បំផុសចលនាកម្មវិធីជូនបញ្ជីគាំពារសង្គម ប័ណ្ណគាំពារសុខាភិបាលដល់ប្រជាជនមានស្ថានភាពទុក្ខលំបាក
កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ផ្នែកគាំពារសង្គមវៀតណាមចាត់តាំងពិធីបំផុសចលនាកម្មវិធីជូនបញ្ជីគាំពារសង្គម ប័ណ្ណគាំពារសុខាភិបាលដល់ប្រជាជនមានស្ថានភាពទុក្ខលំបាកដោយរូបភាពផ្សាយបន្តផ្ទាល់។ សមមិត្តង្វៀងថេម៉ាញ់ អគ្គនាយកគាំពារសង្គមវៀតណាមធ្វើជាអធិបតី។

នៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានសមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត គណៈនាយកគាំពារសង្គមខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្តមានការជាប់ទាក់ទង បណ្តាអង្គភាពឧបត្ថម្ភថវិកាជូនបញ្ជីគាំពារសង្គម ប័ណ្ណគាំពារសុខាភិបាលបានអញ្ជើញចូលរួម។

ពិធីបំផុសចលនាបានផ្សព្វផ្សាយដោយព្រមៗគ្នាពីមជ្ឈិមរហូតដល់ថ្នាក់ខេត្ត  ថ្នាក់ស្រុកក្នុងទូទាំងប្រទេសដើម្បីសាយភាយ និងកេណ្ឌប្រមូលទូលំទូលាយដល់បុគ្គលិក និយោជិត អ្នកពលកម្មក្នុងទូទាំងផ្នែកគាំពារសង្គមវៀតណាម និងសហគមន៍ សង្គមចូលរួម។

ទន្ទឹមនឹងនោះ ចូលរួមជ្រោមជ្រែងចលនា “ទូទាំងប្រទេសរួមកម្លាំងដើម្បីអ្នកក្រ-មិនទុកឱ្យអ្នកណាម្នាក់ត្រូវចោលបង់ពីក្រោយ” អាស្រ័យដោយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបំផុចលនា និងគោលដៅ “គាំពារសង្គម គាំពារសុខាភិបាលទូទាំងប្រជាជន”។

មានយោបល់ក្នុងពិធីបំផុសចលនា អគ្គនាយកគាំពារសង្គមវៀតណាមបានឱ្យដឹងថា៖ ដើម្បីចែករំលែកនូវបណ្តាស្ថានភាពទុក្ខលំបាក ផ្នែកគាំពារសង្គមវៀតណាមចាត់តាំងជូនបញ្ជីគាំពារសង្គម ប័ណ្ណគាំពារសុខាភិបាលដល់ជនដែលមានស្ថានភាពទុក្ខលំបាក ផ្តើមពីការរួមវិភាគទានរបស់បុគ្គលិក និយោជិតក្នុងទូទាំងផ្នែក និងកេណ្ឌប្រមូលពីបណ្តាប្រភពឧបត្ថម្ភផ្សេងៗដោយមានការសង្ឃឹមថានឹងជនដែលមានស្ថានភាពទុក្ខលំបាកបានថែទាំសុខភាពពេលឈឺថ្កាត់ និងបានធានាប្រភពចំណូលគ្រាដែលអស់អាយុពលកម្ម។

កម្មវិធីជូនបញ្ជីគាំពារសង្គម ប័ណ្ណគាំពារសុខាភិបាលឆ្ពោះដល់ជនរួមជាតិភាគតិចស្ថិតក្នុងក្រុមមុខសញ្ញាដែលមិនបានថវិការដ្ឋឧបត្ថម្ភ អ្នកដែលស្ថិតក្នុងគ្រួសារទើបរួចផុតពីភាពក្រីក្រ គ្រួសារជិតក្រមិនទាន់មានប័ណ្ណគាំពារសុខាភិបាល។ល។ សង្ឃឹមថានឹងសហគមន៍ សង្គម សប្បុរសជនរួមដំណើរជាមួយនឹងផ្នែកគាំពារសង្គមអនុវត្តការជូនបញ្ជីគាំពារសង្គម ប័ណ្ណគាំពារសុខាភិបាលដល់ជនក្រីក្រទុក្ខលំបាក។

ស្ថិតនៅនឹងពិធីបំផុសចលនានេះ ផ្នែកគាំពារសង្គមវៀតណាមកេណ្ឌប្រមូល ៦៣០ បញ្ជីគាំពារសង្គមបាន ៦៣០ បញ្ជី និងប័ណ្ណគាំពារសុខាភិបាលបាន ១.២៦០ ប័ណ្ណជាមួយនឹងទឹកប្រាក់ជាង ០៣ ពាន់លានដុងពីការចូលរួមវិភាគទានរបស់បុគ្គលិក និយោជិត អ្នកពលកម្មរបស់ផ្នែកគាំពារសង្គមវៀតណាម។ បានដឹងថាគោលដៅរបស់កម្មវិធីជូនបញ្ជីគាំពារសង្គម ប័ណ្ណគាំពារសុខាភិបាលដល់ជនដែលមានស្ថានភាពទុក្ខលំបាកឆ្នាំ ២០២២ ដោយបានការរួមវិភាគទានរបស់បុគ្គលិក និយោជិត អ្នកពលកម្មទូទាំងផ្នែកគាំពារសង្គមវៀតណាម ការចូលរួមដំណើររបស់បណ្តាអង្គការចាត់តាំង បុគ្គល ផ្នែកគាំពារសង្គមវៀតណាមខិតខំនឹងជូនបញ្ជីគាំពារសង្គមចំនួន ១០.០០០ បញ្ជី និង ប័ណ្ណគាំពារសុខាភិបាលចំនួន ១២០.០០០ ប័ណ្ណដល់ជនដែលមានស្ថានភាពទុក្ខលំបាកក្នុងទូទាំងប្រទេស។

ថ្នាកដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត និងគាំពារសង្គមខេត្តជូនបញ្ជីគាំពារសង្គម ប័ណ្ណគាំពារសុខាភិបាលដល់អ្នកមានស្ថានភាពទុក្ខលំបាក។

ស្ថិតនៅនឹងខេត្តត្រាវិញ នាឱកាសពិធីបំផុសចលនា មានអង្គការចាត់តាំង បុគ្គល ១២ កន្លែង និងរូបបានចុះឈ្មោះឧបត្ថម្ភដើម្បីដល់ជនដែលមានស្ថានភាពទុក្ខលំបាកជិត ១៦០ លានដុង។ ក៏ក្នុងពិធីបំផុសចលនា នេះដែរ ផ្នែកគាំពារសង្គមខេត្តបានជូនជានិមិត្តរូបបញ្ជីគាំពារសង្គម ប័ណ្ណគាំពារសុខាភិបាលដល់ ០៨ នាក់ដែលមានស្ថានភាពទុក្ខលំបាករបស់ស្រុកថ្កូវ និងចូវថាញ់៕ ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291800