ខែឧសភា៖ សេដ្ឋកិច្ចសង្គមខេត្តត្រាវិញមានចំណុចភ្លឺថ្លាជាច្រើន
សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើងទ្វេដងប្រៀបជាមួយខែមុន; ប្រមូលថវិកាជូនរដ្ឋ តម្លៃផលិតកម្មឧស្សាហកម្ម ការលក់រាយសរុបនៃទំនិញ និងសេវាកម្មសុទ្ធតែបានកើនឡើងបើប្រៀបនឹងរយៈពេលដូចគ្នា; ការកសាងជនបទថ្មី ដោះស្រាយការងារធ្វើសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ល។ នេះគឺជាចំណុចភ្លឺថ្លាក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងខែឧសភា។

កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ធ្វើអធិបតីអង្គប្រជុំបូកសរុបបឋមស្ថានភាពសេដ្ឋកិច្ច-សង្គមខែសភា របស់ខេត្ត។ អញ្ជើញចូលរួមមានបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត៖ ង្វៀងទ្រុងហ្វាង ង្វៀងហ្វិញធៀន ឡេថាញ់បិញ និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង

ក្នុងខែឧសភា ស្ថានភាពសេដ្ឋកិច្ច-សង្គមបន្តមានការផ្លាស់ប្តូរវិជ្ជមាន ល្អប្រសើរជាងខែមុន។ ប្រមូលថវិកាកើនឡើងគ្រាន់បើ ប៉ាន់ប្រមាណសម្រេចជាង៩៤០ពាន់លានដុង ភាគលាភត្រួតខែប្រមូលជាង.១៥០ពាន់លានដុង សម្រេចបាន៦៣,%នៃការប៉ាន់ប្រមាណ កើន៣៣,%ប្រៀបជាមួយរយៈពេលដូចគ្នា។ ក្នុងនោះប្រមូលក្នុងស្រុកជាង.៥០០ពាន់លានដុង សម្រេច៤៤,%នៃការប៉ាន់ប្រមាណ កើនជាង%ប្រៀបជាមួយរយៈពេលដូចគ្នា។ ចំណាយវិកាជាង៦៥០ពាន់លានដុង ភាគលាភត្រួតខែចំណាយជាង.០០០ពាន់លានដុង សម្រេច២៦,%នៃការប៉ាន់ប្រមាណ កើន,%

លិតកម្មឧស្សាហកម្មបានងើបឡើងវិញ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មកើនឡើងទ្វេដងកាលពីខែមុន តម្លៃផលិតកម្មឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណសម្រេចជាង ៣.៩០០ពាន់លានដុង ភាគលាភត្រួតខែជាង១៣.៦០០ពាន់លានដុង សម្រេចបាន ៤០,% នៃផែនការ កើនឡើង២.% ប្រៀបជាមួយរយៈពេលដូចគ្នា។

បណ្តាសកម្មភាពជំរឿនការវិនិយោគ ពាណិជ្ជកម្ម គាំទ្រការតភ្ជាប់ ផ្សាយពាណិជ្ជកម្ម ឧទ្ទេសនាមផលិតផល ការពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានយកចិត្តទុកដាក់អនុវត្តជាទៀងទាត់។ ពង្រីកអាជីវកម្មសម្រេបានគ្រាន់បើ បង្កើតអាជីវកម្មថ្មីចំនួន ៤៩កន្លែង ហើយបានចុះឈ្មោះប្រតិបត្តិការតាមអ៊ីនធឺណិតចំនួន១០០%

តម្លៃនៃសម្ភារៈសំខាន់ៗមានស្ថេរភាព ការលក់រាយទំនិញសរុប និងសេវាកម្មក្នុងខែត្រូវបានប៉ាន់ប្រមាណសម្រេចជាង ៤.៥០០ពាន់លានដុង ភាគលាភត្រួតខែត្រូវបានប៉ាន់ប្រមាណជិត២៣.០០០ពាន់ពាន់លានដុង សម្រេច៤៣,% ប្រៀបជាមួយផែនការ កើនឡើង ៣៤,% ប្រៀបជាមួយរយៈពេលដូចគ្នា។

