ភាពសុខដុមនៃរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតាប្រពៃណីរបស់ជនរួមជាតិខ្មែរក្នុងខេត្តឆ្នាំនេះបានប្រព្រឹត្តឡើងក្នុងបរិយាកាសអធិកអធម ក្រោយពីអាសន្នរោគជំងឺកូវីដ-១៩ បានទប់ស្កាត់ត្រួតពិនិត្យជោគជ័យ និងអត្រាប្រជាជនបានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ មានចំនួនច្រើនបង្គួររួមចំណែកក្នុងការលំនឹងចិត្តសម្រាប់ប្រជាជនទទួលអំណរបុណ្យសែនដូនតា។ ពិសេសគឺស្ថានភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរបស់មាមីងជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានរីកចម្រើនជាង បើប្រៀបធៀបជាមួយនឹងរដូវបុណ្យសែនដូនតាឆ្នាំ ២០២១។

លោកត្រឹងថាញ់ទូ (ឆ្វេង) ជាមួយនឹងផ្ទះថ្មី និងចំណែកដីដែលបានព្រះតេជគុណថាច់សាវែន ព្រះចៅអធិការវត្តសេរីវង្សារាម (ផ្នោអំពូង)ជូន។

លោកត្រឹងថាញ់ទូ គ្រួសារខ្មែរនៅភូមិផ្នោអំពូង ឃុំតឹងហ៊ីប ស្រុកថ្កូវរីករាយបានឱ្យដឹងថា៖ ឆ្នាំនេះ គ្រួសារលោកទើបបានព្រះតេជគុណថាច់សាវែន ព្រះចៅអធិការវត្តសេរីវង្សារាម (ផ្នោអំពូង) សាងសង់ជូនផ្ទះមេត្តាធម៌មួយខ្នង និងផ្ទៃដីប្រមាណ ៣០០ ម៉ែត្រក្រឡាសម្រាប់សាងសង់ផ្ទះ។ គ្រួសារលោកមាជាគ្រួសារក្រីក្រ ទុក្ខលំបាក គ្មានដីសាងសង់លំនៅឋាន ហើយបានមូលដ្ឋាយកចិត្តទុកដាក់ឧបត្ថម្ភ បង្កលក្ខណៈដើម្បីគ្រួសារលោកមាបានលំនឹងជីវភាព។

ព្រះចៅអធិការ ថាច់សាវែនមានថេរដីកាឱ្យដឹងថា៖ បុណ្យសែនដូនតាឆ្នាំនេះ ថ្វីត្បិតនៅមានការជួបលំបាកខ្លះដែរ ពីព្រោះតម្លៃបណ្តាមុខទំនិញកសិផលរបស់មាមីងកសិករត្រូវចុះថោកពេក រីឯតម្លៃជី សម្ភារកសិកម្មកាន់តែកើនឡើងឥតឈប់ឈរ។ល។ មាមីងកសិករផលិតគ្មានចំណេញច្រើន។ ប៉ុន្តែពិនិត្យរួម បុណ្យសែនដូនតាឆ្នាំនេះមានភាពវិវឌ្ឈន៍ជាងឆ្នាំកន្លង។ ស្ថានភាពជំងឺកូវីដ-១៩ បានត្រួតពិនិត្យ មាមីងជនរួមជាតិខ្មែរមានការងារធ្វើលំនឹង។ តួនាទីរបស់រដ្ឋ និងរដ្ឋអំណាចមូលដ្ឋានមានការប្រមូលផ្តុំយកចិត្តទុកដាក់វិនិយោគយ៉ាងច្រើនដើម្បីទុកឱ្យមាមីងពង្រីកសេដ្ឋកិច្ច។

