ពង្រីកប្រសិទ្ធភាពបណ្ណាល័យសាលារៀន
បណ្ណាល័យនៅតាមសាលារៀនមានតួនាទីសំខាន់របស់សាលា ជាកន្លែងសម្រាប់គ្រូបង្រៀន និងសិស្សរៀនចំណេះដឹងជាច្រើន មិនត្រឹមរួមចំណែកបង្កើនចំណេះដឹងក្នុងការបង្រៀន និងរៀនប៉ុណ្ណោះទេ ថែមទាំងបង្កបានមូលដ្ឋានអាន ក៏ដូចជាសាយភាយវប្បធម៌អាននៅក្នុងសហគមន៍ ។

គ្រូបង្រៀនសាលាបឋមសិក្សាលឿងហ្វា សេ  ណែនាំសិស្សអានសៀវភៅនៅពេលសម្រាករៀន។

សាលាបឋមសិក្សាលឿងហ្វា សេ (ឃុំលឿងហ្វា អា ស្រុកចូវថាញ់) ជាសាលាមួយក្នុងចំណោមសាលាដែលមានសិស្សខ្មែរច្រើន (ជាង ៧០% ) និងជាសាលាពង្រីកមានប្រសិទ្ធភាពបណ្ណាល័យនៅនឹងសាលារៀន ជំនួយឲ្យសិស្សបង្កើតទម្លាប់ល្អក្នុងការអានសៀវភៅ បង្កើនចំណេះដឹងមានប្រយោជន៍ក្នុងការសិក្សា។ សាលាបានគណៈកម្មាធិការប្រជាជនខេត្ត ជូនទង់ប្រឡងប្រណាំង "អង្គភាពនាំមុខកម្រិតបឋមសិក្សា" ជាច្រើនឆ្នាំបន្តបន្ទាប់ (ពីឆ្នាំសិក្សា ២០១៧-២០១៨-២០២១-២០២២)

 អ្នកគ្រូ វិញធីអាញ់ ចាងហ្វាងសាលាបឋមសិក្សាលឿងហ្វា សេ មានប្រសាសន៍ថា៖ ដើម្បីសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនឆ្នាំមកនេះ ទន្ទឹមនឹងគ្រូបង្រៀនទាំងអស់បានខិតខំបង្រៀនល្អ ក៏គប្បីរៀបរាប់អំពីផលប្រយោជន៍របស់បណ្ណាល័យរបស់សាលាផងដែរ ។ ពីព្រោះគ្រូបង្រៀន និងសិស្សរបស់សាលាតែងមកអានសៀវភៅនៅបណ្ណាល័យរបស់សាលា បង្កជាវប្បធម៌អានសៀវភៅបានល្អផង បង្កើនចំណេះដឹងក្នុងការបង្រៀន និងរៀនផង។ បច្ចុប្បន្ន បណ្ណាល័យមានកំព្យុទ័រ ០២ គ្រឿងសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ក្នុងការស្រាវជ្រាវឯកសារតាមតម្រូវការ។ មានសៀវភៅពុម្ពជាច្រើនប្រភេទជាង ១៥.៥៨៨ ក្បាល ធានាគ្រប់ចំនួនសៀវភៅសម្រាប់គ្រូបង្រៀន និងសិស្សអានដើម្បីបង្កើនចំណេះដឹងក្នុងការបង្រៀន និងរៀន។

ប្អូនស៊ើងធីហ្វៀងត្រាង ជាសិស្សថ្នាក់ទី ៥/២ នៃសាលាបឋមសិក្សា លឿងហ្វាសេ ជាសិស្សម្នាក់ក្នុងចំ ណោមសិស្សដែលចូលចិត្តមកបណ្ណាល័យសាលាអានសៀយភៅ។ ពេលចេញសម្រាក ហ្វៀងត្រាង តែងមកកាន់បណ្ណាល័យដើម្បីអានសៀវភៅជារឿយៗផង និងខ្ចីសៀវភៅទៅផ្ទះអានផង។ ហ្វៀងត្រាងសំណេះសំណាលថា៖ ពីកុមារ ប្អូនចូលចិត្តស្តាប់រឿងនិទានណាស់ ទើបដល់ប្អូនចេះអក្សរប្អូនចូលចិត្តអានសៀវភៅរឿងនិទានផ្សេងៗ និងអានសៀវភៅជំនួយដល់ការរៀនសូត្រ ក៏ដូចជាសៀវភៅបង្កើនចំណេះដឹងផ្សេងៗ។ល។ ទន្ទឹមនឹងការអានសៀវភៅនៅបណ្ណាល័យ ប្អូនក៏ខ្ចីសៀវភៅសម្រាប់ទៅផ្ទះអានផងដែរ ។ ទន្ទឹមនឹងនោះ អ្នកគ្រូនៅទាំងជួយបង្រៀនប្អូនឲ្យចេះប្រើកំព្យុទ័រដើម្បីឡើងប្រព័ន្ធអីនទើណែតស្វែងយល់ រៀនមុខវិជ្ជាតាមកម្មវិធីសិស្សា ជំនួយឱ្យប្អូនបង្កើនការយល់ដឹង រៀនសម្រេចបានលទ្ធផលល្អជាច្រើនឆ្នាំសិក្សាកន្លង។

ប្អូនស៊ើងធីហ្វៀងត្រាងបានគ្រូបង្រៀនណែនាំប្រើកំព្យុទ័រស្រាវជ្រាវមេរៀនប្រវត្តិសាស្រ្តវៀតណាម។

លោកវិញវ៉ាំងបេ នាយករងបណ្ណាល័យខេត្ត បានឲ្យដឹងថា៖ ដើម្បីជំរុញមាំការងារផ្សព្វផ្សាយក្នុងវិស័យបណ្ណាល័យនិយាយរួម បណ្ណាល័យនៅតាមសាលារៀននិយាយដោយឡែក បណ្ណាល័យខេត្តតែងយកចិត្តទុកដាក់ក្នុងការបញ្ជូនសៀវភៅជាច្រើនប្រភេទបន្ថែមដល់បណ្តាបណ្ណាល័យនៅតាមសាលារៀន សម្រាប់គ្រូបង្រៀន និងសិស្សអាន ដើម្បីរៀនចំណេះដឹងមានប្រយោជន៍ជំនួយដល់ការបង្រៀន និងរៀន។ ផ្តើមពីនោះ បង្កជាថាមពលរួមជាមួយផ្នែកបណ្ណាល័យពង្រីកវប្បធម៌អាននៅតាមមូលដ្ឋានឲ្យរីកចម្រើន។ នេះក៏ជាសកម្មភាពអនុវត្តឲ្យបានល្អ តាមគម្រោងការ “ពង្រីកវប្បធម៌អានក្នុងសហគមន៍ឆ្នាំ ២០២០ និងទិសដៅដល់ឆ្នាំ ២០៣០” របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ឆ្នាំ ២០២២ បណ្ណាល័យខេត្តបញ្ជូនសៀវភៅថ្មីបន្ថែម និងប្តូរសៀវជូនបណ្ណាល័យនៅតាមសាលារៀនក្នុងខេត្ត ៨៣ សាលា (សម្រេចអត្រា ១៦៦% នៃផែនការឆ្នាំ) ដោយមានសៀវភៅរួមជាង ៤៥.០០០ ក្បាល៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291824