អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញត្រួតពិនិត្យការប្រតិបត្តិការរបស់ក្រុមប្រឹក្សាប្រជាជនស្រុកកូវកែ

កាលពីរសៀលថ្ងៃទី៩ ខែសីហា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញបានចាត់តាំងក្រុមត្រួតពិនិត្យពីស្ថានភាព លទ្ធផលប្រតិបត្តិការរបស់ក្រុមប្រឹក្សាប្រជាជនស្រុកកូវកែក្នុងអាណត្តិកាល២០២១-២០២៦។ អ្នកស្រី យឿងធីង៉ុកធើ អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញធ្វើជាប្រធានក្រុម រួមដំណើរជាមួយនៅមានប្រធាន អនុប្រធានបណ្តាផ្នែករបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។

ទទួលក្រុមប្រតិភូត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជនខេត្តមានលោក ង្វៀងហ្វាងខៃ សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកកូវកែ ប្រធាន អនុប្រធានបណ្តាផ្នែករបស់ក្រុមប្រឹក្សាប្រជាជនស្រុក អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនឃុំ សង្កាត់ ទីប្រជុំជនក្នុងស្រុក។

ក្រុមប្រឹក្សាប្រជាជនស្រុកកូវកែអាណត្តិកាល២០២១-២០២៦មានតំណាង៣០រូប ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំមានតំណាង២៧១រូប។ ចាប់តាំងពីដើមអាណត្តិកាលមកដល់ពេលនេះ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកកូវកែបានចាត់តាំងអង្គប្រជុំ៣លើក ដើម្បីត្រួតពិនិត្យបណ្តារបាយការណ៍របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្តាផ្នែករបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន សភាត្រួតពិនិត្យប្រជាជន តុលាការប្រជាជនស្រុក សាខានាយកដ្ឋានអនុវត្តសាលក្រមស៊ីវិល និងរបាយការណ៍ផ្សេងមួយចំនួនទៀត។ ឆ្លងតាមបណ្តាអង្គប្រជុំបានចេញផ្សាយសេចក្តីសម្រេចិត្តចំនួន៣៨ ក្នុងនោះមាន១៤សេចក្តីសម្រេចចិត្តស្តីពីអង្គការ ២៤សេចក្តីសម្រេចចិត្តស្តីពីសេដ្ឋកិច្ច-សង្គម។

ក្នុងអនុវត្តមុខងារត្រួតពិនិត្យ បានអនុវត្តការត្រួតពិនិត្យ «ការអនុវត្តន៍គោលនយោបាយគាំទ្រការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញទៅតាមសេចក្តីសម្រេចចិត្តលេខ០៣/២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត» ចំពោះគណៈកម្មាធិការប្រជាជនឃុំថុងហ្វា និងគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ។ ត្រួតពិនិត្យការងារផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ០៤/២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត «កំណត់ពីគោលនយោបាយគាំទ្រការកែលំនៅដ្ឋានសម្រាប់គ្រួសារក្រីក្រ ជិតក្រនៅលើភូមិសាស្រ្តខេត្តត្រាវិញដំណាក់កាល២០២១-២០២៥» ចំពោះគណៈកម្មាធិការប្រជាជនឃុំហ្វាអ៊ឹង និងគណៈកម្មាធិការប្រជាជនឃុំចូវដៀន។ បានចេញផ្សាយចេសក្តីសម្រេចចិត្តលេខ២៤ ស្តីពីលទ្ធផលត្រួតពិនិត្យប្រធានបទឆ្នាំ២០២១ស្តីពី«ការងារបង្ការ ប្រឆាំងអំពើពុករលួយក្នុងការវិនិយោគសាងសង់សារវន្ត ទិញទ្រព្យសម្បត្តិសាធារណៈនៅលើភូមិសាស្រ្តស្រុកដំណាក់កាល២០១៩-២០២០» ចំពោះផ្នែកហិរញ្ញវត្ថុ-ផែនការ ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងគណៈគ្រប់គ្រងគម្រោងវិនិយោគសាងសង់។

