អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងអង្គប្រជុំត្រៀមខ្លឹមសារសម្រាប់សម័យប្រជុំលើកទី៥
កាលពីព្រឹកថ្ងៃទី២១ មិថុនា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តបានបើកអង្គប្រជុំរៀបចំនូវខ្លឹមសារមួយចំនួននៃសម័យប្រជុំលើកទី៥ (សម័យប្រជុំពាក់កណ្តាលឆ្នាំ២០២២)។ លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងអ្នកស្រី យឿងធីង៉ុកធើ អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរួមធ្វើអធិបតីអង្គប្រជុំ។

តាមកម្មវិធីលំអិតបានអនុម័តឆ្លងនៅអង្គប្រជុំ សម័យប្រជុំលើកទី៥នៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០ គឺដើម្បីវាយតម្លៃលទ្ធផលការងារ៦ខែដើមឆ្នាំនៃស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត។ តាមនោះ ក្រុមប្រឹក្សាប្រជាជនខេត្តនឹងពិនិត្យរបាយការណ៍ចំនួន២៥ពីបណ្តាវិស័យ៖ អនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ចសង្គម៦ខែដើមឆ្នាំ និងផែនការពង្រីកសេដ្ឋកិច្ចសង្គម៦ខែចុងឆ្នាំ២០២២, ស្ថានភាពចំណូលចំណាយថវិការដ្ឋ៦ខែដើមឆ្នាំ, របាយការបូកសរុបមតិសំណើររបស់ម្ចាស់ឆ្នោតមុនសម័យប្រជុំធម្មតា, របាយការណ៍ពីការងារបង្ការប្រឆាំងអំពើពុករលួយ ដោះស្រាយការប្តឹងផ្តល់ថ្កោលទោស ការងារត្រួតពិនិត្យ តុលាកា ការងារបង្ការប្រឆាំងឧក្រិដ្ឋជន និងបំពានច្បាប់ ការងារអនុវត្តសាលក្រម៦ខែដើមឆ្នាំ។

ទន្ទឹមនឹងនោះក្រុមប្រឹក្សាប្រជាជនខេត្តនឹងពិនិត្យបណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្តពី៖ ការបែងចែកទុនវិនិយោគពង្រីកប្រភពថវិកាមជ្ឈិម ដំណាក់កាល២០២១-២០២៥ អនុវត្ត៣កម្មវិធីគោលដៅជាតិ, អនុម័តឆ្លងផែនការរំពឹងទុកផែនការវិនិយោគសាធារណៈឆ្នាំ២០២៣, កំណត់នូវកម្រិតចំណាយជាក់ស្តែងមួយចំនួនគាំទ្រការពង្រីកសេដ្ឋកិច្ចសមូហភាព សហករដំណាក់កាល២០២១-២០២៥ នៅលើភូមិសាស្រ្តខេត្តត្រាវិញ, សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការរៀបចំបុគ្គលិកបសុពេទ្យនៅតាមឃុំ សង្កាត់ និងទីប្រជុំជននៅលើភូមិសាស្រ្តខេត្តត្រាវិញ, សេចក្តីកំណត់ល័ក្ខការណ៍ សម្បទា កម្រិតកំណត់បែងចែកទុនថវិកាមជ្ឈិមនិងអត្រាទុនបដិភាគរបស់ថវិកាមូលដ្ឋានអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីខេត្តត្រាវិញ ដំណាក់កាល២០២១-២០២៥, កំណត់កម្រិតថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំពោះការអប់រំមត្តេយ្យសិក្សា និងវិទ្យាល័យសាធារណៈ សិក្សានៅមូលដ្ឋានអប់រំប្រចាំតាមកម្មវិធីអប់រំវិទ្យាល័យមិនទាន់ធានាការចំណាយជាប្រចាំនៅលើភូមិសាស្រ្តខេត្តត្រាវិញ, សេចក្តីសម្រេចចិត្តកំណត់ពីលក្ខណៈលំនៅដ្ឋានដើម្បីចុះឈ្មោះស្នាក់នៅស្របច្បាប់អាស្រ័យជួល ខ្ចី ស្នាក់នៅនៅលើភូមិសាស្រ្តខេត្តត្រាវិញ, សេចក្តីព្រាងសេចក្តីសម្រេចចិត្តពង្រីកយុវជនវៀតណាមខេត្តត្រាវិញ ដំណាក់កាល២០២២-២០៣០។ល។

សម័យប្រជុំធម្មតាពាក់កណ្តាឆ្នាំ២០២២ លើកទី៥ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០ បានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃទី ០៥ ០៦ និង ០៧ ខែកក្តដា ឆ្នាំ២០២២៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812