ត្រាវិញ ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូការងាររបស់អង្គការ SPIR
កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូការងាររបស់អង្គការ SPIR(អាមេរិក) ដឹកនាំដោយលោក David Paul Kletzing ប្រធានការិយាល័យគម្រោងការប្រចាំនៅវៀតណាមធ្វើជាប្រធានក្រុម។

នារយៈកាលកន្លងទៅអង្គការ SPIR ឧបត្ថម្ភដល់ខេត្តត្រាវិញអនុវត្តបណ្តាសកម្មភាពស្ថិតក្នុងគម្រោង «មធ្យោបាយចិញ្ចឹមជីវិតនៅត្រាវិញ» និងគម្រោងការ « គាំទ្រសហគមន៍ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត»។

នៅពិធីធ្វើការលោក ឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទបានផ្តល់ព័ត៌មានជូនក្រុមប្រតិភូស្តីពីលទ្ធផលអនុវត្តក៏ដូចជាវឌ្ឍភាពនៃគម្រោងទាំង២។ ដំណាក់កាលទី១(ឆ្នាំ២០២១-២០២២) អនុគម្រោង «មធ្យោបាយចិញ្ចឹមជីវិតនៅត្រាវិញ» បានផ្សព្វផ្សាយអនុវត្តនៅលើភូមិសាស្រ្តឃុំតឹងហ៊ីប, អានក្វាងហឺវ(ស្រុកថ្កូវ) ឧបត្ថម្ភគោញីចំនួន៨០ក្បាលរួមផ្សំជាមួយនឹងការដាំស្មៅ កសាងក្រោលចិញ្ចឹមនិងជំនួយបច្ចេកទេសជូនគ្រួសារប្រជាជនក្រីក្រចំនួន៨០គ្រួ ជាមួយថវិកាសរុបជាង២ពាន់លានដុង។ អនុគម្រោង « គាំទ្រសហគមន៍ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត» ជួយដល់៥៧៥គ្រួសារនៅស្រុកកូវង៉ាងមានទឹកស្អាតប្រើប្រាស់ និង៦០គ្រួសារមានឧបករណ៍ស្តុកទឹកស្អាត ផ្គត់ផ្គង់ធុងស្តុកទឹក២.០០០លីត្រជូន១៦០គ្រួសារ។

មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញទើបតែផ្សព្វផ្សាយគម្រោង «មធ្យោបាយចិញ្ចឹមជីវិតនៅត្រាវិញ» ដំណាក់កាលទី២(២០២២-២០២៣) ជាមួយដើមទុនសរុបជាង៣,៥ពាន់លានដុង។ គម្រោងនឹងផ្សព្វផ្សាយអនុវត្តគំរូមធ្យោបាយចិញ្ចឹមជីវិតនៅលើភូមិសាស្រ្តឃុំដូងចូវ ង៉ូវឡាក(ស្រុកយ្វៀងហាយ) និងអនុវត្តការទប់ទល់គ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុនៅលើភូមិសាស្រ្តបណ្តាឃុំឡុងសឺន ទ្រឿងថ ហ៊ីបហ្វា(ស្រុកកូវង៉ាង)។ ក្នុងនោះស្រុកយ្វៀងហាយមាន៧០គ្រួទទួលបានអត្ថប្រយោជន៍ដោយឆ្លងតាមរយៈគាំទ្រវិនិយោគចិញ្ចឹមគោផ្សំជាមួយដាំស្មៅ កសាងក្រោលចិញ្ចឹម។ ស្រុកកូវង៉ាងមាន៣៧០គ្រួបានទទួលអត្ថប្រយោជន៍ដោយឆ្លងតាមរយៈផ្គត់ផ្គងប្រភពទឹកស្អាត។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ផ្តាំផ្ញើបិយវាចាថ្លែងអំណរគុណដល់អង្គការ SPIR បានបង្កលក្ខណៈដើម្បីប្រជាជនអន់ខ្សោយ ងាយរងគ្រោះ មានស្ថានភាពជួបលំបាកក្នុងខេត្តមានលទ្ធភាពទទួលបានទឹកស្អាត លើកកំពស់ការយល់ដឹងរបស់ប្រជាជនពីអនាម័យបរិស្ថាន កែលម្អ និងកំពស់គុណភាពជីវភាពរស់នៅ បង្កើនប្រភពចំណូលនិងចាគផុតពីភាពក្រីក្រ។

ទន្ទឹមនឹងនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ SPIR គឺជាមូលហេតុដើមធានាជោគជ័យសម្រាប់គម្រោងការ។ ព្រមជាមួយនោះមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទជាមួយតួនាទីជាស្ថាប័នអនុវត្តគោលនយោបាយ គណៈកម្មាធិការប្រជាជនខេត្តតែងតែយកចិត្តទុកដាក់ សហការជិតស្និទ្ធជាមួយម្ចាស់ឧបត្ថម្ភអនុវត្តបណ្តាសកម្មភាពពីផ្សព្វផ្សាយ ចាត់តាំងផ្សព្វផ្សាយ ជំរុញកិច្ចសហប្រតិបត្តិការ ពិសេសគឺការងារត្រួតពិនិត្យការចលនាប្រជាជនអនុវត្តត្រូវតាមកិច្ចសន្យាជាមួយម្ចាស់ឧបត្ថម្ភ។

ខេត្តត្រាវិញមានគោលបំណងអង្គការ SPIR នឹងបន្តយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជំរុញការជំនួយសម្រាប់បណ្តាមូលដ្ឋាននៅមកនៅលើភូមិសាស្រ្តខេត្តដើម្បីអនុវត្តវិស័យចិញ្ចឹមសត្វធាតុ គាំទ្របណ្តាគំរូចិញ្ចឹមជីវិត បំពេញបានស្តង់ដារកសិកម្មសរីរាង្គ កសិកម្មបច្ចេកវិទ្យាខ្ពស់ មានលក្ខណៈមានទឹកស្អាតប្រើប្រាស់ធានាសុខភាព។

សម្តែងនូវការត្រេកអរចំពោះការអបអរសាទររបស់ខេត្តនារយៈកាលកន្លងទៅ លោក David Paul Kletzing សង្ឈឹមថាក្នុងរយៈពេលខាងមុខភាគីទាំងទ្វេនឹងបន្តសហប្រតិបត្តិការ រួមជាមួយគ្នាផ្សព្វផ្សាយបណ្តាគម្រោងបានងាយស្រួល នាំមកប្រសិទ្ធភាពខ្ពស់ជូនសហគមន៍។ រួមជាមួយនោះ លោក David Paul Kletzing បានបញ្ជាក់អង្គការ SPIR នឹងបន្តរួមដំណើរជាមួយខេត្ត។ ទន្ទឹមនឹងនោះ មានគោលបំណងខេត្តនឹងបន្តគាំទ្រនីតិវិធីច្បាប់មានជាប់ទាក់ទង ម្ចាស់ការស្នើបណ្តាកម្មវិធីផ្តល់អាទិភាពសមស្របជាមួយតម្រូវការរបស់ខេត្ត ដោះស្រាយបញ្ហាជាប់ជំពាក់នៅពេលផ្សព្វផ្សាយគម្រោងការ ពេលវេលាអនុវត្ត។ល។៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291815