ត្រាវិញ៖ ប្រជាកសិករសកម្មថែទាំចម្ការឈើហូបផ្លែសម្រាប់បម្រើទីផ្សារបុណ្យតេតញឹមយ៉ឹងឆ្នាំ ២០២២

បុណ្យតេតជិតនឹងឈានចូលមកដល់ មាមីងប្រជាកសិករបណ្តាអ្នកចម្ការនៅលើភូមិសាស្រ្តខេត្តត្រាវិញកំពុងសកម្មថែទាំចម្ការឈើហូបផ្លែរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងបរិមាណផលសម្រាប់ឆ្លើយតបទីផ្សារបុណ្យតេតញឹមយ៉ឹង ឆ្នាំ ២០២២។

ក្នុងបណ្តាឆ្នាំកន្លងទៅ ផ្នែកកសិកម្មខេត្តត្រាវិញបានជម្រុញមាំការណែនាំដល់ប្រជាកសិករផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ នាំយកដើមឈើហូបផ្លែដែលមានតម្លៃទៅក្នុងការផលិត ដើម្បីពង្រីកសក្តានុពលដីធ្លី បង្កើនប្រាក់ចំណូលជូនកសិករ។ បណ្តាថ្ងៃជិតនឹងឈានចូលបុណ្យតេតឆ្នាំថ្មី យើងខ្ញុំបានទៅទស្សនាចម្ការឈើហូបផ្លែរបស់កសិករ ង្វៀងវ៉ាំងដ នៅភូមិង៉ាយញ៉ី ឃុំតាមង៉ាយ ស្រុកកូវកែ ជាប្រជាកសិករមួយរូបក្នុងចំណោមប្រជាកសិករអនុវត្ត ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចដោយទម្រង់ដាំឆ្លាស់ឈើហូបផ្លែ មិនត្រឹមតែរួមចំណែកបង្កើនប្រាក់ចំណូលលំនឹងក្នុងឆ្នាំតែប៉ុណ្ណោះទេ នៅទាំងជួយរក្សាផ្ទៃដីដាំឈើហូបផ្លែនៅមូលដ្ឋានទៀតផង។ បងដបានឲ្យដឹងថា៖ ចាប់តាំងពីបង្វែផ្ទៃដីចម្ការអន់គុណភាពមកដាំស្វាយ សេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន រដូវស្វាយកន្លង ហើយទទួលបានទិន្នផលពី០៨ដល់០៩តោន ទទួលប្រាក់ចំណេញពី៥០ដល់៦០លានដុង។ ក្រៅពីដាំដើមស្វាយ បងដនៅទាំងដាំឆ្លាស់ក្រូចសម្បកខៀវបាន៣០០ដើម រួមចំណែកបង្កើនប្រាក់ចំណូល។ សព្វថ្ងៃគ្រួសារកំពុងប្រមូលផលបានប្រមាណ៣០គីឡូក្រាមក្នុងមួយថ្ងៃលក់ឲ្យឈ្មួញនៅមូលដ្ឋានក្នុងមួយគីឡូក្រាម ២៥.០០០ដុង។ លោកដបានឲ្យដឹងបន្ថែមថា៖ ក្រូចដាំសម្រាប់លក់នៅក្នុងឱកាសបុណ្យតេតលក់ដាច់យ៉ាងខ្លាំង ពីព្រោះក្រូចមានរយៈពេលរក្សាបានយូរ ទើបគេ ទិញសម្រាប់សែននៅក្នុងថ្ងៃបុណ្យតេត ពីព្រោះហេតុនេះ លទ្ធភាពទិញនិងលក់នៅក្នុងឱកាសបុណ្យតេតកើនឡើងទ្វេដងបើប្រៀបជាមួយថ្ងៃធម្មតា មានពេលខ្លះលក់ក្នុងមួយគីឡូក្រាមបាន ៦០.០០០ដុង ។ បច្ចុប្បន្ននេះ ក្រូចរបស់គ្រួសារលោកផលិតទៅតាមសម្បទា VietGAP គុណភាពក្រូចបានលើកកម្ពស់ឆ្លើយតបបានរាល់តម្រូវការរបស់ទីផ្សារ និងច្រកចេញបានលំនឹង។ ទន្ទឹមនឹងនោះ គ្រួសារចូលរួមក្នុងសហករណ៍នឹងបានគម្រោងការនិងផ្នែកមានជាប់ទាក់ទងបង្កលក្ខណៈចូលទៅកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីឧទ្ទេសនាមផលិតផលភ្ជាប់ជាមួយទីផ្សារនៅក្នុងនិងក្រៅខេត្ត ធានាច្រកចេញ។

