អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសូមមតិកម្មាភិបាលជាអតីតថ្នាក់ដឹកនាំខេត្តអំពីការកសាងខ្លោងទ្វាររបស់ខេត្តត្រាវិញ

កាលពីថ្ងៃទី ២៩ ខែកក្កដា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយនឹងកម្មាភិបាលជាអតីតថ្នាក់ដឹកនាំខេត្តត្រាវិញដែលឆ្លងកាត់បណ្តាជំនាន់ដើម្បីសូមមតិ ស្តាប់យោបល់អំពីការកសាងខ្លោងទ្វាររបស់ខេត្តត្រាវិញឡើងវិញ។

អញ្ជើញចូលរួមមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងត្រុងហ្វាង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ មន្ទីរស្ថាបនា កម្មាភិបាលជាអតីតថ្នាក់ដឹកនាំខេត្តត្រាវិញដែលឆ្លងកាត់បណ្តាជំនាន់។

ឆ្លងតាមរយៈការស្តាប់បណ្តាគម្រោងផែនការណ៍សំណើស្នើរបស់ផ្នែកជំនាញការ កម្មាភិបាលជាអតីតថ្នាក់ដឹកនាំខេត្តបានឯកភាព យល់ព្រមខ្ពស់ជាមួយនឹងគោលការណ៍របស់គណៈកម្មាធិការបក្សខេត្ត កសាងខ្លោងទ្វាររបស់ខេត្តត្រាវិញឡើងវិញ។

លោកស្រីស៊ើងធីអាញ់ហុង អតីតអនុលេខាបក្សខេត្តចាប់អារម្មណ៍ថា៖ មុនពេលចូលនិវត្តន៍ ខ្ញុំបានផ្តាំផ្ញើដល់បណ្តាសមមិត្តស្នងបន្តគប្បីយកចិត្តទុកដាក់ដល់បញ្ហានេះ ត្រូវកសាងខ្លោងទ្វាររបស់ខេត្តត្រាវិញឡើងវិញ ពីព្រោះនេះគឺជាបញ្ហាពីរយ៉ាងរួមចំណែកធ្វើឱ្យវិវឌ្ឈន៍ទិដ្ឋភាពទ្រង់ទ្រាយសោភណភាពសម្រាប់ទីក្រុងផង ហើយនឹងបញ្ជាក់ការត្រដាងនូវការលើកតម្កើង ឆើតឆាយស្កឹមស្កៃ និងទឹកចិត្តរាក់ទាក់ភ្ញៀវរបស់មនុស្សត្រាវិញផង។

លោកហ្វិនភឿកឡុង អតីតអនុប្រធានក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភាមានក្តីរីករាយថា៖ សាមីខ្លួនឯកភាពខ្ពស់ជាមួយនឹងគោលការណ៍របស់គណៈកម្មាធិការបក្សខេត្ត និងមានមតិជាមួយនឹងគណៈកម្មាធិការបក្សខេត្តថា៖ ពេលដែលបានកសាងខ្លោងទ្វាររបស់ខេត្តត្រាវិញគប្បីត្រូវមានការព្រមព្រៀងក្នុងតំបន់ជនរួមជាតិខ្មែរ ព្រះសង្ឃ និងប្រជាជនរបស់ខេត្ត។

លោកស៊ើងមិញថាំង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័នមជ្ឈិមបានឱ្យដឹងថា៖ ការវិនិយោគកសាងសំណង់ខ្លោងទ្វាររបស់ខេត្តគឺជាការដ៏ចាំបាច់ខ្លាំងណាស់ រីឯសាមីខ្លួនខ្ញុំយល់ព្រម និងឯកភាពជាមួយនឹងគោលការណ៍នេះ។ សំណង់បានរួមចំណែកបង្កសោភណភាព ទិដ្ឋភាព ធ្វើឱ្យទិដ្ឋភាពរបស់ខេត្តថ្កុំថ្កើងបន្ថែមទៀត។ ខ្ញុំស្នើជាមួយនឹងថ្នាក់ដឹកនាំខេត្ត ពេលកសាងសំណង់នេះត្រូវធានាភាពចីរភាព មួនមាំ យូរអង្វែងដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ។

យោងលើមូលដ្ឋានសូមមតិ និងកំណត់ត្រានូវយល់ព្រមឯកភាពខ្ពស់របស់បណ្តាកម្មាភិបាលជាអតីតថ្នាក់ដឹកនាំខេត្ត សមមិត្តង៉ូជីកឿង លេខាបក្សខេត្តសន្និដ្ឋានថា៖ ការសូមមតិ យកយោបល់របស់បណ្តាកម្មាភិបាលជាអតីតថ្នាក់ដឹកនាំខេត្តនាពេលនេះគឺជាជំហានដំបូងរបស់ការអនុវត្តន៍គោលការណ៍វិនិយោគកសាងខ្លោងទ្វាររបស់ខេត្តឡើងវិញ។ ប៉ុន្តែការកសាងដោយរបៀបណា ដាក់នៅទីតាំងណា ទ្រង់ទ្រាយយ៉ាងណាខេត្តនឹងមានសំណុំលិខិតជាក់ស្តែងដើម្បីសូមយោបល់របស់ក្រសួងគមនាគមន៍-ដឹកជញ្ជូន និងបណ្តាក្រសួង ផ្នែកមជ្ឈិមដែលមានការទាក់ទិនដើម្បីមានការកំណត់គោលដៅ។ យោងលើមូលដ្ឋានមតិរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តនឹងផ្សព្វផ្សាយបណ្តាជំហានបន្ត៕ស.ហ

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 18
  • ថ្ងៃនេ: 597
  • ក្នុងសប្តាហ៍: 9,749
  • ទាំងអស់: 592,660