គណៈកម្មាធិការប្រជាជនខេត្តបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែមេសា
កាលពីថ្ងៃទី៦ ខែឧសភាគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីបូកសរុបលទ្ធផលស្ថានភាពសេដ្ឋកិច្ច-សង្គមខែមេសា និងអនុម័តិឆ្លងខ្លឹមសារមួយចំនួនត្រៀមរៀបចំជម្រាបជូនក្រុមប្រឹក្សាប្រជាជនខេត្ត។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីអង្គប្រជុំ។ ចូលរួមអង្គប្រជុំនៅមានថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័ន មូលដ្ឋាន។

ក្នុងខែ សេដ្ឋកិច្ច-សង្គមបន្តនឹងបានស្តារឡើង និងអភិវឌ្ឍន៍។ ប្រមូលថវិការដ្ឋប៉ាន់ស្មានសម្រេចបាន ១.៦៥១,៦៧២ពាន់លានដុង ភាគលាភបូកបន្ថែម៤ខែ ប្រមូលបាន៤.៥១៥,៨៩៩ពាន់លានដុង សម្រេចបាន៤៣,៧%នៃគ្រោងការ ស្មើនឹង៦៦,៤% ប្រៀបជាមួយដំណាក់កាលតែមួយ។ ប្រមូលថវិកាផ្ទៃក្នុងសម្រេចបាន ២.០៣០ពាន់លានដុង សម្រេចបាន៣៩,២%នៃគ្រោងការ កើន១៤,៩%ប្រៀបជាមួយដំណាក់កាលដូចគ្នា។ ចំណាយថវិការដ្ឋ ៨៨៨ពាន់លានដុង ភាគលាភបូកបន្ថែម៤ខែចំណាយ២.៣៧៨ពាន់លានដុង សម្រេចបាន២៣,៥%នៃគ្រោងការ កើន១៨,៥% ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។

ផ្ទៃដីសាបព្រោះស្រូវក្នុងខែ៣៦ហិកតា បង្កើនចំនួនសរុបក្នុង៤ខែ ៥៤.៤៥១ហិកតា សម្រេចបាន៣២%នៃផែនការ (កើន៣,២ហិកតាប្រៀបជាមួយដំណាក់កាលដូចគ្នា) បានប្រមូលផល៩៤%នៃផ្ទៃដីចុះពូជ ទិន្នផលមធ្យមសម្រេចបាន៦,៤១តោនក្នុងមួយហិកតា។ ស្ថានភាពជំងឺនៅហ្វូងសត្វចិញ្ចឹមបានគ្រប់គ្រង មាន២៨/២៨ឃុំបានប្រកាសអស់អាសន្នរោគជំងឺជ្រូកអាហ្វ្រិក។ ផ្ទៃដីចិញ្ចឹមជលជាតិ៤ខែសម្រេចបាន៣១.៧៥១ហិកតា សម្រេចបាន៥៩,១%នៃផែនការ កើន១៣,៣%ប្រៀបជាមួយដំណាក់តែមួយនៃឆ្នាំទៅ។ សរុបបរិមាណផលអាហាសមុទ្រក្នុង៤ខែសម្រេចបាន៥៧,៦៣៧តោន សម្រេច២៥,១%នៃផែនការ។

អំពីការផលិតកម្មឧស្សាហកម្ម តម្លៃផលិតឧស្សាហកម្មប៉ាន់ស្មានសម្រេចបាន៣.៣៦៣ពាន់លានដុង ភាគលាភបូកបន្ថែម៤ខែ ១១.៣៣៨ពាន់លានដុង សម្រេចបាន៣០,៤%នៃផែនការ ថយចុះ៩,៩%ប្រៀបជាមួយដំណាក់កាលតែមួយនៃឆ្នាំទៅ។ ចូលរួមជ្រោមជ្រែងសប្តាហ៍ពាណិជ្ជសញ្ញាជាតិអុះណរទិវាពាណិជ្ជសញ្ញាវៀតណាម២០ មេសា ឆ្នាំ២០២២។ កម្លាំងទិញមានការកើនឡើងជាងខែមុន ប៉ុន្តែគិតរួម៤ខែនៅទាប។ ចាត់តាំងផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ-OCOP ត្រាវិញឆ្នាំ២០២២ រៀបចំហ្មត់ចត់បណ្តាខ្លឹមសារផ្សារណាត់ សន្និបាតជំរុញវិនិយោគ-ពាណិជ្ជកម្ម-ទេសចរណ៍ឆ្នាំ២០២២។

