ត្រៀមបម្រុងខ្លឹមសារមួយចំនួនសម្រាប់សម័យប្រជុំជាប្រចាំលើកទី ៧ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តបើកអង្គប្រជុំត្រៀមបម្រុងខ្លឹមសារមួយចំនួនរបស់សម័យប្រជុំជាប្រចាំលើកទី ៧ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។ សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងសមមិត្តគាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរួមធ្វើជាអធិបតីអង្គប្រជុំ។

អញ្ជើញចូលរួមមានសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំផ្នែកត្រួតពិនិត្យ តុលាកា អនុវត្តសាលក្រម និងបណ្តាគណៈកម្មាការក្រុមប្រឹក្សាប្រជាជន។

សម័យប្រជុំនឹងបានត្រៀមបម្រុងចាត់តាំងឡើងក្នុងរយៈពេល ០៣ ថ្ងៃ ចាប់តាំងពីថ្ងៃទី ៦-៨ ខែធ្នូ ឆ្នាំ ២០២២ បានស្ថានីយវិទ្យុ-ទូរទស្សន៍ផ្សាយបន្តផ្ទាល់ក្នុងពេលបើកសម័យប្រជុំ សម័យចោទសួរដេញដោល និងសម័យបិទអង្គប្រជុំ និងផ្សាយបន្តផ្ទាល់នៅមណ្ឌលទាំង ០២ របស់ស្រុកកូវកែ និងស្រុកថ្កូវ។

ម័យប្រជុំលើកទី ៧ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ ដើម្បីវាយតម្លៃស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត។ យោងតាមនោះ ក្រុមប្រឹក្សាប្រជាជនខេត្តពិនិត្យបណ្តាសេចក្តីរបាយការណ៍ជម្រាបជូននៅសម័យប្រជុំរួមមាន៖ ការងារឆ្នាំ ២០២២ របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ និងផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣ លទ្ធផលអនុវត្តសេចក្តីសម្រេចិត្តលេខ៣៧/NQ-HĐND ចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីធ្វើសកម្មភាពចោទសួរដេញដោលក្នុងសម័យប្រជុំលើកទី ៥ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ បូកសរុបយោបល់ សំណើស្នើរបស់ម្ចាស់ឆ្នោតមុនសម័យប្រជុំចុងឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ ស្ថានភាពអនុវត្តការចំណូល-ចំណាយថវិការដ្ឋ ស្ថានភាពប្រើប្រាស់ថវិការដ្ឋបម្រុង បណ្តាខ្លឹមសារមានកើតឡើងសូមយោបល់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២២ ការងារបង្ការប្រឆាំងអំពើពុករលួយឆ្នាំ ២០២២។ ការងារដោះស្រាយការបណ្តឹងតវ៉ាថ្កោលទោសឆ្នាំ ២០២២ ការងារត្រួតពិនិត្យឆ្នាំ ២០២២ ការងារកាត់ទោសឆ្នាំ ២០២២ ការងារអនុវត្តសាលក្រមស៊ីវិលឆ្នាំ ២០២២ ការងារបង្ការ បង្រ្កាបឧក្រិដ្ឋជន និងបំពានច្បាប់ឆ្នាំ ២០២២ លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣/ NQ-HĐND ចុះថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីលទ្ធផលត្រួតពិនិត្យការប្រតិបត្តិច្បាប់ក្នុងការងារគ្រប់គ្រងការទាញយកផល ប្រើប្រាស់ធនធានរ៉ែនៅលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល ២០១៨-២០២០ លទ្ធផលអនុវត្តសេចក្តីសម្រេចលេខ ៣៤/NQ-HĐND ចុះថ្ងៃទី ៧ កក្កដា ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីលទ្ធផលត្រួតពិនិត្យការអនុវត្តន៍គោលនយោបាយឧបត្ថម្ភផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល ២០២០-២០២១ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត របាយការណ៍លទ្ធផលពិនិត្យផ្ទៀងផ្ទាត់បណ្តាសេចក្តីរបាយការណ៍ដែលបានជម្រាបជូនក្នុងសម័យប្រជុំ។

ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាប្រជាជនខេ្តត និងពិនិត្យបណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្តជម្រាបជូននៅសម័យប្រជុំស្តីពី៖ ផ្តល់សច្ចាប័នលើការទូទាត់ចំណូល-ចំណាយថវិកាឆ្នាំ ២០២១ គ្រោងថវិកា បែងចែកភារកិច្ចចំណូល-ចំណាយថវិកាឆ្នាំ ២០២៣ ផ្តល់សច្ចាប័នផែនការវិនិយោគសាធារណៈឆ្នាំ ២០២៣ ឆ្លងគម្រោងផែនការខេត្តត្រាវិញដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ឆ្លងកម្មវិវិធីពង្រីកលំនៅឋាននៅខេត្តត្រាវិញដល់ឆ្នាំ ២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០។ ផ្សព្វផ្សាយបញ្ជីរាយឈ្មោះសេវាកម្មសាធារណៈប្រើប្រាស់ថវិការដ្ឋស្ថិតក្នុងវិស័យសាងសង់នៅលើភូមិសាស្រ្តខេត្តត្រាវិញ ផ្សព្វផ្សាយបញ្ជីរាយឈ្មោះសេវាកម្មសាធារណៈប្រើប្រាស់ថវិការដ្ឋស្ថិតក្នុងវិស័យផ្សេងៗ នៅលើភូមិសាស្រ្តខេត្តត្រាវិញ ឆ្លងបញ្ជីរាយឈ្មោះបណ្តាសំណង់ គម្រោងការគប្បីត្រូវដកហូតដីមកក្នុងឆ្នាំ ២០២៣។ ឆ្លងបញ្ជីរាយឈ្មោះសំណង់ គម្រោងការត្រូវបង្វែរប្តូរគោលដៅប្រើប្រាស់ដីផលិតស្រូវ ដីព្រៃការពារបង្វែរមកប្រើប្រាស់គោលដៅផ្សេងក្នុងឆ្នាំ ២០២៣ នៅលើភូមិសាស្រ្តខេត្តត្រាវិញ ឆ្លងគម្រោងការកសាងខេត្តត្រាវិញសម្រេចភារកិច្ចជនបទថ្មីមុនឆ្នាំ ២០២៥។ កំណត់កម្រិតចំណាយហ្វឹកហាត់ បំពាក់បំប៉នអនុវត្តកម្មវិធីថ្មី សៀវភៅថ្មីអប់រំសកលនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ កំណត់កម្រិតបណ្តាខ្ទង់ចំនាយ ប្រមូល និងរចនាគ្រប់គ្រងប្រមូលចំនាយសេវាកម្មឧបត្ថម្ភសកម្មភាពអប់រំ បណ្តុះបណ្តាលបណ្តាមូលដ្ឋានអប់រំរដ្ឋលើភូមិសាស្ត្រខេត្តត្រាវិញ។ កំណត់កម្រិតចំណាយឧបត្ថម្ភគ្រោះមិនចេះអក្សរនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ កំណត់កម្រិតប្រមូល និងរបបប្រមូល បង់ គ្រប់គ្រងសោហ៊ុយផ្តល់លិខិតច្បាប់ពលកម្មដល់ជនបរទេសធ្វើការនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ កំណត់ខ្លឹមសារមួយចំនួន កម្រិតចំណាយអនុវត្តគម្រោងការព័ត៌មាន និងកាត់បន្ថយភាពក្រីក្រព័ត៌មានរបស់កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាពដំនាក់កាល ២០២១-២០២៥ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ ចេញផ្សាយបញ្ជីរាយឈ្មោះសេវាកម្មបុព្វហេតុប្រើប្រាស់ថវិការដ្ឋរបស់វិស័យបំពាក់បំប៉នកម្មាភិបាល បុគ្គលិក និយោជិតលើភូមិសាស្ត្រខេត្តត្រាវិញ។ ផ្តល់សច្ចាប័នចំនួនក្របខ័ណ្ឌបុគ្គលិកឱ្យបណ្តាស្ថាប័នរដ្ឋបាលថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនថ្នាក់ស្រុកឆ្នាំ ២០២៣។ផ្តល់សច្ចាប័នចំនួនមនុស្សធ្វើការងារក្នុងបណ្តាអង្គផាពបុព្វហេតុរដ្ឋ បណ្តាសមាគមពិសេសឆ្នាំ ២០២៣។ កំណត់កម្រិតឧបត្ថម្ភការបង់គាំពារសុខាភិបាលដល់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចចំពោះមុខសញ្ញាថវិការដ្ឋបង់ និងឧបត្ថម្ភកម្រិតបង់គាំពារសុខាភិបាលលើភូមិសាស្ត្រខេត្តត្រាវិញដំណាក់កាល ២០២២-២០២៥។ លទ្ធផលត្រួតពិនិត្យឯកទេសរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការអនុវត្តន៍គោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ ជិតក្រនៅលើភូមិសាស្រ្តខេត្ត ដំណាក់កាល ២០២០-២០២២។ ផែនការចាត់តាំងសម័យប្រជុំជាប្រចាំឆ្នាំ ២០២៣ នៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍លទ្ធផលផ្ទៀងផ្ទាត់សេចក្តីរបាយការណ៍ដែលបានជម្រាបជូនក្នុងសម័យប្រជុំ។ 

ថ្លែងយោបល់សន្និដ្ឋានអង្គប្រជុំ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគឹមង៉ុកថាយសំណូមពរអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវ អនុវត្តពេញលេញភារកិច្ច សិទ្ធិអំណាច ម្ចាស់ការសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកមានការទាក់ទិនត្រៀមបម្រុងល្អបណ្តាខ្លឹមសារជម្រាបជូនសម័យប្រជុំ។ ទន្ទឹមនឹងនោះ ត្រូវម្ចាស់ការព្រាងឯកសារស្ថិតក្នុងសមត្ថកិច្ចបានប្រគល់ជូនដើម្បីបម្រើសម័យប្រជុំធានាត្រឹមត្រូវតាមពេលវេលានិងផែនការបានដាក់ចេញ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 13
  • ថ្ងៃនេ: 360
  • ក្នុងសប្តាហ៍: 4,745
  • ទាំងអស់: 766,266