សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង និងសមមិត្តអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយគ្រួសារគោលនយោបាយ
កាលពីថ្ងៃទី ២៥ ខែកក្កដា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានសគុណចំពោះបដិវត្តន៍នៅទីក្រុងត្រាវិញ និងស្រុកទីវកឹងនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២២)។

សមមិត្តលេខាបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយអ្នកម្តាយវៀតណាមវីរភាព ០៣ រូបគឺ៖ អ្នកម្តាយគាងធីបា នៅអនុសង្កាត់លេខ ៣ សង្កាត់ទី ១ អ្នកម្តាយហ្វិនធីតាម នៅភូមិហ្វេសាញ ឃុំឡុងឌឹក អ្នកម្តាយឡឹមង៉ុកអាញ់ អនុសង្កាត់លេខ ១០ សង្កាត់ទី ៧ របស់ទីក្រុងត្រាវិញ។ សួរសុខទុក្ខវីរកងកម្លាំងប្រដាប់អាវុធប្រជាជនត្រាងធីឡាង នៅអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹង ស្រុកទីវកឹង វីរកងកម្លាំងប្រដាប់អាវុធប្រជាជនស៊ើងកាង នៅអនុសង្កាត់លេខ ៤ ទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់ យុទ្ធជនពិការប្រភេទ ៣/៤ ត្រឹងវ៉ាំងតឹង នៅអនុសង្កាត់លេខ ៤ សង្កាត់ទី ៣ ទីក្រុងត្រាវិញ។

*ក៏ស្ថិតក្នុងថ្ងៃនេះដែរ សមមិត្តគឹមង៉ុកថាយអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់លោកស្រី កាមធីកុកជាយុទ្ធជនពិការប្រភេទ ១/៤ វីរពលកម្មសម័យផ្លាស់ប្តូរថ្មី នៅទីប្រជុំជនស្រុកថ្កូវ លោកហ្វិនវ៉ាំងចៀង យុទ្ធជនពិការប្រភេទ ១/៤ នៅឃុំឌិញអាង។

ស្ថិតនៅនឹងបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្តលេខាបក្សខេត្ត និងអនុលេខាអចិន្ត្រៃយ៍បក្សខេត្តបានយកចិត្តទុកដាក់សួរសុខទុក្ខប្រសិទ្ធពរសុខភាពដល់អ្នកម្តាយវៀតណាមវីរភាព យុទ្ធជនពិការ វីរកងកម្លាំងប្រដាប់អាវុធប្រជាជន គ្រួសារមានសគុណចំពោះបដិវត្តន៍ប្រកមដោយសុខភាពមួនមាំរស់នៅសប្បាយរីករាយ ជានិច្ចកាលធ្វើជាគំរូសម្រាប់កូនចៅជំនាន់ក្រោយស្នងបន្ត។ បក្ស រដ្ឋតែងកំណត់ត្រានូវគូណូបការរបស់អ្នកមានសគុណដែរបានរួមបំពេញយ៉ាងធំធេងសម្រាប់បុព្វហេតុរំដោះប្រជាជាតិ ឯកភាពប្រទេសជាតិ៕ ប្រែសម្រួល៖ស.ហ

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291758