ទន្ទឹមនឹងនោះ ជំងឺរាតត្បាតកូវីដ-១៩ មានការផ្លាស់ប្តូរវិជ្ជមាន, គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក មូលដ្ឋានតែងយកចិត្តទុកដាក់គិតគូរដល់ជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ, ចាត់តាំងបានហ្មត់ចត់បណ្តាសកម្មភាពខួបអនុស្សាវរីយ៍ឆ្នាំទី៣០ទិវាបង្កើតខេត្តឡើងវិញ ដោយផ្សាភ្ជាប់នឹងបណ្តាសកម្មភាពជំរុញវិនិយោគ ជំរុញពាណិជ្ជកម្ម-ទេសចរណ៍ឆ្នាំ២០២២។ គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយទាំង៣ផ្នែក (អំពីករណី ចំនួនមនុស្សស្លាប់ និងជនរងរបួស)។

នៅអង្គប្រជុំ បណ្តាដំណាងបានចូលរួមពិភាក្សា រួមបំពេញយោបល់ចូលក្នុងបណ្តាសេចក្តីព្រាងឯកសាររៀបចំជម្រាបជូនក្រុមប្រឹក្សាប្រជាជនខេត្ត។

មានយោបល់ចង្អុលការអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង សំណូមពរក្នុងរយៈពេលខាងមុខ គ្រប់លំដាប់ថ្នាក់ត្រូវប្រមូលផ្តុំកម្លាំងអនុវត្តរហ័ស មានប្រសិទ្ធភាពកម្មវិធីស្តារឡើងវិញ និងពង្រីកសេដ្ឋកិច្ច-សង្គមត្រឹមត្រូវតាមសេចក្តីសម្រេចចិត្តលេខ១១ របស់រដ្ឋាភិបាល។ ត្រៀបបម្រុងបណ្តាខ្លឹមសារបម្រើសម័យប្រជុំពាក់កណ្តាលឆ្នាំ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០។ ទន្ទឹមនឹងនោះ បន្តអនុវត្តត្រឹមត្រូវរាល់ការកំណត់ពីការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ចាត់តាំងចាក់វ៉ាក់សាំងជូនកុមារមានអាយុពី៥-១២ឆ្នាំនៅលើភូមិសាស្រ្តខេត្តគណៈទទួលបានវ៉ាក់សាំង ធានាសុវត្ថិភាព។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកឧបត្ថម្ភម្ចាស់វិនិយោគផ្សព្វផ្សាយបណ្តាគម្រោងការ, ពង្រឹកការងារជួយជម្រុញឧស្សាហកម្ម ឧបត្ថម្ភការតភ្ជាប់ បញ្ជូនផលិតផលឡើងក្រាំងពាណិជ្ជកម្មអេឡិចត្រូនិក, វិភាគលទ្ធផលអនុវត្តសន្ទស្សPCI ខេត្តឆ្នាំ២០២១ និងកសាងផែនការជម្នះការមានកំណត់ អន់ខ្សោយសន្ទស្ស PCI ខេត្តឆ្នាំ២០២២។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការដល់បណ្តាមូលដ្ឋានតាមដានស្ថានភាពអាកាសធាតុ ម្ចាស់ការទប់ទល់នឹងការរាំងស្ងួត ជ្រាបជាតិជូរប្រៃ គ្រោះធម្មជាតិ, ជម្រុញមាំការងារធារាសាស្រ្តវាលស្រែ។ ក្តាប់ជាប់ស្ថានភាពដង្កូវក្បាលខ្មៅបំផ្លាញដូង ណែនាំប្រជាកសិករឲ្យស្គាល់ រកឃើញនិងឧបត្ថម្ភវិនិច្ឆ័យបានទាន់ពេល។ តាមដានស្ថានភាពជំងឺនៅលើហ្វូងសត្វចិញ្ចឹម ពង្រឹងការងារផ្សព្វផ្សាយ ចលនាចាក់វ៉ាក់សាំងឱ្យហ្វូងសត្វចិញ្ចឹម។ តាមដានមូលដ្ឋាន ឧបត្ថម្ភបច្ចេកទេសជូនអ្នកចិញ្ចឹមជលផលនៅតាមតំបន់សំខាន់ៗ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291806