ផែនការបង្ការ ទប់ស្កាត់ជំងឺរលាកដុំពកលើស្បែកសត្វក្របី គោ នៅលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល ២០២២-២០៣០

កាលពីថ្ងៃទី១២ មករា ឆ្នាំ២០២២ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចេញសេចក្តីសម្រេចចិត្តលេខ 71/QĐ-UBND ផ្តល់សច្ចាប័នផែន ការបង្ការ ទប់ស្កាត់ជំងឺរលាកដុំពកលើស្បែកសត្វក្របី គោនៅលើភូមិសាស្រ្តខេត្ត ដំណាក់កាល ២០២២-២០៣០។

ផែនការដាក់ចេញគោលដៅចាក់វ៉ាក់សាំងបង្ការ ទប់ស្កាត់ជំងឺរលាកដុំពកលើស្បែកសត្វក្របី គោជាង៨០% នៃហ្វូងក្របី គោ សរុបនៅដំណាក់កាលចាកវ៉ាក់សាំងបង្ការ។ ម្ចាស់ការត្រួតពិនិត្យ តាមដាន ឆាប់រកឃើញ និងគ្រប់គ្រងល្អអាសន្នរោគជំងឺ ដើម្បីកាត់បន្ថយចំនួនសម្បុកជំងឺ និងក្របី គោឆ្លងជំងឺរលាកដុំពកលើស្បែកក្នុងឆ្នាំ២០២២។ ជារៀងរាល់ឆ្នាំកាត់បន្ថយ ២០% ចំនួនឃុំមានជំងឺ និងចំនួនក្របី គោឆ្លងជំងឺដុំពកស្បែក ប្រៀបជាមួយឆ្នាំជាប់គ្នាមុននោះ។ ម្ចាស់ការបង្ការ មានប្រសិទ្ធភាពដោយវិធានការចិញ្ចឹមសុវត្ថិភាពជីសាស្រ្ត ធ្វើអានាម័យ  កម្ចាត់មេរោគ កសាងតំបន់ មូលដ្ឋាសុវត្ថិភាពជំងឺ។ ទន្ទឹមនឹងនោះគ្រប់គ្រងជំងឺ ត្រួតពិនិត្យហ្មត់ចត់ការដឹកជញ្ជូន ទប់ស្កាត់មិនទុកឲ្យជំងឺរលាកដុំពកលើស្បែកសត្វក្របី គោឆ្លងចូលភូមិសាស្រ្តខេត្ត។

យោងតាមនោះ បណ្តាភារកិច្ច និងដំណោះស្រាយបានដាក់ចេញនោះគឺ៖ បង្ការជំងឺដោយវ៉ាក់សាំងរលាកដុំពកលើស្បែក (ជារៀងរាល់ឆ្នាំត្រូវរៀបចំចាក់វ៉ាក់សាំងបង្ការ ០១ លើកដល់ហ្វូងសត្វក្របី គោនៅលើភូមិសាស្រ្តខេត្តនៅពីខែមីនាដល់ខែមេសា ។ ឧបត្ថម្ភ ៥០% នៃប្រាក់វ៉ាក់សាំង និង ១០០% ប្រាក់ឈ្នួលចាក់វ៉ាក់សាំងឱ្យហ្វូងសត្វក្របី គោក្នុងរយៈកាល ៤ ឆ្នាំ (ចាប់តាំងពីឆ្នាំ២០២២-២០២៥)។ គ្រួសារចិញ្ចឹមចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺរលាកដុំពកលើស្បែកសត្វក្របី គោលដោយខ្លួនឯងក្នុងរយៈកាល ៥ ឆ្នាំនៅមក (២០១៦-២០៣០)។ ម្ចាស់ការបង្ការមានប្រសិទ្ធភាពដោយវិធានការចិញ្ចឹមសុវត្ថិភាពជីសាស្រ្ត ធ្វើអនាម័យកម្ចាត់មេរោគ ត្រួតពិនិត្យជំងឺរលាកដុំពកលើស្បែក គ្រប់គ្រងជំងឺ ត្រួតពិនិត្យការដឹកជញ្ជូន គ្រប់គ្រងការសម្លាប់សត្វ និងត្រួតពិនិត្យការធ្វើអនាម័យបសុពេទ្យ ។ ទប់ទល់ កម្ចាត់សម្បុកជំងឺ គ្រប់គ្រង ថែទាំក្របី គោត្រូវឆ្លងជំងឺ សង្ស័យឆ្លងជំងឺ ពង្រឹងសមត្ថភាពធ្វើវេជ្ជព្យាករណ៍ ធ្វើកោសលវិច័យ កសាងមូលដ្ឋាន តំបន់សុវត្ថិភាពជំងឺ ផ្សព្វផ្សាយ លើកកំពស់ការយល់ដឹង គោលនយោបាយឧបត្ថម្ភដល់ម្ចាស់មូលដ្ឋានចិញ្ចឹមដែលមានក្របី គោត្រូវដុតបំផ្លាញចោលអាស្រ័យដោយឆ្លងជំងឺរលាកដុំពកលើស្បែក។

ដើម្បីរៀបចំផ្សព្វផ្សាយព្រមគ្នា មានប្រសិទ្ធភាពបណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺរលាកដុំពកលើស្បែក ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរបណ្តាមន្ទីរ ស្ថាប័នខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងយោងតាមភាកិច្ច វិធានការដែលបានលើកឡើង កសាងផែនការជាក់ស្តែង សមស្របជាមួយនឹងលក្ខណៈជាក់ស្តែងរបស់មូលដ្ឋានក្នុងដំណាក់កាល ២០២២-២០៣០៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 8
  • ថ្ងៃនេ: 471
  • ក្នុងសប្តាហ៍: 7,746
  • ទាំងអស់: 980,229