ត្រាវិញ៖ផលិតផល OCOP ៣ប្រភេទទទួលបានរង្វាន់ «ផលិតផល OCOP ឆ្នើមតំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ២០២២»
កន្លងហើយ ស្ថិតនៅខេត្តដុងថាប ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តដុងថាប ចាត់តាំងសម្រេចជោគជ័យពិធីប្រឡង «ផលិតផល OCOP ឆ្នើមតំបន់វាលរាបទន្លេគឺវឡុងឆ្នាំ២០២២»។ បូកសរុបលទ្ធផលពិធីប្រឡង គណៈចាត់តាំងបានជូនរង្វាន់ «ផលិតផល OCOP ឆ្នើមតំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ២០២២» ដល់ផលិតផលចំនួន២៣ប្រភេទទទួលបានរង្វាន់ខ្ពស់ក្នុងពិធីប្រឡង។ ក្នុងលើនេះ ខេត្តត្រាវិញមានផលិតផល៣ប្រភេទទទួលបានរង្វាន់។

ពិធីប្រឡង«ផលិតផល OCOP ឆ្នើមតំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ២០២២» បានចាត់តាំងឡើងដើម្បីលើកតម្កើងបណ្តាផលិតផល OCOP គុណភាពទាន់ពេល។ ឆ្លងតាមនោះ បង្កើតថាមពលលើកទឹកចិត្តដល់បណ្តាម្ចាស់ក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធី OCOP នៅតំបន់វាលទំនាបទន្លេគឺវឡុង។ ពិធីប្រឡងទាក់ទាញបានផលិតឆ្នើមៗចំនួន៥១ប្រភេទមកពីបណ្តាអាជីវកម្មចំណុះខេត្ត ក្រុងទាំង១២ នៅតំបន់វាលទំនានទន្លេគឺវឡុងចូលរួម(ខេត្តកាម៉ាវមិនចូលរួម)។

បណ្តាផលិតផលចូលរួមប្រឡងគឺជាបណ្តាក្រុមផលិតផលឆ្នើមរបស់បណ្តាមូលដ្ឋាន និងបានផ្តល់លិខិតទទួលស្គាល់ OCOP សម្រេចសម្បទាពីផ្តាយ៤ឡើងទៅ។ ផលិតផល OCOP ចូលរួមប្រឡងរួមមានបណ្តាក្រុមមុខទំនិញដូចជា៖ ក្រុមផលិតផលសិប្បកម្ម, ក្រុមភោជនាហារ, ក្រុមភេសជ្ជៈ, ក្រុមឱសថ។

ពិធីប្រឡងវាយតម្លៃ ជ្រើសរើសបណ្តាផលិតផល យោង តាមបណ្តាលក្ខណៈសម្បទាជាក់ស្តែងដូចជា៖ វាយតម្លៃតាមកន្សោមសម្បទាវាយតម្លៃ បែងចែកចំណាត់ថ្នាក់ផលិតផលកម្មវិធី OCOP នៅនឹងសេចក្តីសម្រេចចិត្តលេខ ១០៤៨/QĐ-TTg និងសេចក្តីសម្រេចចិត្តលេខ៧៨១/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល, លក្ខណៈពិសេស ឆ្នើមរបស់ផលិតផល, កត្តាសហគមន៍ និងរឿងផលិតផល, គុណភាពវេចខ្ចប់, ការរចនាផលិតផល។

បញ្ចប់ពិធីប្រឡង គណៈមេប្រយោគបានជ្រើសរើសផលិតផល OCOP ចំនួន២៣ ចូលរួមប្រឡងសម្រេចបានលិខិតទទួលស្គាល់ផលិតផលឆ្នើមនៅតំបន់វាលទំនាបទន្លេគឺវឡុងរួមមានបណ្តាផលិតផលរបស់បណ្តាខេត្តដូចជា៖ ខេត្តឡុងអាងមានផលិតផល១, តៀនយ៉ាងមានផលិតផល១, អានយ៉ាងមានផលិត២, បាកលីវមានផលិតផល២, បេនត្រែមានផលិតផល២, ហូវយ៉ាងមានផលិតផល២, គាងយ៉ាងមានផលិតផល២, សុកត្រាំងមានផលិតផល២, ទីក្រុងកឹងធើមានផលិតផល២, ដុងថាបមានផលិតផល៣ ខេត្តត្រាវិញមានផលិតផល៣រួមមាន៖ ផលិតផលទឹកដមដូងរបស់ក្រុមហ៊ុនចំកាត់ត្រាវិញFarm, ផលិតផលដូងខ្ទិៈសរសៃរបស់ក្រុមហ៊ុនចំកាត់កែច្នៃដូងខ្ទិៈកូវកែ និងផលិតផលអង្ករឡុងហ៊ីប(ហាក់ង៉ុករ៉ុង) របស់សហករណ៍កសិកម្មឡុងហ៊ីប៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291888