ទទួលយល់ព្រមលើគោលការណ៍វិនិយោគគម្រោងការចិញ្ចឹមលៀសពាណិជ្ជកម្ម
កាលពីរសៀលថ្ងៃទី១៩ ខែមេសា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ធ្វើជាអធិបតីអង្គប្រជុំដើម្បីស្តាប់បណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានរបាយការណ៍ពីបណ្តាខ្លឹមសារទាក់ទិនដល់គម្រោងការចិញ្ចឹមលៀសពាណិជ្ជកម្មរបស់សហករណ៍លៀសថាញ់កុង។

ជាមួយផ្ទៃដីប្រើប្រាស់សរុបរួមប្រហែល ៤០៧.០០០ ម៉ែត្រក្រឡា គម្រោងការចិញ្ចឹមលៀសពាណិជ្ជកម្មរបស់សហករណ៍លៀសថាញ់កុងស្ថិតនៅលើភូមិសាស្រ្តនៃឃុំទាំង៣នោះគឺ ឃុំមីឡុង ស្រុកកូវង៉ាង ឃុំហ៊ីបថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ និងឃុំឡុងហ្វា ស្រុកចូវថាញ់។ ថាមពលរចនាប្លង់ប្រមាណ ៣០០តោនលៀសពាណិជ្ជកម្មក្នុងមួយរដូវចិញ្ចឹម។ សរុបទុនវិនិយោគដែលបានចុះបញ្ជីនៃគម្រោងការគឺ១,៤ពាន់លានដុង។ រំពឹងថា នៅពេលបានដាក់ឱ្យដំណើរការ គម្រោងការនេះនាំមក ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់មាមីងនៅតំបន់មាត់សមុទ្រ។

តាមមន្ទីរផែនការនិងវិនិយោគ ឆ្លងតាមការពិនិត្យវាយតម្លៃ គម្រោងការគ្រប់លក្ខណៈរបាយការណ៍ឡើងគណៈកម្មាធិការប្រជាជនខេត្តពិនិត្យ ទទួលយល់ព្រម គោលការណ៍វិនិយោគ ទន្ទឹមនឹងនោះទទួលយល់ព្រមម្ចាស់វិនិយោគ។ មន្ទីរក៏ស្នើគណៈកម្មាធិការប្រជាជនខេត្តប្រគល់ម្ចាស់វិនិយោគអនុវត្តគម្រោងការជាមួយរយៈពេល១៥ឆ្នាំ។

នៅអង្គប្រជុំ តំណាងបណ្តាមន្ទីរ ស្ថាប័នមានការទាក់ទិន និងគណៈកម្មាធិការប្រជាជនបណ្តាឃុំបានពិភាគ្សានិងឯកភាពជាមួយលទ្ធផលពិនិត្យវាយតម្លៃគម្រោងការរបស់សហករណ៍លៀសថាញ់កុង។

ថ្លែងយោបល់សន្និដ្ឋាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ឯកភាពជាមួយនឹងរបាយការណ៍ពីលទ្ធផលពិនិត្យវាយតម្លៃទទួលយល់ព្រម គោលការណ៍វិនិយោគនៃគម្រោងការ។ លោកបានក្រើនរំលឹកបន្ថែម អាស្រ័យតែគម្រោងការដែលស្ថិតនៅលើភូមិសាស្រ្តនៃឃុំទាំង៣ ចំណុះស្រុកទាំង៣ ទើបមន្ទីរផែនការនិងវិនិយោគ និងគណៈកម្មាធិការប្រជាជនបណ្តាឃុំត្រូវធានាការផ្តោះប្តូរយោបល់ស្រុះស្រួលគ្នាអំពីផលប្រយោជន៍រវាងមូលដ្ឋាននឹងមូលដ្ឋាន បង្កលក្ខណៈងាយស្រួលដល់ប្រជាជននៅភូមិសាស្រ្តទាំង៣បានចូលរួមក្នុងកិច្ចសហការផលិតកម្ម៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291719