កូវង៉ាង៖ ជំរុញមាំការពង្រីកសេដ្ឋកិច្ច ភ្ជាប់ជាមួយការបង្កើនគុណភាពបណ្តាលក្ខឋានជនបទថ្មី
ក្នុង៧ខែដើមឆ្នាំ ២០២២ ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ស្រុកកូវង៉ាងបន្តរីកចម្រើន។ ស្រូវរដូវដើមឆ្នាំ ចុះពូជបាន ៩.១៨៥ ហិកតា សម្រេច ៩៧,៧% នៃផែនការ។ ដំណាំចុះពូជបាន ១៤.៤០៣ ហិកតា សម្រេច ៨៣,៤% ផែនការ។ រដូវចិញ្ចឹមបង្កងឆ្នាំ ២០២២ ទូទាំងស្រុកមានគ្រួសារកសិករចិញ្ចឹមបានជាង ១១.១២០ លើកជាមួយកូនពូជជាង ២,៥១៥ ពាន់លានក្បាលក្នុងស្រះជាង ៦.១៨០ ហិកតា ប្រមូលផលបានជាង ១៨.២៤០ តោន។ សរុបតម្លៃឧស្សាហកម្ម-ឧស្សាហសិប្បកម្មសម្រេចបាន ១.១១២ ពាន់លានដុង សម្រេច ៥៥,៣% នៃផែនការ។ មាន ១៣/១៣ ឃុំបានទទួលឃុំជនបទថ្មី (ក្នុងនោះ មាន ០៣ ឃុំជនបទថ្មីលើកកម្ពស់) ស្រុកអនុវត្តសម្រច ៤/៩ លក្ខឋានស្រុកជនបទថ្មី (ក្នុងនោះ មាន ០៣ ឃុំជនបទថ្មីលើកកម្ពស់) សម្រេច ៤/៩ លក្ខឋានស្រុកជនបទថ្មីតាម សេចក្តីសម្រេចចិត្តលេខ ៣២០/QĐ-TTg ចុះថ្ងៃទី ០៨ មីនា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វិស័យវប្បធម៌ សង្គម ការពារសន្តិសុខប្រទេសបន្តបានលើកកម្ពស់។

ថ្លែងយោបល់ចង្អុលការក្នុងអង្គសន្និបាត លោក ង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ស្នើឲ្យបណ្តាឃុំ ទីប្រជុំជន បណ្តាស្ថាប័នស្រុកផ្តុំកម្លាំងអនុវត្តមានប្រសិទ្ធភាពបណ្តាកម្រិតផែនការសេដ្ឋកិច្ច សង្គមឆ្នាំ ២០២២ ភ្ជាប់ជាមួយការលើកកម្ពស់គុណ ភាពបណ្តាលក្ខឋានកសាងស្រុកជនបទថ្មី។ ក្នុងនោះ យកចិត្តទុកដាក់ចលនាពង្រីកអាជីវកម្ម។ ជំរុញមាំការងារកាត់បន្ថយភាពក្រីក្រ ភ្ជាប់ជាមួយនីហរ័ណពលករ ។ បង្កើនការងារចលនាប្រជាជនចូលរួមគាំពារសុខាភិបាល។ ម្ចាស់ការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ជំងឺគ្រុនឈាម រោគជំងឺលើដំណាំ សត្វចិញ្ចឹម។

ជំរុញមាំសន្ទុះរំសាយបណ្តាប្រភពទុនកសាងសំណង់រឺងមាំ ជាពិសេសគឺទុនកសាងមូលដ្ឋានហេដ្ឋារនាសម្ព័ន្ធគមនាគមន៍ វប្បធម៌ អប់រំក្នុងការកសាងស្រុកជនបទថ្មី។ បង្កើនការងារផ្សព្វផ្សាយអប់រំច្បាប់ សម្រុះសម្រួលនៅមូលដ្ឋាន ជំរុញមាំការងារធានាស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម។ល។ ឌិញកាញ់-ថាច់ហៀង

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291886