ទៅទស្សនាចម្ការក្រូចឃ្វិចរបស់លោក ង្វៀងហឺវតឹង នៅភូមិឡុងទ្រី ឃុំបិញភូ ស្រុកកាងឡុង នៅក្នុងដំណាក់កាលក្រូចកំពុងប្រមូលផល យើងខ្ញុំបានលោកតឹងឲ្យដឹង បច្ចុប្បន្នលោកកំពុងចងសម្ព័ន្ធជាមួយសហករណ៍កសិកម្មធ្វឹងភូ ឃុំបិញភូ ដើម្បីផ្គត់ផ្គង់ក្រូចឃ្វិចដល់អតិថិជនជាមធ្យមពី១០០ដល់២០០គីឡូក្រាមក្នុងមួយថ្ងៃ លក់បានតម្លៃពី៣០.០០០ដល់៣៥.០០០ដុង/គីឡូក្រាម។ ទោះបីក្រូចឃ្វិចទើបតែផ្តល់ផ្លែឆ្នាំដំបូងទើបបរិមាណផលមិនច្រើន គិតតាំងពីដើមឆ្នាំមកដល់ពេលនេះលោកប្រមូលផលបានប្រមាណ ៨០០គីឡូក្រាម ទូទាត់ប្រាក់ចំណាយសព្វគ្រប់គ្រួសារលោកទទួលបានប្រាក់ចំណេញជាង២០លានដុង តាមការរំពឹងទុកបរិមាណផលពីពេលនេះដល់បុណ្យតេតប៉ាន់ស្មានសម្រេចបានជិត០១តោន ប្រាក់ចំណេញរាប់សិបលានដុង។

តម្រូវការទីផ្សារផ្លែឈើនៅក្នុងបណ្តាថ្ងៃបុណ្យតេតច្រើន ប៉ុន្តែទាមទារបណ្តាផលិតផលពេលនាំចេញទីផ្សារត្រូវមានគុណភាពខ្ពស់ គំរូស្រស់ស្អាត។ អាស្រ័យហេតុនោះ ការថែទាំឈើហូបផ្លែត្រូវហ្មត់ចត់ និងត្រូវបច្ចេកទេសនឹងផ្គត់ផ្គង់ចេញទីផ្សារបណ្តាផលិតផលសុវត្ថិភាព នាំមកទិន្នផល និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់អ្នកចម្ការ។

ដើម្បីជំនួយដល់ប្រជាកសិករខេត្តពង្រីកដំណាំឈើហូបផ្លែប្រកបដោយចីរភាព ផ្នែកកសិកម្មខេត្តត្រាវិញបានសហការជាមួយបណ្តាមូលដ្ឋានក្នុងខេត្ត ពិនិត្យឡើងវិញស្ថានភាពក៏ដូចជាកំណត់ទិសដៅផលិតបណ្តាប្រភេទឈើហូបផ្លែ ផ្តើមពីនោះណែនាំប្រជាកសិករផលិតប្រភេទឈើហូបផ្លែមានសមត្ថភាពប្រកួតប្រជែង សមស្របជាមួយលក្ខណៈដីធ្លី និងតម្រូវការទីផ្សារ។ ទន្ទឹមនឹងនោះ បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក៏ជម្រុញមាំការងារឧបត្ថម្ភ លើកទឹកចិត្តពង្រីកដើមឈើហូបផ្លែទៅតាមទិសដៅប្រមូលផ្តុំ សុវត្ថិភាពតាមស្តង់ដារ VietGAP តភ្ជាប់ទីផ្សារ អនុវត្តយន្តូបនីយកម្មចូលក្នុងការផលិតនិងអនុវត្តយ៉ាងតឹងរឹងបណ្តាដំណើរការបច្ចេកទេស ដើម្បីបង្កើនទិន្នផលនិងគុណភាពផលិតផល បង្កើនប្រាក់ចំណូល រួមចំណែកបង្វែប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មនៅលើភូមិសាស្រ្តខេត្តឲ្យកាន់តែមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 125
  • ក្នុងសប្តាហ៍: 10,031
  • ទាំងអស់: 321,889