វត្តពោធិវង្សកំពង់ដូង(ផ្នោរដូង)ជាកន្លែងរក្សាទុកសម្ភារវប្បធម៌ពិសេសជាច្រើន
ដោយមានតួនាទីជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង ទទួលបន្ទុកផ្នែកវប្បធម៌អប់រំ  ព្រះតេជគុណ គឹមម័ន ព្រះចៅអធិការវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង) តែងមានព្រះទ័យ ទុកដាក់រក្សាទុកនូវសម្ភារវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរសម្រាប់ជំនាន់ក្រោយ។

វត្តពោធិវង្សកំពង់ដូងក៏ដូចជាវត្តខ្មែរនានានៅក្នុងស្រុកទីវកឹងដែរ ជាកន្លែងគោរពបូជាព្រះពុទ្ធ មជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ អភិរក្ស និងអភិវឌ្ឍន៍ភាសានិយាយ អក្សរសរសេររបស់ជនជាតិ។ល។ ប៉ុន្តែមិនសូវមានអ្នកណាដឹងថាវត្តនេះនៅទាំងជាកន្លែងរក្សាទុកនូវសម្ភារជាច្រើន ផលិតដោយហត្ថកម្មមានមកពីបុរាណកាលរបស់ជនជាតិខ្មែរដូចជា៖ គ្រឿងភ្ជួរ រាស់ នឹមក្របី ឈើច្រាន កណ្តៀវច្រូតស្រូវ ឈើវាស់ដី ខ្នៀរកៀរស្រូវ តាវវាល់ស្រូវ ស្នាចបាចទឹក ដងឆក់ ឃ្នាបរែកស្រូវ។ ក្រៅពីនោះនៅមានឧបករណ៍មួយចំនួនសម្រាប់ចាប់ត្រីធ្វើដោយឫស្សីដូចជា៖ ចង្រឹតត្រី ឈ្នាង ផ្លុងដាក់អន្ទង់ កន្ត្រកដាក់ត្រី។ល។ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងការប្រជុំជីវភាពជាច្រើនទៀតដូចជា៖ ពីងផ្កា ឆ្នាំងលីងស្រូវដំណើប សម្លៀកបំពាក់បុរាណរបស់ជនជាតិខ្មែរ។ល។

តាមព្រះសង្ឃដីការរបស់ព្រះតេជគុណ គឹមម័ន បណ្តាសម្ភារប្រើប្រាស់នេះបានសា្រវជ្រាវចាប់តាំងពីឆ្នាំ ២០១៦។ អាស្រ័យសង្គមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន របរផលិតស្រូវបានអនុវត្តដោយយន្តកម្ម មាមីងកសិករមិនប្រើប្រាស់បណ្តាឧបករណ៍ផលិតដោយហត្ថកម្មទៀត ម្ល៉ោះហើយព្រះអង្គចលនាពុទ្ធបរិស័ទ ប្រមូលយកមកវត្តដើម្បីរក្សាទុក គោលបំណងគឺដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានដឹងអំពីបណ្តាសកម្មភាពផលិត និងចំណុចវប្បធម៌ដ៏ល្អរបស់ចាស់ទុំពីសម័យបុរាណ។ នេះក៏ជាបណ្តាសម្ភារបានមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុកទីវកឹងដាក់តាំងពិព័រណ៍ក្នុងឱកាសពិធីបុណ្យអកអំបុកជារៀងរាល់ឆ្នាំ។

តាមការរីកចម្រើនរបស់សង្គមគឺបណ្តាឧបករណ៍ពលកម្មផលិតក៏ដូចជាបណ្តាសម្ភារប្រើប្រាស់ផ្សេងៗសម្រាប់បម្រើក្នុងការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរពីបុរាណមិនសមស្របជាមួយកាលទេសនាពេលបច្ចុប្បន្ន។ សម្ភារប្រើប្រាស់ទាំងនេះ នឹងបាត់ទៅបន្តិចម្តងៗ និងត្រូវខូចខាតប្រសិនបើមិនបានរក្សាទុកត្រឹមត្រូវ។ ព្រោះហេតុនោះ ព្រះតេជគុណ គឹមម័ន តែងស្រាវជ្រាវ និងរក្សាទុកនូវបណ្តាឧបករណ៍ផលិតកសិកម្មរបស់ជនជាតិខ្មែរពីបុរាណដើម្បីទុកជាអនុស្សាវរីយ៍ និងសំខាន់ជាងទៀតនោះមានគឺបំណងរក្សាទុកឲ្យប្អូនៗជំនាន់ក្រោយយល់ច្បាស់អំពីការពលកម្មផលិតក៏ដូចជាការប្រជុំជីវភាពវប្បធម៌របស់ខ្មែរពីសម័យបុរាណរហូតមកទល់បច្ចុប្បន្ននេះ។

