ផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥

កាលពីព្រឹកថ្ងៃទី៥ ខែសីហា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥។ អញ្ជើញចូលរួមនៅបណ្ឌលផ្សាយបន្តផ្ទល់ខេត្តត្រាវិញមាននាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ឡេវ៉ាំងដុង ព្រមទាំងបណ្តាសមាជិកក្នុងគណៈចង្អុលការខេត្ត។

ក្របខណ្ឌយន្តការ គោលនយោបាយអនុវត្តគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥ បានដាក់ចេញគោលដៅដល់ឆ្នាំ២០២៥ ខិតខំទូទាំងប្រទេសមានយ៉ាងតិចណាស់មានឃុំចំនួន ៨០% សម្រេចលក្ខឋានជនបទថ្មី។ ក្នុងនោះមានប្រមាណ ៤០% ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ មានយ៉ាងតិចណាស់ ១០% ឃុំសម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត និងមិននៅមានឃុំសម្រេចក្រោមពី ១៥ លក្ខឋានឡើយ។ ប្រភពចំណូលគិតជាមធ្យមរបស់ប្រជាជននៅជនបទកើនឡើងតិចបំផុតទ្វេ ១,៥ ដងបើប្រៀបធៀបជាមួយឆ្នាំ ២០២០។ ខិតខំក្នុងទូទាំងប្រទេសមានខេត្ត ទីក្រុងក្រោមឱវាទមជ្ឈិមប្រមាណពី១៧-១៩បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី។

កម្មវិធីបានផ្សព្វផ្សាយ អនុវត្តនៅលើភូមិសាស្រ្តជនបទទូទាំងប្រទេសដោយមានឃុំចំនួន ៨.២២៧ អង្គភាពថ្នាក់ស្រុកចំនួន ៦៤៤ មានឃុំចំណុះខេត្ត ទីក្រុងទាំង ៦៣ ស្ថិតក្រោយឱវាទរបស់មជ្ឈិមយោងតាមបណ្តាសេចក្តីកំណត់របស់កន្សោមលក្ខឋានជាតិស្តីពីជនបទថ្មីដំណាក់កាល ២០២១-២០២៥។ សរុបប្រភពទុនមជ្ឈិមបែងចែកសម្រាប់កម្មវិធីក្នុងដំណាក់កាល ២០២១-២០២៥ ចំនួន ៣៩.៦៣៩ ពាន់លានដុង។

ប្រៀបធៀបជាមួយដំណាក់កាលឆ្នាំ ២០១៦-២០២០ កម្មវិធីជនបទថ្មីដំណាក់កាល ២០២១-២០២៥ បំពេញបន្ថែមគោលដៅមួយចំនួនខិតខំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ជនបទថ្មីគំរូខ្នាត និងភូមិសម្រេចលក្ខឋានជនបទថ្មី។ ទន្ទឹមនឹងនោះ ដើម្បីធ្វើឲ្យលម្អិតគោលដៅខិតខំកសាងជនបទថ្មីនៅគ្រប់លំដាប់ថ្នាក់(ខេត្ត ស្រុក ឃុំ) តាមបណ្តាកម្រិតសម្រេចលក្ខឋាន លើកកម្ពស់ គំរូខ្នាតដែលបានរដ្ឋសភាអនុម័តិឆ្លងក្នុងសេចក្តីសម្រេចចិត្តលេខ ២៥ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់គោលដៅខិតខំដល់ឆ្នាំ ២០២៥ សម្រាប់តំបន់នីមួយៗដើម្បីធ្វើជាមូលដ្ឋានគ្រឹះធារ និងផ្សព្វផ្សាយអនុវត្តក្នុងដំណាក់កាល ២០២១-២០២៥ ឲ្យសមស្របជាមួយលក្ខណៈជាក់ស្តែង។

ចំពោះខេត្តត្រាវិញ គិតមកដល់បច្ចុប្បន្ននេះមានឃុំចំនួន ៨២ ក្នុងចំណោមឃុំទាំង ៨៥ សម្រេចលក្ខឋានជនបទថ្មី សម្រេចអត្រា៩៦,៤៧% ក្នុងនោះឃុំនីមួយៗសម្រេចបានពី ១៥-១៨ លក្ខឋាន សម្រេចអត្រា១,១៧% មានឃុំ ០២ សម្រេចបាន ១៤ លក្ខឋាន សម្រេចអត្រា ២,៣៥%។ គិតជាមធ្យមក្នុងមួយឃុំសម្រេចបាន ១៨,៨៦ លក្ខឋាន។ ក្នុងទូទាំងខេត្តមានអង្គភាពចំនួន ០៦ ក្នុងចំណោមអង្គភាពថ្នាក់ស្រុកទាំង ០៩ បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចលក្ខឋាន និងសម្រេចភារកិច្ចកសាងជនបទថ្មី។ គិតដល់ចុងឆ្នាំ ២០២២ ខេត្តខិតខំមានអង្គភាពថ្នាក់ស្រុកបន្ថែម ០២ ទៀតសម្រចលក្ខឋានជនបទថ្មី បង្កើនអង្គភាពថ្នាក់ស្រុកឡើងបាន ០៨ ស្រុកដែលស្ថិតក្នុងចំនួន ០៩ អង្គភាពថ្នាក់ស្រុកទាំង។ ដល់ឆ្នាំ ២០២៣ មានបន្ថែមស្រុកជនបទថ្មី ០១ ទៀត បង្កើនចំនួនស្រុកសម្រេចលក្ខឋានជនបទថ្មី ១០០% មានឃុំបន្ថែម ០៣ ទៀតសម្រេចលក្ខឋានបទថ្មី និង ៥០ ឃុំសម្រចជនបទថ្មីលើកកម្ពស់។ ក្នុងទូទាំងខេត្តសម្រចភារកិច្ចកសាងជនបទថ្មីមុនឆ្នាំ ២០២៥។

ដើម្បីសម្រេចបានគោលដៅរបស់កម្មវិធី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទសំណូមពរបណ្តាក្រសួង ផ្នែកមជ្ឈិមគប្បីប្រមូលផ្តុំកម្លាំង ស្រាវជ្រាវ ពិនិត្យឡើងវិញ និងដោះស្រាយបានទាន់ពេលរាល់ការជួបលំបាក ជាប់ជំពាក់របស់បណ្តាមូលដ្ឋានក្នុងដំណើរការផ្សព្វផ្សាយអនុវត្តកម្មវិធីទៅតាមសមត្ថកិច្ច។ បណ្តាមូលដ្ឋានម្ចាស់ការស្រាវជ្រាវ ផ្សព្វផ្សាយយន្តការ គោលនយោបាយពិសេសមួយចំនួនដើម្បីជំរុញសន្ទុះល្បឿន និងលើកកម្ពស់គុណភាពអនុវត្តកម្មវិធីសមស្របជាមួយលក្ខណៈជាក់ស្តែងរបស់មូលដ្ឋាន៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 29
  • ថ្ងៃនេ: 559
  • ក្នុងសប្តាហ៍: 9,711
  • ទាំងអស់: 592,622