សន្និបាតបូកសរុបការងារជនជាតិឆ្នាំ២០២១ និងផ្សព្វផ្សាយភារកិច្ចការងារសម្រាប់ឆ្នាំ២០២២

កាលពីព្រឹកថ្ងៃទី១៩ ខែមករា ស្ថិតនៅរដ្ឋធានីហាណូយ គណៈកម្មាធិការជនជាតិ ចាត់តាំងអង្គសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសបូកសរុបលទ្ធផលការងារជនជាតិឆ្នាំ២០២១ និងផ្សព្វផ្សាយភារកិច្ចការងារសម្រាប់ឆ្នាំ២០២២។ លោក ផាមបិញមិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃអចិន្ត្រៃយ៍រដ្ឋាភិបាលអញ្ជើញចូលរួម និងចង្អុលការអង្គសន្និបាត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានលោក ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ផ្នែកខេត្តមួយចំនួនមានជាប់ទាក់ទងអញ្ជើញចូលរួម។

ឆ្នាំ២០២១ គណៈកម្មាធិការជនជាតិបានសម្រេចបណ្តាភារកិច្ចបានប្រគល់ ជម្រាបជូនរដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ធ្វើសេនាធិការជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដាក់ចេញសេចក្តីសម្រេចចិត្តអនុម័តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ និងរៀបចំល្អបណ្តាលក្ខណៈដើម្បីគ្រប់គ្រង ណែនាំលាតត្រដាងអនុវត្តនៅមូលដ្ឋាន។

ចំពោះការប្រែប្រួលស្មុគស្មាញនៃអាសន្នរោគជំងឺ គណៈកម្មាធិការជនជាតិបានដាក់ចេញឯកសារចង្អុលការជាច្រើន កៀងគរការចូលរួមរបស់បណ្តានាយកដ្ឋាន អង្គភាព និងស្ថាប័នការងារជនជាតិរបស់បណ្តាខេត្ត ក្រុងផ្តោទៅលើការងារបង្ការ ទប់ទល់អាសន្នរោគ ចង្អុលការបង្កើនការផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដោយមានភាសាជនជាតិជាច្រើនសមស្របទៅតាមមូលដ្ឋាននីមួយៗ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួល ជំនួយបានទាន់ពេលចំពោះអ្នកពលកម្មជាជនជាតិភាគតិចពីតំបន់អាសន្នរោគវិលមកមូលដ្ឋាន ពិសេសគឺមុខសញ្ញាគ្រួសារក្រ គ្រួសារបន្ទាប់ក្រ ផ្សព្វផ្សាយទាន់ពេលបណ្តាកញ្ចប់ឧបត្ថម្ភដល់ជនរួមជាតិ និងស្នើគោលនយោបាយពិសេស មិនទុកឲ្យជនរួមជាតិត្រូវខ្វះស្រេកឃ្លានដោយត្រូវរងឥទ្ធិពលពីអាសន្នរោគ។

ព្រមជាមួយការអនុវត្តន៍កម្មវិធី គោលនយោបាយជនជាតិរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មានមូលដ្ឋានជាច្រើននៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំបានផ្សព្វផ្សាយបណ្តាគោលនយោបាយពិសេសនៃមូលដ្ឋាននីមួយៗដូចជា៖ គោលនយោបាយគាំទ្រពិនិត្យ ព្យាបាលជំងឺជូនគ្រួសារក្រជាជនជាតិភាគតិចនៅតំបន់ជួបលំបាក គោលនយោបាយគាំទ្រថ្លៃសិក្សា និងគាំពារសង្គមជូនសិស្សានុសិស្សជនជាតិភាគតិច គោលនយោបាយអំពីប្រាក់កម្រៃចំពោះវេជ្ជបណ្ឌិតប្រកបការងារនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ គោលនយោបាយអភិរក្សភាសា អក្សរសាស្រ្តរបស់ជនរួមជាតិភាគតិច គោលនយោបាយធានារ៉ាប់រងសុខាភិបាលចំពោះអ្នកមានកិត្យានុភាពតំបន់ជនជាតិភាគតិច គោលនយោបាយធានារ៉ាបរងសុខាភិបាលជូនតំបន់ជនជាតិភាគតិចមិនដេកនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមជួបលំបាក គោលនយោបាយគាំទ្រ ជូនអំណោយដល់គ្រួសារជនជាតិភាគតិចឆ្នើម គោលនយោបាយគាំទ្រអត្រាការប្រាក់ជូនគ្រួសារជនជាតិភាគតិច។ល។