ព្រះតេជគុណ គឹមម័ន មានសង្ឃដីកាឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ ក្នុងរដូវវិស្សមកាល មានសិស្ស និងកូនចៅពុទ្ធបរិស័ទជាច្រើនរូបមកវត្តរៀនអក្សរសាស្រ្តខ្មែរ។ នេះក៏ជាឱកាសដើម្បីប្អូនៗបានឃើញ បានស្តាប់ការអធិប្បាយដោយផ្ទាល់អំពីមុខងារនៃសម្ភារទាំងនេះ និងការច្នៃប្រតិដ្ឋរបស់ចាស់ទុំពីបុរាណក្នុងដំណាក់កាលពលកម្មផលិតពេលមិនទាន់មានឧបករណ៍ម៉ាស៊ីនទំនើបដូចសម័យបច្ចុប្បន្ន។ ផ្តើមពីនោះគឺដើម្បីអប់រំឲ្យប្អូនៗឲ្យមានសេចក្តីភ្ញាក់រលឹកខិតខំរៀនសូត្រ ពលកម្មបង្កឲ្យមានទ្រព្យធនសម្ភារដោយបញ្ញា និងកម្លាំងពលកម្មរបស់ខ្លួន។ ថ្វីត្បិតតែនេះជាបណ្តាឧបករណ៍កសិកម្មដោយហត្ថកម្មសាមញ្ញសម្រាប់បម្រើក្នុងការពលកម្មផលិត ប្រជុំជីវភាពប្រចាំរបស់ខ្មែរក៏ដោយ ប៉ុន្តែវាប្រៀបដូចជាទ្រព្យសម្បត្តិដែលព្រះសង្ឃរក្សាទុកដើម្បីសម្ភារទាំងនេះកុំឲ្យបាត់បង់។

ព្រះតេជគុណ គឹមម័ន នៅទាំងបានចែករំលែកបន្ថែមទៀតថា៖ ក្នុងរយៈពេលខាងមុខ វត្តនឹងបើកទូលាយកន្លែងដាក់តំកល់ រៀបចំឡើងវិញឲ្យមានសណ្តាប់ធ្នាប់នូវវត្ថុទាំងនេះសម្រាប់មនុស្សគ្រប់រូបមកទស្សនាកម្សាន្ត ទន្ទឹមនឹងនោះ ធ្វើជានិមិត្តឡើវិញនូវផ្ទះរតដោយគ្រឿងឈើតាមប្រពៃណីជាតិខ្មែរក្នុងមណ្ឌលវត្ត។

សមមិត្ត ឡឹមវ៉ាំងហ៊ីវ ប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីវទឺបានឲ្យដឹង៖ ក្រៅពីការចូលចិត្តស្រាវជ្រាវ និងរក្សាទុកបណ្តាសម្ភារដែលមានលក្ខណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ព្រះតេជគុណ គឹមម័ន នៅទាំងទទួលបន្ទុកជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង។ ព្រះតេជគុណ គឹមម័ន មិនត្រឹមតែគិតគូរដល់ពុទ្ធបរិស័ទហើយនៅទាំងរួមចំណែកក្នុងការគិតគូរដល់សហគមន៍ ចលនាពុទ្ធបរិស័ទអនុវត្តល្អចលនាប្រឡងប្រណាំងស្នេហាជាតិ ពង្រីកធ្លុងមហាសាមគ្គីទូទាំងជនជាតិ ប្រតិបត្តិល្អបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ តែងផ្សព្វផ្សាយ ចលនាពុទ្ធសាសនិកឲ្យអភិរក្ស និងអភិវឌ្ឍន៍លក្ខណវប្បធម៌របស់ជាតិ ទន្ទឹមនឹងនោះ ផ្តោះប្តូរ ចែករំលែក លើកទឹកចិត្តពុទ្ធបរិស័ទឲ្យបង្កើនការផលិតដើម្បីរួមចំណែកលំនឹងជីវភាពសេដ្ឋកិច្ចគ្រួសារ និងបន្តរក្សា អភិរក្ស និងអភិវឌ្ឍន៍បណ្តាតម្លៃវប្បធម៌ប្រពៃណី សម្បូរដោយអត្តសញ្ញាណរបស់ជាតិ៕ 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291811