តួនាទីរបស់ព្រះចៅអធិការវត្តក៏តែងរួមដំណើរយ៉ាងសកម្មជាមួយនឹងមូលដ្ឋាន ដើម្បីចលនាឧបត្ថម្ភផ្ទះមេត្តាធម៌ដល់គ្រួសារក្រីក្រ គ្រួសារទុក្ខលំបាកបាន ៣៦ ខ្នង (ក្នុងមួយខ្នងៗគិតជាតម្លៃពី ៤០-៥០ លានដុង) ក្នុងនោះ មាន ០៦ គ្រួសារបានព្រះចៅអធិការវត្តឧបត្ថម្ភទាំងផ្ទះ និងដីសម្រាប់សាងសង់ផ្ទះ (គិតជាតម្លៃសរុបរួមក្នុងគ្រួសារនីមួយៗ ទាំងដី និងផ្ទះប្រមាណ ១៤០ លានដុង) សំណេះសំណាលជាមួយនឹងយើងខ្ញុំ លោកគឹមថាយបិញ ប្រធានគណៈកម្មាធិការរសិរ្សមាតុភូមិវៀតណាមឃុំតឹងហ៊ីប ស្រុកថ្កូវបានឱ្យដឹងថា៖ នៅលើភូមិសាស្ត្រឃុំមានគ្រួសារជនរួមជាតិខ្មែរជាង ៨០% ជីវភាព សេដ្ឋកិច្ចរបស់មាមីងជនរួមជាតិខ្មែរក្នុងឃុំឆ្នាំនេះមានភាពរីកចម្រើនយ៉ាងធំ។ ស្ថានភាពផលិតឆ្នាំនេះមានការងាយស្រួល និងអំណោយផល ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតែងបានរដ្ឋផ្សព្វផ្សាយវិនិយោគ ពិសេសគឺប្រព័ន្ធធារាសាស្ត្រវាលស្រែ រួមចំណែកធានាប្រភពទឹកក្នុងការផលិត។ រួមចំណែកបង្កពហុសណ្ឋានសម្រាប់មាមីងជនរួមជាតិខ្មែរទទួលបុណ្យសែនដូនតាប្រពៃពីជាតិប្រកបដោយបណ្តាសកម្មភាពសប្បូរសប្បាយ ពោពេញដោយអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរទៅក្នុងបណ្តាថ្ងៃបុណ្យទាននៅតាមបណ្តាវត្តអារាម។

លោកគាងសឺវ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែររបស់ភូមិ អញ្ចេញ ឃុំទ្រឿងថ័រ ស្រុកកូវង៉ាងបានឱ្យដឹងថា៖ ឆ្នាំនេះ មានមីងជនរួមជាតិខ្មែរយើងនៅក្នុងភូមិនិយាយដោយឡែក និងក្នុងទូទាំងឃុំនិយាយរួមមានការត្រៀមបម្រុងទទួលបុណ្យសែនដូនតាប្រកបដោយក្តីរីករាយ និងសុខដុម។ អាស្រ័យដោយ ០២ ឆ្នាំកន្លងហើយ រដូវបុណ្យសែនដូនតាឆ្នាំនេះតាមការពិនិត្យរួម មាមីងជនរួមជាតិខ្មែរមានការត្រៀមបម្រុងចាត់តាំងនៅនឹងគ្រួសារបានល្អ ផ្ទះសម្បែងធំស្កឹបស្កៃជាង សេដ្ឋកិច្ចគ្រួសារក៏បានលំនឹងជាងបើប្រៀបធៀបនឹងរយៈពេល ០២ ឆ្នាំកន្លងបានរឹតត្បិតដោយសារជំងឺកូវីដ-១៩។ ពិសេសគឺ បណ្តាសំណង់រដ្ឋវិនិយោគក្នុងឃុំទ្រឿងថ័រដូចជា៖ធារាសាស្ត្រ ផ្លូវគមនាគមន៍ជនបទ និងឧបត្ថម្ភលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារជួបការទុក្ខលំបាកអំពីលំនៅឋាន។ ក្នុងឆ្នាំនេះ ឃុំទ្រឿងថ័របានរដ្ឋវិនិយោគកសាងលំនៅឋានជូនគ្រួសារក្រីក្រចំនួន ៣២ ខ្នង។ ហឺវហ្វេ-រតនា

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 25
  • ថ្ងៃនេ: 1015
  • ក្នុងសប្តាហ៍: 14,051
  • ទាំងអស់: 697,150