អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយនឹងបណ្តាស្ថាប័នផែនផ្ទៃក្នុង

កាលពីថ្ងៃទី ១៥ ខែកញ្ញា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងពិធីធ្វើការជាមួយនឹងបណ្តាស្ថាប័នផែនផ្ទៃក្នុងទៅតាមបទបញ្ញត្តិធ្វើការស្តីពីស្ថានភាព លទ្ធផលការងារចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។ លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាធិបតីអង្គប្រជុំ។

របាយការណ៍ពីលទ្ធផលលេចធ្លោ គិតមកដល់ពេលនេះគរបាលខេត្តអនុវត្តធានាសម្រេចបាន ៨១/៨៤ ភាគកម្រិតផែនការរបស់ក្រសួងគរបាលប្រគល់ជូន និងម្ចាស់ការក្តាប់ស្ថានភាព សការនឹងបណ្តាផ្នែក មូលដ្ឋានអនុវត្តសម្រេចល្អភារកិច្ចធានាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ពិសេសគឺបណ្តាព្រឹត្តិការណ៍យោបាយ ក្នុងឱកាសបុណ្យតេត។ គណៈបញ្ជាការដ្ឋានយោធាខេត្តអនុវត្តល្អការងារយោធា ការពារជាតិឆ្នាំ ២០២២ ធានាការងារបក្ស ការងារយោបាយ សការជាមួយកងកម្លាំងល្បាត ត្រួតពិនិត្យ រក្សាខ្ជាប់ សន្តិសុខយោបាយ ធានាសណ្តាប់ឆ្នាប់សុវត្ថិភាពសង្គម។ កងទ័ពការពារព្រំដែនខេត្តផ្សព្វផ្សាយអនុវត្តព្រមគ្នាបណ្តាវិធានការគ្រប់គ្រងការពារព្រំដែន ការពារអធិតេយ្យភាពទឹកដី សន្តិសុខព្រំដែនសមុទ្រ និងរក្សាខ្ជាប់ចំនួនទ័ពត្រៀមប្រយុទ្ធ។

គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ តុលាការប្រជាជនទាំងពីរថ្នាក់ដោះស្រាយ កាត់ទោសគ្រប់ប្រភេទបានជាង.១០០ ករណីសម្រេចអត្រាជាង៦៩%។ សភាត្រួតប្រជាជនទាំងពីរថ្នាក់ពិនិត្យទទួលសំណុំរឿង វិនិច្ឆ័យជាង៥៦០ ដំណឹងថ្កោលទោស ដំណឹងអំពីឧក្រិដ្ឋជន ស្ថាប័នស៊ើបអង្កេតផ្តើមនិតីវិធីរឿងក្តី ៣៦៤ ករណី ដោយមានជនជាប់ចោទជាង ៦០០ នាក់។ នាយកដ្ឋានអនុវត្តសាលក្រមស៊ីវិលខេត្តអនុវត្តសម្រេចបានជាង.០០០ រឿងក្តីដែល មានលក្ខណៈអនុវត្តសាលក្រម សម្រេចអត្រាជាង ៥៧% ប្រៀបជាមួយផែនការដែលបានអគ្គនាយកដ្ឋានប្រគល់ជូនក្នុងឆ្នាំ ២០២២។ លទ្ធផលលេចធ្លោរបស់មន្ទីរយុត្តិធម៌ខេត្ត គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ ការងារកសាង និងចេញផ្សាយឯកសារបទដ្ឋានច្បាប់បានបង្កើនឡើងទាំងពីគុណភាព ខ្លឹមសារ និងទម្រង់បែបបទ បណ្តាសេចក្តីព្រាងសុទ្ធតែបានចាត់តាំងយកមតិត្រឹមត្រូវតាមសេចក្តីកំណត់។ ចំពោះអធិការកិច្ចខេត្តបាន និងកំពុងអនុវត្តអធិការកិច្ចរដ្ឋបាល ២៨ លើក នៅនឹង ៦៩ អង្គភាព និងអធិការកិច្ច ត្រួតពិនិត្យឯកទេសចំនួន ២៣៨ លើកចំពោះអង្គភាព បុគ្គលជិត.២០០នាក់។

សន្និដ្ឋានពិធីធ្វើការ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយបានវាយលតម្លៃថា៖ បណ្តាស្ថាប័នផែនផ្ទៃក្នុងរបស់ខេត្តបានខិតខំប្រឹងប្រែងអនុវត្តសម្រេចល្អភារកិច្ចរបស់ផ្នែក វិស័យទួលបន្ទុកនីមួយៗ និង លើមូលដ្ឋានជម្នះកំហិតសេសសល់ ចង្អុលការភារកិច្ចប្រមូលផ្តុំក្នុងរយៈពេលខាងមុខ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តក្រើនរំលឹកដល់បណ្តាស្ថាប័នផែនផ្ទៃក្នុងគប្បីចាត់តាំងសិក្សាស្រាវជ្រាវជ្រួតជ្រាបហមត់ចត់ជាងទៀតសេចក្តីសម្រេចចិត្តហាសន្និបាតលើកទី ១៣ របស់បក្ស របស់គណៈកម្មាធិការបក្សខេត្តស្តីពីការងារផែនផ្ទៃក្នុង បង្កើនការកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ អនុវត្តសារាចរលេខ ០៥ របស់ការិយាល័យយោបាយដោយភ្ជាប់ជាមួយនឹងការរៀនសូត្រ និងធ្វើតាមអ៊ំ។ បណ្តាផ្នែកគប្បីត្រូវម្ចាស់ការការនឹងបណ្តាស្ថាប័នផ្ទៃក្នុងខេត្តដើម្បីពិនិត្យឡើងវិញការងារដែលនៅសេសសល់ អំពីភាគកម្រិតផែនការសេចក្តីសម្រេចចិត្តដើម្បីបែងចែកច្បាស់លាស់ទៅតាមការទទួលខុសត្រូវរបស់ផ្នែកនីមួយៗ។ ទន្ទឹមនឹងនោះត្រូវតាមដានក្តាប់ច្បាស់លាស់ភូមិសាស្រ្ត និងមតិសាធារណៈសង្គម ប្រមូលផ្តុំការបំពាក់បំប៉ន ផ្សព្វផ្សាយអប់រំច្បាប់ជូនកម្មាភិបាល បក្ខជនក្នុងផែនផ្ទៃក្នុងដើម្បីក្តាប់ច្បាស់លាស់ និងបំពេញភារកិច្ចមានប្រសិទ្ធភាពបំផុត៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 26
  • ថ្ងៃនេ: 48
  • ក្នុងសប្តាហ៍: 12,617
  • ទាំងអស់: 697,229