធផលិតកម្ម និងលក់ដូរផលិតផលកសិ-រុក្ខ-ជលផលគុណភាព សុវត្ថិភាព ជំរុញមាំការបញ្ជាក់បណ្តាកន្សោមផលិត-ធ្វើអាជីវកម្មផលិតផលកសិ-រុក្ខ-ជលផលសុវត្ថិភាពភោជនាហារនិងស្វែងរកបានប្រភពដើម។ កសាង និងឧបត្ថម្ភអនុវត្តការផលិតកសិកម្មល្អក្នុងការដាំដុះ និងចិញ្ចឹមសត្វ អនុវត្តកម្មវិធីគ្រប់គ្រងគុណភាពជឿនលឿន (HACCP ISO ២២000) ទៅក្នុងការផលិត កែច្នៃដំបូង និងកែច្នៃកសិ-រុក្ខ-ជលផល។

ផ្សព្វផ្សាយព្រមៗគ្នា និងពេញលេញសកម្មភាពវាយតម្លៃ ទទួលស្គាល់មូលដ្ឋានផលិត-ធ្វើអាជីវកម្មកសិ-រុក្ខ-ជលផល។ ចលនាមូលដ្ឋានផលិត-ធ្វើអាជីវកម្មកសិ-រក្ខ-ជលផលមិនស្ថិតក្នុងក្របខ័ណ្ឌផ្តល់លិខិតទទួលស្គាល់មូលដ្ឋានគ្រប់លក្ខណៈសុវត្ថិភាពភោជនាហារចុះកិច្ចសន្យា និងត្រួតពិនិត្យកិច្ចសន្យាទៅតាមសេចក្តីកំណត់របស់ច្បាប់។

ម្ចាស់ការយកសំណាក់ពិនិត្យបញ្ជាក់ ព្រមានអំពីសុវត្ថិភាពភោជនាហារកសិ-រុក្ខ-ជលផល។ បង្កើនការអធិការកិច្ចដោយចៃដន្យ រកឃើញទាន់ពេល ព្រមាន វិនិច្ឆ័យ និងពិន័យម៉ឺងម៉ាត់ចំពោះបទល្មើស៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291790