អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តាប់របាយការណ៍ពីសម្ទុះបណ្តាគម្រោងការវិនិយោគ
កាលពីរសៀលថ្ងៃទី២៧ ខែមីនា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងកិច្ចប្រជុំដើម្បីស្តាប់គណៈកម្មាធិការប្រជាជនខេត្តរបាយការណ៍ពីសម្ទុះផ្សព្វផ្សាយកសាងបណ្តាគម្រោងការវិនិយោគនៅលើភូមិសាស្រ្តខេត្តត្រាវិញ។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ធ្វើអធិបតីកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ មន្ទីរសាងសង់បានរាយការណ៍ពីសម្ទុះ និងស្ថានភាពជ្រើសរើសម្ចាស់ម៉ៅការប្រឹក្សា ដើម្បីរៀបចំការដេញថ្លៃ និងជ្រើសរើសម្ចាស់វិនិយោគ គម្រោងការរោងចក្រវិនិច្ឆ័យកាកសំណល់រឹងត្រាវិញ នៅភូមិសម្បួរ  ឃុំលឿងហ្វា ស្រុកចូវថាញ់។ រោងចក្រនេះត្រូវការប្រើប្រាស់ដីប្រហែល ១០.៤ហិកតា សមត្ថភាពវិនិច្ឆ័យកាកសំណល់ ៥០០តោន/ថ្ងៃ ជាមួយនឹងទុនវិនិយោគគម្រោងការចំនួន ១.៨៩៦ពាន់លានដុង។ មន្ទីរសាងសង់កំពុងសហការជាមួយនឹងអង្គភាពប្រឹក្សា ដើម្បីបំពេញឯកសារដេញថ្លៃ និងដាក់ផ្សាយនៅលើប្រព័ន្ធបណ្តាញដេញថ្លៃថ្នាក់ជាតិ។

របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តន៍គម្រោងការវិនិយោគ និងធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្មកូវក្វាង គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចបានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការប្រជាជនខេត្តបានដាក់ចេញនូវគោលការណ៍កែសម្រួលផែនការលម្អិតនៃតំបន់ឧស្សាហកម្មកូវក្វាងដែលមានផ្ទៃដី ១២០ ហិកតា និងតំបន់តាំងទីលំនៅថ្មីសម្រាប់លំនៅដ្ឋានរបស់កម្មករ មានផ្ទៃដី ១០.៣៣ ហិកតា ដើម្បីធានាផ្ទៃដីនៃតំបន់ឧស្សាហកម្មកូវក្វាងស្របតាមគោលការណ៍របស់រដ្ឋាភិបាល។ រំពឹងទុកក្នុងត្រីមាសទី២ ឆ្នាំ២០២៣ នឹងរៀបចំជ្រើសរើស ចុះហត្ថលេខាលើកិច្ចសន្យាប្រឹក្សាយោបល់ នឹងរៀបចំផែនការមេសម្រាប់ការកែសម្រួលផែនការមេ ហើយនៅត្រីមាសទី៤ ឆ្នាំ២០២៣ នឹងជម្រាបជូនគណៈកម្មាធិការប្រជាជនខេត្តអនុម័តលើផែនការកែសម្រួលរួមនៃផែនការសាងសង់តំបន់ឧស្សាហកម្មកូវក្វាង ដើម្បីធ្វើជាមូលដ្ឋានសម្រាប់អ្នកវិនិយោគផ្សព្វផ្សាយអនុវត្តគម្រោង បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសម្រេចចិត្តលើគោលការណ៍វិនិយោគគម្រោង។

ថ្លែងសន្និដ្ឋានកិច្ចប្រជុំ លេខាគណៈកម្មាធិការបក្សខេត្តសមមិត្ត ង៉ូជីកឿង បានស្នើថា៖ ចំពោះគម្រោងរោងចក្រវិនិច្ឆ័យកាកសំណល់រឹង ត្រូវគិតដល់ផែនការជ្រើសរើសម្ចាស់វិនិយោគគ្រប់សមត្ថភាព ដំណើរការសាងសង់ឲ្យបានលឿន ចំពោះមុខត្រូវបង្ហើយសំណុំឯកសារគម្រោង ហើយដាក់ដេញថ្លៃជាសាធារណៈ។ ចំពោះគម្រោងវិនិយោគកសាង និងធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្មកូវក្វាង  អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តបានឯកភាពជាមួយគណៈកម្មាធិការប្រជាជនខេត្តពីសម្ទុះផ្សព្វផ្សាយអនុវត្តគម្រោងទៅតាមផែនការដែលបានកំណត់។

លេខាធិការគណៈកម្មាធិការបក្សខេត្តបានសង្កត់ធ្ងន់ថា ទាំងនេះគឺជាគម្រោងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត អាស្រ័យហេតុនោះ គណៈកម្មាធិការប្រជាជនខេត្ត និងមន្ទីរ ស្ថាប័នខេត្ត មូលដ្ឋានមានជាប់ពាក់ព័ន្ធ  ត្រូវផ្តោតលើការផ្សព្វផ្សាយបណ្តាខ្លឹមសារចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត ត្រួតពិនិត្យ តាមដានជារើយៗនូវស្ថានភាពអនុវត្តជាប្រចាំ ដើម្បីធានាសម្ទុះគម្រោង។

ក្រៅពីនេះ ក៏នៅក្នុងកិច្ចប្រជុំនេះដែរ អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តបានផ្តល់គោលការណ៍ និងឯកភាពលើផែនការសាងសង់ផ្លូវទ្រឿងវ៉ាំងគិញ ទីក្រុងត្រាវិញក្នុងនាពេលខាងមុខ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756