អំណរអនុស្សាវរីយ៍ឆ្នាំទី ៩២ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០ ១៨/១១/២០២២)៖ឃុំដូងចូវ ចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិដំបូងបង្អស់ឆ្នាំ ២០២២
កាលពីថ្ងៃទី ០៣ វិច្ឆិកា នៅឃុំដូងចូវ (ស្រុកយ្វៀងហាយ) ចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិនៅភូមិស្លាប៉ាងដើម្បីអំណរអនុស្សាវរីយ៍ឆ្នាំទី ៩២ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម ‑ ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០ ‑ ១៨/១១/២០២២)។ នេះជាកន្លែងចាត់តាំងដំបូងបង្អស់របស់ខេត្ត។

អញ្ជើញចូលរួមពិធីនេះ មានសមមិត្តគឹមរឿង សមជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត និងតំណាងជាថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន រណសិរ្សមាតុភូមិវៀតណាម បណ្តាគណៈ ផ្នែកអង្គការមហាជនគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅភូមិស្លាប៉ាងជិត ២០០ នាក់ចូលរួម។

ឆ្លងតាមរយៈទិវានេះគឺដើម្បីកេណ្ឌប្រមូល ពង្រឹង និងពង្រីកការសាមគ្គី ការស្រុះស្រួលរបស់ប្រជាជនក្នុងសហគមន៍ តំបន់អាសយដ្ឋាន ពង្រីកប្រពៃណីធ្វើជាម្ចាស់ បង្កភាពស្និទ្ធស្នាល ចែករំលែក ស្តារឡើងវិញនូវសក្តានុពល ការច្នៃប្រតិដ្ឋរបស់ប្រជាជន បង្កើនការជិតស្និទ្ធរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជន។ល។

នៅក្នុងពិធីនេះ សមមិត្តគឹមរឿង បានតំណាងឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនបណ្ណនិម្មិតផ្ទះមហាសាមគ្គី ១២៤ ខ្នងដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ និងគ្រួសារកំពុងជួបការលំបាកអំពីលំនៅឋាន នៅលើភូមិសាស្ត្រស្រុកយ្វៀងហាយ សរុបជាថវិកា ៥,២ ពាន់លានដុង បានដកយកពីថវិកាប្រភពមូលនិធិ “សុខុមាលភាពសង្គម” របស់ខេត្ត។ គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមស្រុកយ្វៀងហាយ បានឧបត្ថម្ភផ្ទះ ០២ ខ្នងដល់គ្រួសារកំពុងជួបការលំបាកអំពីផ្ទះលំនៅឋាន នៅភូមិស្លាប៉ាង។ ផ្ទះមួយខ្នងៗតម្លៃ ៤០ លានដុង។

ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានជូនអំណោយ ១០ ចំណេកដល់គ្រួសារគោលនយោបាយ កម្មាភិបាលទ្រឹទ្ធាចារ្យបដិវត្តន៍ (ក្នុងមួយចំណែកៗតម្លៃ ៥០០.០០០ ដុង)។ គណៈកម្មាធិការប្រជាជនឃុំដូងចូវចលនាសប្បុរសជនជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ ៥០ គ្រួ។

ក្នុងឱកាសនេះដែរ មានសមូហភាព ០៩ កន្លែងនិងបុគ្គល ២១ នាក់បានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្រុក គណៈកម្មាធិការប្រជាជនស្រុក គណៈកម្មាធិការប្រជាជនឃុំដូងចូវស្ងើចសរសើរនិងជូនរង្វាន់ដោយមានស្នាដៃឆ្នើម ពូកែ។ តាមផែនការ ទិវាមហាសាមគ្គីទូទាំងជនជាតិក្នុងខេត្តនឹងបានចាត់តាំងជាបន្តបន្ទាប់ដល់អស់ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២២៕

ទិវាមហាសាមគ្គីទូទាំងប្រជាជាតិនៅអនុសង្កាត់លេខ ៤ សង្កាត់ទី ៨

កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានជ្រើសយកវត្តអង្គរាជបូរី (អង្គ)អនុសង្កាត់ទី ៤ សង្កាត់លេខ ៨ ទីក្រុងត្រាវិញជាមណ្ឌលចង្អុលការចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិឆ្នាំ ២០២២ ។ លោកង្វៀងវ៉ាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រះឧបជ្ឈយ៍ថាច់សុខសាន្ត ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត និមន្ត និងអញ្ជើញចូលរួម។