ឆ្នាំ២០២២ គណៈកម្មាធិការជនជាតិបន្តផ្សព្វផ្សាយអនុវត្តល្អបណ្តាសារាចរ សេចក្តីសម្រេចចិត្ត សន្និដ្ឋានរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល បណ្តាសារាចរចង្អុលការ ប្រតិបត្តិការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលមានជាប់ទាក់ទងដល់ជនជាតិ។ ចាត់តាំងអនុវត្តល្អកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០, ដំណាក់កាលទី១ ពីឆ្នាំ២០២១ដល់២០២៥ រាយការណ៍ជាប្រចាំឡើងរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីអំពីលទ្ធផលនៃការអនុវត្តន៍កម្មវិធី។ បន្តកសាង សុក្រិតនិងដាក់ចេញបណ្តាឯកសារណែនាំលាតត្រដាងអនុវត្តកម្មវិធី។ ចង្អុលការ ណែនាំបណ្តាមូលដ្ឋានចាត់តាំងអនុវត្តកម្មវិធីត្រូវតាមគម្រោងពេល ប្រសិទ្ធភាព។ ប្រមូលផ្តុំកសាងបណ្តាគម្រោងការ គោលនយោបាយជនជាតិកម្មវិធីការងាររបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឆ្នាំ២០២២ ជាមួយគម្រោងការ គោលនយោបាយចំនួន៦។ បន្តពិនិត្យឡើងវិញ កែលម្អ បំពេញបន្ថែម ឬជំនួសកម្មវិធី គោលនយោបាយជនជាតិ ដើម្បីធានាការឯកភាព ព្រមៗគ្នានៃគោលនយោបាយ ដំណាក់កាល ២០២១-២០២៥។

ថ្លែងមតិចង្អុលការអង្គសន្និបាត លោក ផាមបិញមិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល ស្ងើចសរសើរ វាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់គណៈកម្មការជនជាតិ បណ្តាគណៈ ក្រសួង ផ្នែកមជ្ឈិម និងបណ្តាមូលដ្ឋានតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងឆ្នាំ ២០២១ ក្នុងការងារជនជាតិ និងអនុវត្តគោលនយោបាយជនជាតិ។ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសង្កត់ធ្ងនដល់ការងារជនជាតិជាបញ្ហាយុទ្ធសាស្រ្តសារវន្ត យូរអង្វែង ជាភារកិច្ចរបស់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព របស់ប្រព័ន្ធនយោបាយ។ ពីព្រោះហេតុនេះ ក្នុងអំឡុងពេលខាងមុខ គណៈកម្មាធិការជនជាតិ បណ្តាអង្គភាពជាប់ទាក់ទង និងតំបន់ជនជាតិភាគតិចលាតត្រដាងអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធីប្រតិបត្តិការ ផែនការការងារ។ ការងារជនជាតិត្រូវច្បាមខ្ជាប់ និងក្តាប់ស្ថានភាពជាក់ស្តែងបណ្តាភូមិសាស្រ្តតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ពិសេសគឺជីវភាពរបស់ជនរួមជាតិ ស្ថានភាពគ្រោះធម្មជាតិ អាន្នរោគជំងឺ។ល។ ទន្ទឹមនឹងនោះ យុទ្ធសាស្រ្តជនជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ គម្រោងការមេនិងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ត្រូវបានចាត់តាំងលាតរត្រដាងអនុវត្តមានប្រសិទ្ធភាព។ យកចិត្តទុកដាក់ដល់គោលនយោបាយគាំទ្រវិនិយោគ ពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម កសាងកន្សោមតម្លៃនិងផ្ទេរជូនបច្ចេកវិទ្យា ដើម្បីបង្កើតជីវភាពរស់នៅប្រកដដោយចីរភាព និងលើកកំពស់កម្រិត ការយល់ដឹង ស្មារតីខ្លួនទីពឹងខ្លួន រួចផុតពីភាពក្រីក្រជូនជនជាតិភាគតិច។ ការងារឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ត្រូវបានផ្លាស់ថ្មីដើម្បីងាយស្រួលជាងក្នុងការងារចលនាប្រជាជនយល់ច្បាស់ និងធ្វើតាមគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បង្កើតការឯភាពខ្ពស់ក្នុងសហគមន៍ សង្គម៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 140
  • ក្នុងសប្តាហ៍: 10,046
  • ទាំងអស់: 321,904