ក្រៅពីនោះ ការដោះស្រាយការងារធ្វើទទួលបានលទ្ធផលវិជ្ជមាន។ ក្នុងខែបានបង្កើតការងារធ្វើឲ្យពលករជាង ១.៨០០នាក់ ហើយបញ្ជូនកម្មករចំនួន១៤៨ នាក់ទៅធ្វើការនៅបរទេសក្នុងរយៈពេលកំណត់។ រៀបចំសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន ការតាំងពិពណ៌ សុខមាលភាពសង្គម សួរសុខទុក្ខក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨ឆ្នាំនៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០មេសា ឆ្នាំ១៩៧៥-៣០មេសា ឆ្នាំ២០២៣)។ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានធានា

ទន្ទឹមជាមួយលទ្ធផលវិជ្ជមាន ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តនៅមានការជួបលំបាកមួយចំនួន៖ ការងារបង្ការ ទប់ស្កាត់ជំងឺជ្រូកអាហ្វ្រិកទោះបីបានផ្តោតសំខាន់ ប៉ុន្តែមិនទាន់បានគ្រប់គ្រងទាំងស្រុង។ ទិន្នផលស្រូវ បរិមាណផលស្រូវទាបជាងដំណាក់កាលដូចគ្នាឆ្នាំមុន។ ការងាររំសាយទុនវិនិយោគសាធារណៈ ទុនបណ្តាកម្មវិធីគោលដៅជាតិមិនទាន់សម្រេចបានសំណូមពរ។ គ្រោះថ្នាក់រាចរណ៍កើនទាំងផ្នែក។ល។

ចង្អុលការភារកិច្ចសំខាន់មួយចំនួនក្នុងខែមិថុនា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើដល់មន្ទីរផែនការនិងវិនិយោគ សកាជាមួយការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត ឆាប់រៀបចំដើម្បីវាយតម្លៃនៃការអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមក្នុងរយៈពេល៦ខែដើមឆ្នាំ។ រៀបចំជាបន្ទាន់នូវខ្លឹមសារសម្រាប់ជម្រាបជូនកិច្ចប្រជុំពាក់កណ្តាលឆ្នាំរបស់ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី១០ ផ្តោតលើការបង្ការ ទប់ស្កាត់ជំងឺលើដំណាំ និងសត្វចិញ្ចឹម។ ពន្លឿនការរំសាយទុនបណ្តាគម្រោងវិនិយោគសាធារណៈ។

ក្រៅពីនោះ បណ្តាមូលដ្ឋានត្រូវផ្តោលើកិច្ចចង្អុលការចាត់តាំងការប្រឡងយកសញ្ញាបត្រវិទ្យាល័យឆ្នាំ២០២៣ ធានាត្រឹមត្រូវ ហ្មត់ចត់ត្រូវតាមការកំណត់។ ពិនិត្យឡើងវិញជំរុញការអនុវត្តបណ្តាភាគកម្រិតលើការនាំចេញកម្លាំងពលកម្ម ការធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងសង្គម។ យកចិត្តទុកដាក់តាមដានយ៉ាងដិតដល់នូវស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ និងជំងឺគ្រោះថ្នាក់ផ្សេងៗទៀត។ អនុវត្តល្អក្នុងការងារដោះស្រាយការប្តឹងផ្តល់ ថ្កោលទោស។ ល។

នៅអង្គប្រជុំ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន មូលដ្ឋានបានផ្តល់យោបល់លើខ្លឹមសារមួយចំនួនដែលត្រៀមជម្រាបជូនកិច្ចប្រជុំពាក់កណ្តាលឆ្នាំ២០២៣ - ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291825