តំណាងរដ្ឋសភាជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតឃុំភឿកហ៊ឹង តឹបស៊ើងរបស់ស្រុកថ្កូវ
កាលពីព្រឹកថ្ងៃទី២១ មិថុនា ស្ថិតនៅឃុំភឿកហ៊ឹង បណ្តាតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញរួមមាន៖ លោកបេទ្រុញអាញ់ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា, លោកថាច់ភឿកបិញ អនុប្រជានក្រុមឯកទេសនៃក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត, អ្នកស្រី ហ្វិញធីហាំងង៉ា លេខាបក្សស្រុកកាងឡុង បានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតឃុំភឿកហ៊ឹង និងឃុំតឹបស៊ើង ស្រុកថ្កូវ។ អញ្ជើញចូលរួមនៅមានលោកគាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត។

ជំនួសមុខក្រុម តំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ អ្នកស្រី ហ្វិញធីហាំងង៉ា របាយការណ៍ជូនម្ចាស់ឆ្នោតពីលទ្ធផលបន្ទាប់ពី១៩ថ្ងៃធ្វើការនៃសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥៖ រដ្ឋសភាបានពិនិត្យ អនុម័តឆ្លងច្បាប់ចំនួន៦ សេចក្តីសម្រេចចិត្តប្រធានបទចំនួន១៦ និងសេចក្តីសម្រេចចិត្តរួមរបស់សម័យប្រជុំ, ឲ្យយោបល់ពីគម្រោងច្បាប់ចំនួន៦ និងសម្រេចចិត្តលើបញ្ហាសំខាន់ៗជាច្រើនទៀត។ ទន្ទឹមនឹងនោះផ្តល់ជូនព័ត៌មានពីសកម្មភាពរបស់ក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តនៅសម័យប្រជុំ ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ជាមួយប្រជាជនទូទាំងប្រទេសនិយាយរួម ជាមួយម្ចាស់ឆ្នោតខេត្តត្រាវិញនិយាយដោយឡែក បណ្តាតំណាងរដ្ឋសភាខេត្តបានប្រមូលផ្តុំបញ្ញា ស្រាវជ្រាវ ចូលរួមមានយោបល់ចំនួន២០មានគុណភាពនៅបណ្តាពេលពិភាគ្សានៅក្រុម និងពិភាគ្សាផ្ទាល់នៅសាលប្រជុំ ពិសេសគឺបញ្ហាច្រកចេញសម្រាប់កសិផល, តម្លៃសម្ភារៈជី, វឌ្ឍនភាណនៃការកសាងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង, ផ្លូវល្បឿនលឿនហុងងឺ-ត្រាវិញ និងគម្រោងការស្ពានដៃង៉ាយ។

នៅពេលជួបសំណេះសំណាល មានខ្លឹមសារជាច្រើនបានម្ចាស់ឆ្នោតទាំង២ឃុំ ភឿកហ៊ឹងនិងតឹបស៊ើងលើកឡើងនឹងមានគោលបំណង បណ្តាដំណាងរដ្ឋសភា បណ្តាថ្នាក់រដ្ឋអំណាច មូលដ្ឋានពិនិត្យ ដោះស្រាយ។ ជាក់ស្តែង ម្ចាស់ឆ្នោតឆ្លុះបញ្ចាំងពីស្ថានភាពតម្លៃសាំង និងតម្លៃច្រកចូលនៃសម្ភារៈកសិកម្មកើនឡើងខ្ពស់, បណ្តាគោលនយោបាយពីការគាំទ្រផ្ទះ គាំទ្រប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនមុខសញ្ញាមនុស្សចាស់ គ្រួសារជនជាតិភាគតិច ភរិយាយុទ្ធជនពិការ, គោលនយោបាយជូនកម្មាភិបាលធ្វើសកម្មភាពនៅមូលដ្ឋាន ព្រមទាំងបណ្តាបញ្ហាមានជាប់ទាក់ទិនដល់ការត្រូវលើកកំពស់កម្រិត វិនិយោគកសាងខ្សែផ្លូវគមនាគមមួយចំនួននៅជនបទ។ល។

បញ្ហាទាំងអស់នោះបានថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត និងស្រុកថ្កូវទទួលដោះស្រាយនិងផ្តល់ជូនថែមព័ត៌មានដែលមានជាប់ទាក់ទងដល់ការបាន និងកំពុងជិតនឹងផ្សព្វផ្សាយវិនិយោគនៅលើភូមិសាស្រ្តនៃឃុំទាំង២ ភឿកហ៊ឹងនិងតឹបស៊ើង។

ថ្លែងយោបល់នៅពិធីជួបសំណេះសំណាល តំណាងរដ្ឋសភា បេទ្រុញអាញ់ បានឲ្យដឹង៖ មតិទាំងអស់បានម្ចាស់ឆ្នោតលើកឡើងគឺត្រឹមត្រូវ កើតឡើងពីភាពជាក់ស្តែងនៃជីវភាពរស់នៅ នេះក៏ជាប្រភពព័ត៌មានសំខាន់ដើម្បីបណ្តាតំណាងរដ្ឋភាខេត្តទទួល និងស្នើឡើងបណ្តាសម័យប្រជុំរបស់រដ្ឋសភា ពិសេសគឺបណ្តាគោលនយោបាយមានជាប់ទាក់ទងដល់ការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងគោលនយោបាយជូនគ្រួសារទទួលរបបគោលនយោបាយ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291827