អនុសង្កាត់ទី ៤ មានគ្រួសារប្រជាជន ២៣១ គ្រួក្នុងនោះ គ្រួសារខ្មែរស្មើ ៤៨%។ យោងតាមកម្មវិធីការងារឆ្នាំ ២០២២ របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គណៈការងាររណសិរ្សមាតុភូមិអនុសង្កាត់ទី ៤ បន្តការពង្រីកគុណភាព ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់ប្រជាជនស្នាក់នៅ” ក្នុងដំណាក់កាលថ្មី។ សហការផ្សព្វផ្សាយជូនប្រជាជនទាំងមូលអំពីរបៀបរស់នៅអារ្យធម៌ គ្រួសារវប្បធម៌ បណ្តាសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស ច្បាប់របស់រដ្ឋ និងចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ល។ អនុសង្កាត់មានគ្រួសារប្រជាជន ២២៤ គ្រួ សម្រេចសម្បទាជាគ្រួសារវប្បធម៌ សម្រេចអត្រា ៩៦,៩% ។ ឆ្នាំ ២០២២ អនុសង្កាត់លុបបំបាត់គ្រួសារក្រីក្រ ០១ គ្រួ ។ បច្ចុប្បន្ន អនុសង្កាត់មានគ្រួសារអ្នកមាន ៩៦ គ្រួ គ្រួសារគ្រាន់បើ ៩០ គ្រួ គ្រួសារមធ្យម ៧៨ គ្រួ គ្រួសារក្រីក្រ ០១ គ្រួ និងគ្រួសារជិតក្រ ០៦ គ្រួ។  

ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនប័ណ្ណសរសើរ ០១ ច្បាប់ដល់សមូហភាព សម្រេចស្នាដៃឆ្នើមក្នុងការអនុវត្តចលនា “ប្រជាជនទាំងមូលចូលរួមកសាងជនបទថ្មី និងទីក្រុងអារ្យធម៌” ឆ្នាំ ២០២២ ជូន អំណោយ ១០ ចំណែកដល់គ្រួសារគោលនយោបាយគ្រួសារអ្នកមានប្រជាប្រិយភាព ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ ជូនលិខិតសរសើរដល់សមូហភាព ០២ កន្លែង បុគ្គល ១០ នាក់។ ព្រះឧបជ្ឈាយ៍ ថាច់ អ៊ុក ព្រះចៅអធិការរងវត្តអង្គរាជបូរី ជូនអំណោយជាច្រើនចំណែកដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក និងជូនផ្ទះមហាសាមគ្គី ០១ ខ្នង ដល់គ្រួសារក្រីក្រ គីតជាតម្លៃ ៥០ លានដុង៕

ទិវាមហាសាមគ្គីទូទាំងជនជាតិនៅភូមិក្នុងស្រុក ឃុំហ្វាឡើយ

កាលពីថ្ងៃទី ០៤ វិច្ឆិកា នៅភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកចូវថាញ់ ចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ ។          អញ្ជើញចូលរួមពិធីនេះ មានសមមិត្តង្វៀងធីមិញតឹមប្រធានគណៈត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត និងប្រជាជននៅភូមិក្នុងស្រុកជិត ២០០ នាក់ ។

ឆ្លងតាមរយៈទិវានេះគឺដើម្បីបណ្តាផ្នែក បណ្តាថ្នាក់ និងប្រជាជនរំលឹកឡើងវិញនូវប្រវេណីរបស់រណសិរ្សមាតុភូមិវៀតណាម។ កេណ្ឌប្រមូល ពង្រឹង និងពង្រីកការសាមគ្គី ការស្រុះស្រួលរបស់ប្រជាជនក្នុងសហគមន៍ តំបន់អាសយដ្ឋាន។ ទន្ទឹមជាមួយនោះ ក៏ជាឱកាស ដើម្បីបូកសរុបលទ្ធផល អនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរ្យធម៌”។ ស្ងើចសរសើរបណ្តាសមូហភាព និងបុគ្គល គ្រួសារដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍របស់បក្ស ច្បាប់រស់រដ្ឋ រួមចំណែក កសាងជីវភាពវប្បធម៌ និងកសាងជនបទថ្មី។

នៅក្នុងពិធីនេះ សមមិត្តង្វៀងធីមិញតឹម បាន ជូនប័ណ្ណនិម្មិតផ្ទះមហាសាមគ្គី ៧៤ ខ្នងដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ និងគ្រួសារកំពុងជួបការលំបាកអំពីលំនៅឋាន នៅលើភូមិសាស្ត្រស្រុកចូវថាញ់ សរុបថវិកា ៣,១៦ ពាន់លានដុង បានដកយកពីថវិកាប្រភពមូលនិធិ “សុខុមាលភាពសង្គម” របស់ខេត្ត។

គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត និងស្រុកចូវថាញ់ ជូនអំណោយ ៨០ ចំណែកដល់គ្រួសារគោលនយោបាយ សមណស័ក្តិ អ្នកមុខអ្នកការ គ្រួសារក្រីក្រ ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនឃុំ ហ្វាឡើយ ជូនអាហារូបករណ៍ ១០ ចំណែក ដល់សិស្សក្រីក្រសង្វាតរៀរសូត្រ។      ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្រុកនិងឃុំហ្វាឡើយ បានស្ងើចសរសើរសមូហភាព និងបុគ្គល ០៧ កន្លែងនិងនាក់ ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិ និងមានការចូលរួមយ៉ាងសកម្មក្នុងបណ្តាចលនាសុខុមាលភាពសង្គមនៅមូលដ្ឋាន៕ ប្រភពកាសែតត្រាវិញ

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826