អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញបិញ ជូនផ្ទះមហាសាមគ្គីនៅស្រុកកូវង៉ាង
កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២៣ សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈប្រតិបត្តិការមូលនីធិសុខុមាលភាពសង្គមខេត្ត សហការជាមួយគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងប្រគល់ជូនផ្ទះមហាសាមគ្គីចំនួន២២៦ខ្នង ជូនគ្រួក្រមានស្ថានភាពជួបលំបាកពីផ្ទះនៅនៅលើភូមិសាស្រ្តស្រុក។ ចូលរួមពិធីមានលោកត្រឹងមិញបាញ់ អនុលេខាអចិន្ត្រៃយ៍បក្សស្រុក លោកង្វៀងថាញ់ហុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក។

ថ្លែងយោបល់នៅពិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញសង្កត់ធ្ងន់៖ ក្នុងឆ្នាំ២០២២ បន្តផ្សព្វផ្សាយអនុវត្តប្រឡងប្រណាំង «ទូទាំងប្រទេសរួមដៃដើម្បីជនក្រីក្រ-មិនទុកនរណាម្នាក់ចោលនៅខាងក្រោយ» ទូទាំងខេត្តបានឧបត្ថម្ភផ្ទះនៅដល់គ្រួសារក្រីក្រ គ្រួសារជិតក្រចំនួន២.៤១៨គ្រួ ក្នុងនោះ ថវិកាខេត្តផ្ទេរជូនតាមរយៈធនាគារគោលនយោបាយខេត្តឧបត្ថម្ភដល់គ្រួសារក្រី ជិតក្រចំនួន១.០៥២គ្រួខ្ចីទុនដើម្បីកែលម្អលំនៅឋាន ជាមួយទឹកប្រាក់ចំនួន៥២,៦ពាន់លានដុង។ មូលនីធិសុខុមាលភាពសង្គម មូលនីធិដើម្បីជនក្រីក្រថ្នាក់ខេត្ត ថ្នាក់ស្រុកបានឧបត្ថម្ភកសាងផ្ទះចំនួន១.៣៣៩ខ្នង និងជួសជុលផ្ទះមហាសាមគ្គីចំនួន២៧ខ្នង។

ស្រុកកូវង៉ាងមានគ្រួសារក្រីក្រ គ្រួសារអ្នកមានវ័យចាស់ស្ថិតក្នុងក្របខ័ណ្ឌក្រចំនួន២២៦គ្រួ បានឧបត្ថម្ភលំនៅឋានពីប្រភពមូលនីធិសុខុមាលភាពសង្គមរបស់ខេត្ត ជាមួយកម្រិតឧបត្ថម្ភដល់គ្រួសារក្រ គ្រួសារជិតក្រគ្មានសមត្ថភាពពលកម្មគឺ៥០.០០០.០០០/ខ្នង និងកម្រិតឧបត្ថម្ភដល់គ្រួសារក្រមានសមត្ថភាពពលកម្មគឺ៤០.០០០.០០០/ខ្នង។ សរុបថវិកាឧបត្ថម្ភកសាងជាង៩,៥ពាន់លានដុង។ ឆ្លងតាមនោះ រួមចំណែកកាត់បន្ថយគ្រួសារក្រទូទាំងខេត្តចុះនៅ១,៨៨%(ស្មើនឹង៥.៤០៤គ្រួសារ) អត្រាគ្រួសារជិតក្រនៅ៣,៨០%(ស្មើនឹង១០.៩០៥គ្រួសារ)នៅចុងឆ្នាំ២០២២។ ដោយឡែកអត្រាគ្រួសារក្ររបស់ស្រុកកូវង៉ាងថយចុះនៅ៣,០៤%(១.១៤៤គ្រួសារ) អត្រាគ្រួសារជិតក្រនៅ២,៤៩%(៩៣៥គ្រួសារ)។

នៅក្នុងរយៈពេលខាងមុខ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តមានគោលបំណងបន្ទាប់ពីទទួលបានផ្ទះ មាមីងបងប្អូនចូរលំនឹងចិត្តពលកម្ម ផលិតបង្កបង្កើនផល ពង្រីកសេដ្ឋកិច្ចគ្រួសារ ជាជំហានលើកកំពស់កម្រិតរស់នៅ ឈានឡើងចាគផុតពីភាពក្រីក្រចីរភាព រួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាននិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែក។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏ស្នើដល់បណ្តាមន្ទីរ ស្ថាប័នមានជាប់ទាក់ទង គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបន្តជំរុញមាំអនុវត្តល្អចលនាប្រឡងប្រណាំង «ទូទាំងប្រទេសរួមដៃដើម្បីជនក្រីក្រ-មិនទុកឲ្យនណារម្នាក់ចោលនៅខាងក្រោយ», ពង្រីកស្មារតី «ជួយគ្នាទៅវិញទៅមក», បន្តចលនាកសាងមូលនីធិដើម្បីជនក្រីក្រ កេណ្ឌប្រមូលរាល់ប្រភពកម្លាំងនៃសង្គមទាំងមូលដើម្បីអនុវត្តបណ្តាកម្មវិធីសុខុមាលភាពសង្គម គិតគូរ ជួយដល់ជនក្រីក្រនៅមូលដ្ឋាន រួមចំណែកអនុវត្តការងារកាត់បន្ថយក្រចីរភាពនៅលើភូមិសាស្រ្តខេត្ត។

នៅក្នុងថ្ងៃទី៦ ខែមករានពដែរ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្តល់ជូនអំណោយតេតរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមនៅក្នុងឱកាសបុណ្យតេតក្វីម៉ាវឆ្នាំ២០២៣ ដល់គ្រួសារក្រចំនួន៤០គ្រួនៅលើភូមិសាស្រ្តស្រុកកូវង៉ាង។

ក្នុងអំណោយមួយចំណែកបានប្រគល់ជូនរួមមានវត្ថុប្រើប្រាស់ចាំបាច់ និងសាច់ប្រាក់១.០០០.០០០ដុង។ សរុបថវិកាប្រគល់ជូនជិត៥០លានដុង អាស្រ័យដោយគណៈចលនាមូលនីធិដើម្បីជនក្រីក្រមជ្ឈិមគាំទ្រ។ នេះជាបណ្តាអំណោយសំដែងនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ពីគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋានរួមដៃគិតគូរដល់គ្រួសារក្រមានថែមលក្ខណៈទទួលបុណ្យតេតប្រកបដោយភាពរុងរឿង និងសុភមង្គល៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766