លិខិតប្រសិទ្ធពរបុណ្យសែនដូនតាឆ្នាំ ២០២២ របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

សូមគោរពប្រគេនជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គមួយអន្លើដោយជនរួមជាតិ កម្មាភិបាល យុទ្ធជនជនរួមជាតិខ្មែរជាទីមេត្រី !

ទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២២ ជាប្រពៃណីរបស់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមគោរពប្រគេនជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គមួយអន្លើដោយជនរួមជាតិ កម្មាភិបាល យុទ្ធជនជនរួមជាតិខ្មែរទាំងមូលក្នុងខេត្តនូវបិយវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅព្រមទាំងស័ព្ទសាធុការពរយ៉ាងល្អប្រពៃបំផុត!

ឆ្នាំ ២០២២ គឺជាឆ្នាំទីពីរផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ ពិសេសគឺ ចាត់តាំងសម្រេចជោគជ័យអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (១៩៩២-២០២២)។ ក្នុងបណ្តាខែដើមឆ្នាំ ពិតជាអាសន្នរោគជំងឺកូវីដ-១៩ បានត្រួតពិនិត្យជាសារវន្តក៏ដោយ ប៉ុន្តែបង្កប់នៅគ្រោះអាសន្នជាច្រើនដែរ រោគជំងឺលើមនុស្ស ពូជឈើដាំ សត្វចិញ្ចឹមនៅមានការប្រែប្រួលយ៉ាងស្មុគស្មាញ តម្លៃមុខទំនិញកសិផលមួយចំនួនចុះទាប ការចំណាយឱ្យសម្ភារ ច្រកចូលតែងកើនឡើងខ្ពស់។ល។ ប៉ុន្តែក្រោមការដឹកនាំ ចង្អុលការយ៉ាងប្តូរផ្តាច់របស់គណៈកម្មាធិការបក្សខេត្ត  ការបញ្ជាការរបស់គណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយនឹងការខិតខំបញ្ចេញកម្លាំង ប្តេជ្ញាចិត្តរបស់ទូទាំងប្រព័ន្ធនយោបាយ និងការព្រមព្រៀងរបស់ប្រជាជនគ្រប់ជាន់ថ្នាក់បានញ៉ាំងឱ្យសេដ្ឋកិច្ច-សង្គមមានភាពវិវឌ្ឈន៍យ៉ាងសំខាន់។ បណ្តាសំណង់ គម្រោងការបានផ្សព្វផ្សាយយ៉ាងប្តូរផ្តាច់ ព្រមៗគ្នា អនុវត្តសម្រេច និងដាក់ឱ្យប្រើប្រាស់ដូចជា៖ មន្ទីរពហុវិទ្យាពេទ្យខេត្ត (៧០០ គ្រែអ្នកជំងឺ) ស្ថានីយបូមទឹកប្រឡាយ ៣ កុម្ភៈ បម្រើការផលិតកសិកម្ម ។ល។ ចលនាកសាងជនបទថ្មី អារិ្យធម៌ទីក្រុងបន្តសម្រេចបានលទ្ធផលយ៉ាងសំខាន់។ គិតមកដល់បច្ចុប្បន្ននេះ មាន ៦/៩ ស្រុកអនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មី មាន ៨២/៨៥ ឃុំបានទទួលស្គាល់ឃុំសម្រេចជនបទថ្មី។

បណ្តាគោលនយោបាយចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ សុខុមាលភាពសង្គមតែងបានអនុវត្តល្អ យកចិត្តទុកដាក់ឧបត្ថម្ភសាងសង់លំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រដែលជួបការទុក្ខលំបាកអំពីលំនៅឋាន គោលនយោបាយចំពោះជនជាតិ សាសនាបន្តបានផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាព។ បណ្តាជនជាតិតែងសាមគ្គី ឧបត្ថម្ភគ្នាក្នុងការផលិត និងជីវភាព អភិរក្សា និងអភិវឌ្ឈន៏អត្តសញ្ញាណវប្បធម៌ជនជាតិ តួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិមិនបញ្ឈប់បានលើកកម្ពស់ធ្វើជាស្ពានតភ្ជាប់រវាងបក្ស និងប្រជាជន លេចធ្លោទម្រង់ គំរូឆ្នើមៗ ជឿនលឿនក្នុងតំបន់ជនរួមជាតិខ្មែរពីមួយថ្ងៃកាន់តែច្រើន និងបានបណ្តាថ្នាក់លើកតម្កើងស្ងើចសរសើរ។

គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមកំណត់ត្រា ស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានយ៉ាងសកម្មរបស់ព្រះសង្ឃគ្រប់ព្រះអង្គ ជនរួមជាតិ កម្មាភិបាល យុទ្ធជនជនរួមជាតិខ្មែរទៅក្នុងសមិទ្ធផលអភិវឌ្ឈន៍រួមរបស់ខេត្តក្នុងរយៈពេលកន្លង។

បពិតព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងជនរួមជាតិ កម្មាភិបាល យុទ្ធជនជនរួមជាតិខ្មែរទាំងមូលក្នុងខេត្តជាទីមេត្រី !

ទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២២ ស្ថិតក្នុងស្ថានភាពដែលទូទាំងខេត្តកំពុងប្តេជ្ញាចិត្ត ខិតខំផ្សព្វផ្សាយអនុវត្តវិធីសាស្ត្រជាច្រើនដើម្បីស្តារឡើង និងពង្រីកសេដ្ឋកិច្ច-សង្គម រួមចំណែកអនុវត្តសម្រេចជោគជ័យបណ្តាភាគកម្រិតផែនការសេចក្តីសម្រេចចិត្តឆ្នាំ ២០២២។ ថ្វីត្បិត ក្នុងដំណាក់កានុវត្តនៅជួបការទុក្ខលំបាក សាកល្បងជាច្រើនដែរ។ ជាមួយនឹងស្មារតីទាំងនោះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញអំពាវនាវព្រះសង្ឃគ្រប់ព្រះអង្គ ជនរួមជាតិ កម្មាភិបាល យុទ្ធជនជនរួមជាតិខ្មែរក្នុងខេត្តគប្បីបន្តពង្រីកប្រវេណីស្នេហាជាតិ សាមគ្គី អភិរក្ស និងអភិវឌ្ឈន៍អត្តសញ្ញាណវប្បធម៌ដ៏ល្អល្អះរបស់ជនរួមជាតិ ជ្រោងខ្ពស់ស្មារតី ឆន្ទៈ ការយល់ដឹង ម្ចាស់ការប្រុងប្រយ័ត្ន តស៊ូធ្វើឱ្យបរាជ័យនូវឧបាយកលកលល្បិចសកម្មភាពប្រឆាំងបំផ្លាញ យុទ្ធសាស្ត្រ “ប្រែប្រួលដោយសន្តិភាព” របស់បណ្តាអានុភាពជាអមិត្ត រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កសាងប្រព័ន្ធយោបាយ ស្អាតស្អំ រឹងមាំ គិតគូអនុវត្តល្អបណ្តាគោលនយោបាយ សុខុមាលភាពសង្គម។

បន្តផ្សព្វផ្សាអនុវត្តល្អគោលលំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “ សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះទៅមុខ អភិវឌ្ឍន៍” និងផ្សព្វផ្សាយអនុវត្តល្អទម្រង់ “ថ្នាក់លើធ្វើជាគំរូខ្នាត ថ្នាក់ក្រោមសកម្មធ្វើតាម” ពង្រីកទូលាយបណ្តាទម្រង់ គំរូរៀនសូត្រ ធ្វើតាមអ៊ំហូ ទម្រង់ប៉ិនប្រសប់ការងារប្រជាចលនាដើម្បីសាយភាយបណ្តាតម្លៃដ៏ល្អក្នុងតំបន់ជនរួមជាតិខ្មែរ។

គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមប្រសិទ្ធពរប្រគេន ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជនរួមជាតិ កម្មាភិបាល យុទ្ធជនជនជាតិខ្មែរក្នុងទូទាំងខេត្តទទួលអំណរបុណ្យសែនដូនតាឆ្នាំ ២០២២ ប្រកបដោយសុខភាពមួនមាំ សប្បាយ រីករាយ សាមគ្គី សុវត្ថិភាព ប្រិតសំចៃ៕

គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន

           គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 23
  • ថ្ងៃនេ: 68
  • ក្នុងសប្តាហ៍: 12,637
  • ទាំងអស់: 697,249