សន្និបាតទូទាំងប្រទេសរៀនសូត្រ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៥ នីតិកាលទី ១៣
ក្នុងរយៈពេលពីរថ្ងៃ ២១-២២ ខែកក្កដា ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្សចាត់តាំងសន្និបាតទូទាំងប្រទេសស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៥  របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ ដោយរូបភាពផ្សាយបន្តផ្ទាល់ជាមួយនឹងមណ្ឌលផ្សាយបន្តផ្ទាល់ថ្នាក់ទីក្រុង ខេត្ត ស្រុក ឃុំចំនួន ១១.៦៦១ កន្លែងក្នុងទូទាំងប្រទេសដោយមានកម្មាភិបាល បក្ខជនជាង ០១ លាននាក់ចូលរួម។ 

អញ្ជើញចូលរួមនៅថ្នាក់មជ្ឈិមមានលោកប្រធានរដ្ឋង្វៀងស្វឹងភុក នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជីញ ប្រធានរដ្ឋសភាវឿងឌិញហ្វេ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សវ៉វ៉ាំងថឿង បណ្តាសមមិត្តជាសមាជិកការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស បណ្តាសមមិត្តកម្មាភិបាលស្នូល បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមក្នុងទូទាំងប្រព័ន្ធនយោបាយ។

អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្តាសមមិត្តអនុលេខាបក្សខេត្ត គឹមង៉ុកថាយ ឡឹមមិញដាំង ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តអតីតលេខា អនុលេខាបក្សខេត្ត អតីតអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាសមមិត្តសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ប្រធាន អនុប្រធានបណ្តាស្ថាប័ន មន្ទីរ គណៈ ផ្នែកខេត្ត រណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមខេត្ត គណៈកម្មាធិការបក្សនគរបាលខេត្ត និងកម្មាភិបាល បក្ខជនជាង ៤០០ នាក់ចូលរួម។

ក្នុងសន្និបាតនេះ បណ្តាតំណាងបានស្តាប់សមមិត្តផាមមិញជីញសមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលពន្យល់ផ្សព្វផ្សាយជ្រួតជ្រាបបធានបទ “បន្តផ្លាស់ប្តូរថ្មី សុក្រឹតលទ្ធិគ្រប់គ្រង គោលនយោបាយ លើកកម្ពស់លទ្ធភាព ប្រសិទ្ធភពគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី បង្កថាមពលលើកស្ទួយប្រទេសយើងក្លាយជាប្រទេសអភិវឌ្ឈន៍មានប្រភពចំណូលខ្ពស់”។ សមមិត្តប្រមូលផ្តុំប្រាជ្ញាលើកឡើងនូវបណ្តាខ្លឹមសារសំខាន់ៗ បណ្តាចំណុចថ្មីៗរបស់សេចក្តីសម្រេចចិត្តលេខ ១៨-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ ពន្យល់ទូទៅពីស្ថានភាពរួម លើកឡើងខ្លឹមសារសំខាន់ៗរបស់ទស្សនៈរបស់បក្ស បណ្តាគោលដៅជាឱរ៉ាលជាក់ស្តែងអំពីសុក្រឹតលទ្ធិគ្រប់គ្រង គោលនយោបាយអំពីដីធ្លីដល់ឆ្នាំ ២០៣០ ភារកិច្ច វិធានការសំខានៗ ០៦ យ៉ាង និងបញ្ហាមួយចំនួនដើម្បីចាត់តាំងអនុវត្ត។

