កិច្ចជួបជុំ ផ្តោះប្តូរជាមួយនិស្សិតកម្ពុជាកំពុងសិក្សានៅខេត្តត្រាវិញ
កាលពីរសៀលថ្ងៃ២៤ មិថុនា ស្ថិតនៅសាកលវិទ្យាល័យត្រាវិញ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្តត្រាវិញ, លោកង្វៀងហឺវថាវ អនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត, សាស្រ្តាចារ្យរង បណ្ឌិត យីបថាញ់តុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានអញ្ជើញចូលរួមពិធីជួបជុំ ផ្តោះប្តូរជាមួយនិស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញនៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ឆ្នាំលើកទី៥៥ បង្កើតភាពទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៦៧-២៤ មិថុនា ឆ្នាំ២០២២។

នៅពិធីជួបជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង បានឲ្យដឹង៖ នៅក្នុងឱកាសរំលឹកខួបអនុស្សារវីយ៍ឆ្នាំលើកទី៥៥ បង្កើតភាពទំនាក់ទំនងការទូតវៀតណាម-កម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្តត្រាវិញបានសហការជាមួយសាកលវិទ្យាល័យត្រាវិញ ចាត់តាំងពិធីជួបជុំ ផ្លាស់ប្តូរជាមួយនិស្សិតកម្ពុជាកំពុងសិក្សានៅខេត្តត្រាវិញ សំដៅបង្ហាញពីភាពទំនាក់ទំនងសាមគ្គី ផ្សាភ្ជាប់រវាងប្រជាជនទាំងពីរប្រទេសវៀតណាម និងកម្ពុជា។ យោងតាមនោះ ក្នុងបណ្តាឆ្នាំកន្លងទៅហើយ ក្រោមការដឹកនាំ ចង្អុលការរបស់បស់បក្សទាំង២ រដ្ឋទាំង២ បណ្តាថ្នាក់ ផ្នែក មូលដ្ឋាន ភាពទំនាក់ទំនងការទូត សហប្រតិបត្តិការរវាងប្រទេសទាំង២វៀតណាម-កម្ពុជា និងកំពុងអភិវឌ្ឍន៍កាន់តែទូលំទូលាយ រួមចំណែកសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ពង្រីកសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខការពារជាតិរបស់ប្រទេសនីមួយៗ និងនៅក្នុងតំបន់។ លេចធ្លោក្នុងនោះគឺវិស័យអប់រំនិងបណ្តុះបណ្តាល ក្នុង១០ឆ្នាំកន្លងទៅ សាកលវិទ្យាល័យត្រាវិញបានទទួល បណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន១២៥នាក់មកសិក្សា។ នេះជាកម្មវិធីមួយស្ថិតនៅក្នុងកម្មវិធីនៃកិច្ចព្រមព្រាងសហប្រតិបត្តិការដោះដូរសិស្ស អណ្តេនិស្សិតរវាងវៀតណាមនិងកម្ពុជា។ នាបច្ចុប្បន្ននៅមាននិស្សិតកម្ពុជា៣៨នាក់កំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ។

ដំណាងនិស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ និស្សិតសេងបូរមី ថ្នាក់មហាវិទ្យាល័យវេជ្ជសាស្រ្តពហុវិជ្ជាពេទ្យខេត្តត្រាវិញ បានសំដែងនូវទឹកចិត្តដឹងគុណចំពោះថ្នាក់ដឹកនាំរដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញក្នុងបណ្តាឆ្នាំកន្លងទៅហើយបានយកចិត្តទុកដាក់ គាំទ្របង្កលក្ខណៈល្អបំផុតទាំងអំពីសម្ភារៈ ស្មារតី កន្លែងបរិភោគ កន្លែងស្នាក់នៅក៏ដូចជាសម្ភារៈគាំទ្រសម្រាប់បម្រើក្នុងការសិក្សា កំសាន្តជូនបណ្តានិស្សិតកម្ពុជាមករៀនសូត្រនៅសាកលវិទ្យាល័យត្រាវិញ។

នៅក្នុងឱកាសនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្តត្រាវិញ បានជូនអំណោយ៣៨ចំណែក ក្នុងមួយចំណែកមានតម្លៃ៥០០.០០០ដុង ជូននិស្សិតកម្ពុជា សរុបតម្លៃរួម១៩.០០០.០០០ដុង។ ទន្ទឹមនឹងនោះមានគោលបំណងនិស្សិតកម្ពុជាបន្តខិតខំតស៊ូ ប្រឹងប្រែងឆ្លងរាល់ការជួបលំបាក ឈានឡើងក្នុងការសិក្សាដោយទទួលបានស្នាដៃល្អ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់របស់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនខេត្តត្រាវិញ រឹតបន្តឹងបន្ថែមចំណងមិត្តភាពរវាងប្រទេសទាំង២ វៀតណាម-កម្ពុជា៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291811