ត្រាវិញខិតខំដល់ឆ្នាំ ២០៣០ សន្ទុះកំណើនបង្កើនសេដ្ឋកិច្ចក្នុងតំបន់ជនជាតិភាគតិចសម្រេចពី ៦% ក្នុងមួយឆ្នាំ
នេះគឺជាគោលដៅមួយស្ថិតក្នុងបណ្តាគោលដៅរបស់ផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១០/NQ-CP ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ របស់រដ្ឋាភិបាលចេញផ្សាយជាយុទ្ធសាស្ត្រការងារជនជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ នៅលើភូមិសាស្ត្រខេត្តត្រាវិញដែលបានគណៈកម្មាធិការប្រជាជនខេត្តចេញផ្សាយ។

មធ្យមក្នុងមួយឆ្នាំសម្រេចពី ៦% ឡើងទៅ ប្រភពចំណូលជាមធ្យមរបស់ជនជាតិភាគតិចជិតនឹងស្មើភាគមធ្យមរួមរបស់ខេត្ត អត្រាបន្ថយគ្រួសារក្រីក្រចុះនៅក្រោម ៣%។ មាន ៧០% ចំនួនឃុំតំបន់ជនជាតិភាគតិចសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ ទិន្នផលពលកម្មសង្គមក្នុងតំបន់ជនជាតិភាគតិចជាមធ្យមក្នុងមួយឆ្នាំសម្រេច ៦,៥%។ អត្រាពង្រីកមនុស្សជាតិជាជនជាតិភាគតិចក្នុងតំបន់ជនជាតិភាគតិចសម្រេចជាង ០,៦៩%។ អាយុនៃជនដែលមានវ័យចាស់ជាមធ្យមនៃជនជាតិភាគតិចសម្រេច ៧៥ ឆ្នាំ ក្នុងនោះ កំណត់អាយុរស់នៅសុភាពមួមាំយ៉ាងហូណាស់សម្រេច ៦៨ ឆ្នាំ។ អត្រាជនជាតិភាគតិចស្ថិតក្នុងកំណត់អាយុពលកម្មបានបណ្តុះបណ្តាលវិជ្ជាជីវៈសមស្របជាមួយនឹងតម្រូវការ លក្ខណៈ និងមានប្រភពចំណូលលំនឹងសម្រេចពី ៣៥-៤០% ក្នុងនោះមានពលកម្មភេទនារីយ៉ាងតិចបំផុត ៥០%។

ផ្លាស់ប្តូររចនាសម្ព័ន្ធកម្លាំងពលកម្មជនបទនៃតំបន់ជនជាតិភាគតិច ក្នុងមួយឆ្នាំទាក់ទាញកម្លាំងពលកម្ម ៥% បង្វែរមកធ្វើការងារក្នុងបណ្តាផ្នែក មុខរបរដូចជា៖ ឧស្សាហកម្ម ឧស្សាហសិប្បកម្ម ទេសចរណ៍ សេវាកម្ម។ ដល់ឆ្នាំ ២០៣០ មាន ៤០% ពលកម្មជាជនជាតិភាគតិចធ្វើការងារនៅបណ្តាផ្នែកដូចជា៖ ឧស្សាហកម្ម ឧស្សាហសិប្បកម្ម ទេសចរណ៍ សេវាកម្ម ក្នុងនោះមានពលកម្មភេទនារីយ៉ាងតិចបំផុត ៥០%។ មានជាង ៩៥% កម្មាភិបាល បុគ្គលិកថ្នាក់ឃុំមានកម្រិតវិជ្ជាជំនាញពីមធ្យមឡើងទៅ។ ខិតខំឱ្យមាន ៨០% ចំនួនគ្រួសារជនបទជាជនជាតិភាគតិចធ្វើសេដ្ឋកិច្ចកសិ-រុក្ខមុខទំនិញតាមរូមភាពសហករណ៍ កន្សោមតម្លៃ។ លុបបំបាត់ស្ថានភាពផ្ទះធម្មតា ផ្ទះមិនរឺងមាំ ទប់ស្កាត់ស្ថានភាពថមថយបរិស្ថានជីវសាស្ត្រ។ បន្តបណ្តុះបណ្តាល គ្រោងផែនការ កសាងកងជួរកម្មាភិបាលជាជនជាតិភាគតិច ពិសេសគឺ បណ្តាជនជាតិភាគតិចនៅនឹងកន្លែង។ អនុវត្តសម្រេចជាសារវន្តបណ្តាភាគកម្រិតដែលបានដាក់ចេញក្នុងគោលដៅពង្រីកសេដ្ឋកិច្ចចីរផាពដល់ឆ្នាំ ២០៣០។

ដើម្បីអនុវត្តសម្រេចបណ្តាគោលដៅទាំងនេះ គណៈកម្មាធិការប្រជាជនខេត្តសំណូមពរបណ្តាមន្ទីរ គណៈ ផ្នែក មូលដ្ឋានគប្បីបន្តលើកកម្ពស់ចំណេះដឹងអំពីការងារជនជាតិ ឆ្លៀតឱកាសរាល់ប្រភពធនធានអនុត្តគោលដៅរបស់ផែនការនេះ ផ្លាស់ប្តូរថ្មី កសាង ផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ ពង្រឹងយន្តការ ផ្លាស់ប្តូរថ្មីការធ្វើសកម្មភាព និងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋអំពីការងារជនជាតិ កសាង និងផ្សព្វផ្សាយអនុវត្តបណ្តាគម្រោងការ កម្មវិធី គោលនយោបាយដើម្បីអនុវត្តយុទ្ធសាស្ត្រការងារជនជាតិ៕ស.ហ

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766