បន្តពីនេះ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម ត្រឹងត្វឹងអាញ់ជ្រួតជ្រាបបធានបទ “ កសិកម្ម កសិករ ជនបទថ្មីដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។ នេះគឺជាខ្លឹមសារសេចក្តីសម្រេចចិត្តលេខ ១៩ -NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។ បណ្តាតំណាងបានជ្រួតជ្រាប ផ្សព្វផ្សាយសាយភាយអំពីស្ថានភាពក្រោយរយៈកាល ១៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១០។ ស្តីពីកសិកម្ម កសិករ ជនបទ ទស្សនរបស់បក្សស្តីពីកសិកម្ម កសិករ ជនបទបណ្តាគោលដៅជាឱរ៉ាលដល់ឆ្នាំ ២០៣០ គោលដៅជាក់ស្តែងដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងភារកិច្ច វិធានការសំខាន់ៗ ០៩ យ៉ាងដើម្បីចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្ត។ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លេខាមជ្ឈិមបក្ស ឡេមិញខាយ ផ្សព្វផ្សាយបធានបទ “បន្តផ្លាស់ប្តូរថ្មី ពង្រីក និងលើកកម្ពស់លទ្ធផលសេដ្ឋកិច្ចសមូហភាពក្នុងដំណាក់កាលថ្មី” នេះគឺជាខ្លឹមសារសេចក្តីសម្រេចចិត្តលេខ ២០ -NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។  សមមិត្ត ត្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស ផ្សព្វផ្សាយបធានបទ “អំពីការបង្កើនការពង្រឹង និងកសាងអង្គការចាត់តាំងមូលដ្ឋានបក្ស និងលើកកម្ពស់គុណភាពកងជួរបក្ខជនក្នុងដំណាក់កាលថ្មី” នេះគឺជាខ្លឹមសារសេចក្តីសម្រេចចិត្តលេខ ២១ -NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។ ។ល។

ចង្អុលការសន្និបាតនេះ សមមិត្ត វ៉វ៉ាំងថឿងសង្កត់ធ្ងន់ថា៖ សន្និបាតដើម្បីសិក្សាស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាប និងផ្សព្វផ្សាយបណ្តាខ្លឹមសារឯកសារសន្និបាតលើកទី ៥ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ ជូនដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ កម្មាភិបាល បក្ខជន។ យោងលើមូលដ្ឋាននោះ កំណត់ទិសដៅសម្រាប់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ បណ្តាស្ថាប័ន គណៈ មន្ទីរ ផ្នែក មូលដ្ឋានបន្តជ្រួតជ្រាប ផ្សព្វផ្សាយទូលំទូលាយស៊ីជម្រៅទៅក្នុងស្ថាប័ន អង្គភាព អង្គការចាត់តាំង និងប្រជាជន កសាងផែនការ កម្មវិធីធ្វើសកម្មភាពអនុវត្តបណ្តាសេចក្តីសម្រេចចិត្តរបស់សន្និបាតលើកទី ៥ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ ធានាភាពជាក់ស្តែង ប្រសិទ្ធភាព រួមចំណែកលើកស្ទួយសេចក្តីសម្រេចចិត្តសន្និបាតឆាប់ស៊ីជម្រៅទៅក្នុងភាពជាក់ស្តែងនៃជីវភាពសេដ្ឋកិច្ច-សង្គម សម្រេចជោគជ័យបណ្តាគោលដៅដែលបានដាក់ចេញ។

សមមិត្ត វ៉វ៉ាំងថឿងសង្កត់ធ្ងន់ថា៖ ដើម្បីទុកឱ្យការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បានបន្តជំរុញមាំពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ និងជាក់ស្តែងជាង និងមានប្រសិទ្ធភាពដូចជាការចង្អុលការរបស់សមមិត្តអគ្គលេខាមជ្ឈិមបក្ស សំណូមពរបណ្តាសមមិត្ត គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការចាត់តាំងបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គម ពិសេសគឺចំពោះអ្នកជាប្រមុខគណៈកម្មាធិការបក្ស ស្ថាប័ន អង្គភាពគប្បីត្រូវជ្រោងខ្ពស់ស្មារតីទទួលបន្ទុក លើកកម្ពស់តួនាទី ភារកិច្ចឈានមុខធ្វើជាគំរូ ជ្រាលជ្រៅ អត់ធ្មត់ដឹកនាំ ចង្អុលការអនុវត្តន៍សារាចរលេខ ០៥-CT/TW និងសេចក្តីសន្និដ្ឋានលេខ ០១-KL/TW ដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍ភារកិច្ចនយោបាយ ដោះស្រាយមានប្រសិទ្ធភាពបណ្តាភាពទម្លុះទម្លាយ បណ្តាបញ្ហាសំខាន់ៗ តប់ប្រមល់របស់មូលដ្ឋាន អង្គភាព អង្គការចាត់តាំងរបស់ខ្លួន ត្រួតពិនិត្យស៊ើបអង្កេតការអនុវត្តន៍បណ្តាផែនការដែលបានដាក់ចេញ៕ ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291816