អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តប្តូរវេនជាមួយនឹងគណៈក្រុមប្រឹក្សាប្រជាជនខេត្ត អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន ៩ ស្រុក ទីក្រុង ទីផ្សាររួមខេត្ត

សប្តាហ៍កន្លង អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តបានជ្រើសស្រុកទីវកឹងធ្វើជាកន្លែងចាត់តាំងសន្និបាតប្តូរវេនរវាងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ជាមួយនឹងគណៈក្រុមប្រឹក្សាប្រជាជនខេត្ត អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន ៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត លើកទី ២ អាណត្តិកាល ២០២១-២០២៦ ជាមួយនឹងគោលលំនាំ “ បទពិសោធន៍ និងវិធានការលើកកម្ពស់គុណភាពធ្វើសកម្មភាពត្រួតពិនិត្យស៊ើបអង្កេតរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់”។ លោកស្រីយឿងធីង៉ុកធើ សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតីសន្និបាត។

យោងតាមនោះ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្តាគណៈក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក និងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនឃុំ ទីប្រជុំជនមួយចំនួនរបស់ ៩ ស្រុក ទីក្រុង ទីផ្សាររួមខេត្តបានចែករំលែកបទពិសោធន៍របស់អង្គភាពខ្លួនក្នុងដំណាក់កាលអនុវត្តសមត្ថកិច្ច ភារកិច្ចត្រួតពិនិត្យ ស៊ើបអង្កេតឯកទេសបទ ស៊ើបអង្កេតកាងារដោះស្រាយយោបល់បណ្តឹងតវ៉ា សំណើ ស្នើរបស់មាមីងម្ចាស់ឆ្នោត ដោះស្រាយបណ្តឹងតវ៉ា ថ្កោលទោសរបស់ពលរដ្ឋ ត្រួតពិនិត្តស៊ើបអង្កេតការធ្វើសកម្មាភាពរបស់គណៈកម្មាធិការប្រជាជនរួមថ្នាក់ និងក្រុមប្រឹក្សាប្រជាជនថ្នាក់ក្រោមត្រឹមត្រូវតាមច្បាប់កំណត់។ ទន្ទឹមនឹងនោះ បណ្តាអង្កភាពនៅទាំងបានសំណើស្នើវិធានការមួយចំនួនដើម្បីលើកកម្ពស់គុណភាពធ្វើសកម្មភាពត្រួតពិនិត្យ ស៊ើបអង្កេត ធ្វើសកម្មភាពពិនិត្យបញ្ជាក់របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន និងបណ្តាគណៈក្រុមប្រឹក្សាប្រជាជនបណ្តាថ្នាក់។ល។

ស្ថិតលើមូលដ្ឋាននៃបណ្តាសេចក្តីសន្និដ្ឋាន វិភាគ សំណើស្នើរបស់តំណាងក្នុងសន្និបាត លោកស្រីយឿងធីង៉ុធើ សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្តាគណៈក្រុមប្រឹក្សាប្រជាជន ក្រុមតំណាងក្រុមប្រឹក្សាប្រជាជន និងតំណាងក្រុមប្រឹក្សាប្រជាជន ៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្តគប្បីយកចិត្តទុកដាក់ដល់បញ្ហាមួយចំនួនគឺ៖ គប្បីបន្តស្រាវជ្រាវ និងអនុវត្តល្អសេចក្តីសម្រេចចិត្តលេខ ៥៩៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ណែនាំអំពីការធ្វើសកម្មភាពត្រួតពិនិត្យ ស៊ើបអង្កេត និងធ្វើសកម្មភាពចោទសួរក្នុងសម័យប្រជុំ។ គប្បីបន្តអនុវត្តសព្វគ្រប់បណ្តាសកម្មភាពត្រួតពិនិត្តស៊ើបអង្កេតត្រូវតាមការកំណត់របស់ច្បាប់ ដំណាក់កាលធ្វើសកម្មភាពគប្បីវាយតម្លៃ ដកពិសោធ ផ្លាស់ប្តូរថ្មីខ្លឹមសារ វិធានការអនុវត្តដើម្បីលើកកម្ពស់ជាងទៀតគុណភាព ប្រសិទ្ធភាពរបស់បណ្តាសកម្មភាពត្រួតពិនិត្យស៊ើបអង្កេតដូចជា៖ ពិនិត្យបណ្តាសេចក្តីរបាយការណ៍របស់បណ្តាស្ថាប័នដែលមានសមត្ថកិច្ច ចោទសួរ និងឆ្លើយ ពិនិត្យការឆ្លើយតបសំណួរ ពិនិត្យឯកសារបទដ្ឋានច្បាប់របស់គណៈកម្មាធិការប្រជាជនរួមថ្នាក់ និងក្រុមប្រឹក្សាប្រជាជនថ្នាក់ក្រោម ត្រួតពិនិត្យស៊ើបអង្កេតឯកទេសបទ ត្រួតពិនិត្យស៊ើបអង្កេតការងារដោះស្រាយបណ្តឹងតវ៉ា ថ្កោលទោស សេចក្តីសំណើស្នើរបស់មាមីងម្ចាស់ឆ្នោត។ យកចិត្តទុកដាក់ដាស់តឿន រំលឹកតំណាងក្រុមប្រឹក្សាប្រជាជនអនុវត្តល្អតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ខ្លួនតាមសេចក្តីកំណត់របស់ច្បាប់។ គប្បីបន្តរៀនសូត្រ ស្រាវជ្រាវដើម្បីលើកកម្ពស់ចំណេះដឹង លទ្ធភាពជាក់ស្តែងរបស់ការងារ ជានិច្ចកាលយកចិត្តទុកដាក់ បង្កលក្ខណៈ ផ្គត់ផ្គង់សព្វគ្រប់ឯកសារ បណ្តាឯកសារដែលមានការទាក់ទិនដើម្បីទុកឱ្យតំណាំងក្រុមប្រឹក្សាប្រជាជនជូនព័ត៌មានជាបន្ទាន់ដល់មាមីងម្ចាស់ឆ្នោត។ តាមដាន ដាស់តឿន ត្រួតពិនិត្យស៊ើបអង្កេតស្ថាប័នមានសមត្ថកិច្ចដោះស្រាយសេចក្តីបណ្តឹង តវ៉ា ថ្កោលទោស សំណើស្នើរបស់ពលរដ្ឋ ជានិច្ចកាលជួបសំណេះសំណាល ផ្តោះប្តូរយោបល់ជាមួយនឹងមាមីងម្ចាស់ឆ្នោតដើម្បីដោះស្រាយបំភ្លឺឬសំណើដោះស្រាយនូវបណ្តាបញ្ហាដែលបានមាមីងម្ចាស់ឆ្នោតយកចិត្តទុកដាក់។

សន្និបាតលើកនេះ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តបានឯកភាពប្រគល់សិទ្ធិចុះឈ្មោះចាត់តាំងសន្និបាតប្តូរវេនលើកទី ៣ ឱ្យអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ៕ស.ហ

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 71
  • ក្នុងសប្តាហ៍: 6,583
  • ទាំងអស់: 1,103,678