តាមការវាយតម្លៃរបស់ក្រុមត្រួតពិនិត្យ៖ ការត្រួតពិនិត្យពាក់កណ្តាល២អាណត្តិកាលបានអចិន្ត្រៃយ៍និងបណ្តាផ្នែកក្រុមប្រឹក្សាប្រជាជនស្រុកអនុវត្តធានាតាមកម្មវិធីប្រចាំឆ្នាំ។ ចាត់តាំងត្រួតពិនិត្យប្រធានបទបាន១០លើក ត្រួតពិនិត្យការដោះស្រាយមតិ សំណើរបស់ម្ចាស់ឆ្នោតតាមការកំណត់។ ចាប់តាំងពីដើមអាណត្តិកាលមកដល់ពេលនេះចាត់តាំងជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតបាន២២លើក ចូលរួមបណ្តាពេលជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ទទួលពលរដ្ឋត្រូវតាមការកំណត់។

តាមការវាយតម្លៃរបស់ក្រុមត្រួតពិនិត្យ សកម្មភាពចោតសួរ ឆ្លើយសំណួរចោតសួរមិនទាន់បានផ្លាស់ថ្មី។ សេចក្តីសម្រេចចិត្តមួយចំនួនចេញផ្សាយនៅខុសពីទម្រង់បច្ចេកទេសនៃការបង្ហាញអត្ថបទ។ ការផ្ទៀងផ្ទាត់បណ្តារបាយការណ៍របស់ស្រុកមិនស៊ីជម្រៅចូលក្នុងការរកឃើញរាល់ការនៅមានកំណត់សេសសល់ដើម្បីស្នើឡើង។

អ្នកស្រី យឿងធីង៉ុកធើ អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ប្រធានក្រុមប្រតិភូត្រួតពិនិត្យស្នើដល់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកកូវកែដកបទពិសោធន៍ឆ្លងតាមការសន្និដ្ឋានរបស់បណ្តាផ្នែកក្រុមប្រឹក្សាប្រជាជនខេត្ត។ ស្នើគណៈកម្មាធិការប្រជាជនស្រុកកូវកែយកចិត្តទុកដាក់ចង្អុលការដល់បណ្តាផ្នែកសេនាធិការនៅពេលបង្កើតសេចក្តីសម្រេចចិត្តត្រូវយកចិត្តទុកដាក់ដល់មូលដ្ឋានច្បាប់ផ្សព្វផ្សាយឯកសារត្រូវតាមការកំណត់។ ទន្ទឹមនឹងនោះត្រូវពង្រឹងការស្រាវជ្រាវច្បាប់ និងឯកសារណែនាំរបស់មជ្ឈិម របស់មូលដ្ឋាន។ ដើម្បីអនុវត្តល្អសមត្ថកិច្ចត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជន តាមដានដាស់តឿនអនុវត្តរាល់ការស្នើរបស់ក្រុមត្រួតពិនិត្យចំពោះបណ្តាអង្គភាពបានត្រួតពិនិត្យ។ ត្រូវផ្លាស់ថ្មីលើកកំពស់គុណភាពការងារជួបសំណេះសំណាលម្ចាស់ឆ្នោត ទទួលពលរដ្ឋនិងដោះស្រាយបណ្តឹងថ្កោលទោសរបស់ប្រជាពលរដ្ឋ តាមដានជាប្រចាំនូវលទ្ធផលដោះស្រាយរាល់ការបណ្តឹង ថ្កោលទោស។ ទន្ទឹមនឹងនោះលើកកំពស់តួនាទីប្រតិបត្តិការរបស់ក្រុមប្រតិភូ និងតំណាងក្រុមប្រឹក្សាប្រជាជនក្នុងបណ្តាសកម្មភាពត្រួតពិនិត្យ ជួបសំណេះសំណាលម្ចាស់ឆ្នោត សកម្មភាពចោតសួរនៅបណ្តាសម័យប្រជុំដើម្បីជាជំហានលើកកំពស់ការប្រតិបបត្តិការរបស់ក្រុមប្រឹក្សាប្រជាជននៅគ្រប់លំដាប់ថ្នាក់៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 15
  • ថ្ងៃនេ: 579
  • ក្នុងសប្តាហ៍: 9,731
  • ទាំងអស់: 592,642