ទទួលស្វាគមនិងធ្វើការជាមួយការិយាល័យពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម

កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមប្រតិភូការងាររបស់ការិយាល័យពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) ដឹកនាំដោយលោកដៅអាញ់ត្វឹង អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានច្បាប់ VCCI ធ្វើជាប្រធានក្រុមបានអញ្ជើញមកធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ដើម្បីត្រួតពិនិត្យពីស្ថានភាពនិងយុទ្ធសាស្រ្តពង្រីកសេដ្ឋកិច្ចដោយផ្សាភ្ជាប់ជាមួយការការពារបរិស្ថានរបស់ខេត្ត។ ធ្វើការជាមួយក្រុមមានលោក ហ៊ុងង៉ុកហឹង នាយករងមន្ទីរផែនការនិងវិនិយោគ ព្រមទាំងតំណាងមន្ទីរ ស្ថាប័នខេត្តមានជាប់ទាកទិន។

ថ្លែងយោបល់នៅពិធីធ្វើការលោកដៅអាញ់ត្វឹងបានឲ្យដឹង៖ VCCI បច្ចុប្បន្នកំពុងកសាងសាកល្បង និងប្រកាសសន្ទស្សបៃតងថ្នាក់ខេត្ត(PGI) បានរួមបញ្ចូលក្នុងការត្រួតពិនិត្យសន្ទស្សប្រកួតប្រជែងថ្នាក់ខេត្ត(PCI) ចាប់តាំងពីឆ្នាំ២០២២។ ការកសាងសន្ទស្សនេះសំដៅរួមចំណែកដល់ការសម្រេចទិសដៅរបស់បក្សនិងរដ្ឋ ទន្ទឹមនឹងនោះលើកទឹកចិត្តដល់បណ្តាខេត្ត ទីក្រុងនៅវៀតណាមយកចិត្តទុកដាក់ជាងនេះទៀតដល់ការពង្រីកសេដ្ឋកិច្ចដោយផ្សាភ្ជាប់ជាមួយការការពារបរិស្ថាន។

សន្ទស្សបៃតងនឹងផ្តល់ព័ត៌មានដល់បណ្តាស្ថាប័នរដ្ឋ(ក្រសួង ស្ថានប័ន ខេត្ត ទីក្រុង) ប្រើប្រាស់ក្នុងប្រតិបត្តិការ គ្រប់គ្រងរដ្ឋ, ឲ្យបណ្តាម្ចាស់វិនិយោគពិគ្រោះយោបល់ក្នុងសម្រេចចិត្តវិនិយោគ បើកទូលាការធ្វើអាជីវកម្មរបស់ខ្លួន, ជាឧបករណ៍គោលនយោបាយដើម្បីជំរុញការកែលម្អបរិយាកាសវិនិយោគទៅតាមទិសដៅបៃតងជាងនៅតាមមូលដ្ឋាន ផ្តើមពីនោះជំរុញដំណើរការអភិវឌ្ឍន៍ចីរភាពនៅវៀតណាម។

នៅពិធីធ្វើការ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តបានដោះដូរ ធ្វើឲ្យជាក់ច្បាស់បណ្តាបញ្ហាដែលក្រុមប្រតិភូការងារយកចិត្តទុកដាក់ដូចជា៖ ទីតាំង តួនាទីនៃការពង្រីកសេដ្ឋកិច្ចដោយផ្សាភ្ជាប់ជាមួយការពារបរិស្ថានក្នុងយុទ្ធសាស្រ្តពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត, បណ្តាគោលនយោបាយ ផែនការស្តីពីពង្រីកសេដ្ឋកិច្ចផ្សាភ្ជាប់ជាមួយការការពារបរិស្ថាន គំនិតផ្តួចផ្តើម គំរូនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចផ្សាភ្ជាប់ជាមួយការការពារបរិស្ថាន។ល។

ខេត្តត្រាវិញតែងតែកំណត់ថាការពង្រីកសេដ្ឋកិច្ច-សង្គមត្រូវផ្សាភ្ជាប់ជាមួយការការពារបរិស្ថាន ពីព្រោះទាំងនេះគឺជាសសរស្តម្ភដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយូរអង្វែង។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី១១ អាណត្តិកាល២០២០-២០២៥ និងយុទ្ធសាស្រ្តការពារបរិស្ថានខេត្តត្រាវិញឆ្នាំ២០២០ ចក្ខុវិស័យដល់ឆ្នាំ២០៣០។ តាមនោះ បានកំណត់ «យុទ្ធសាស្ត្រការពារបរិស្ថាន គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ការពារបរិស្ថានឆ្ពោះដល់គោលដៅអភិវឌ្ឍន៍ចីរភាព ធានាបានភាពស្រុះស្រួលគ្នារវាងការទាញយកផល និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព រក្សាតុល្យភាពអេកូឡូស៊ី។ល។

ឆ្នាំ២០២០ ត្រាវិញជាខេត្តមួយក្នុងចំណោះខេត្តទាំង៥(ត្រាវិញ បារៀ-វ៉ូងតាវ បិញយឿង ដាណាំង ក្វាងណិញ) បានក្រសួងធនធាននិងបរិស្ថានអនុម័តលទ្ធផលអនុវត្តសំណុំសន្ទស្សវាយតម្លៃរបស់បណ្តាខេត្ត ទីក្រុងក្រោមឱវាទរបស់មជ្ឈិមទទួលបានចំណាត់ថ្នាក់ល្អ។

ទន្ទឹមនឹងនោះ តាមការវាយតម្លៃកម្រិតបច្ចេកវិទ្យា និងសមត្ថភាពបច្ចេកវិទ្យាផលិតរបស់អាជីវកម្ម វិស័យនៅលើភូមិសាស្រ្តខេត្តត្រាវិញឆ្នាំ២០២០ អាស្រ័យដោយវិទ្យាស្ថានវាយតម្លៃវិទ្សាសាស្រ្ត និងកំណត់តម្លៃបច្ចេកវិទ្យា-ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវិភាគ អាជីវកម្មចំនួន៩០% អនុវត្តបច្ចេកវិទ្យាស្អាត មានអាជីវកម្មបច្ចេកវិទ្យាខ្ពស់១(ក្រុមហ៊ុនភាគហ៊ុនមីឡាង) មានអាជីវកម្មប្រមាណ២០%ប្រើប្រាស់បច្ចេកវិទ្យាមធ្យម-ជឿនលឿន ភាគច្រើនគឺមធ្យម។

នៅក្នុងឱកាសនេះ ក្រុមប្រតិភូការងាររបស់ VCCI នឹងទៅទស្សនា ពិនិត្យស្រាវជ្រាវនៅក្រុមហ៊ុនភាគហ៊ុនមីឡាង និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកសមាជិកវៀតត្រឹង៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 29
  • ថ្ងៃនេ: 156
  • ក្នុងសប្តាហ៍: 7,649
  • ទាំងអស់: 976,116