រក្សាស្ថិរភាពពីបណ្តាផលប៉ះពាល់នៃគម្រោងការ SME ត្រាវិញ
កាលពីថ្ងៃទី២០ ខែមីនា គណៈចង្អុលការគម្រោងការអភិវឌ្ឍន៍អាជីវកម្មខ្នតតូច និងល្មម (គម្រោងការ SME) ខេត្តត្រាវិញ បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សហប្រធានគណៈចង្អុលការគម្រោងការ ដើម្បីវាយតម្លៃលទ្ធផលសកម្មភាពឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការឆ្នាំ២០២៣ និងយុទ្ធសាស្ត្រចាកចេញពីគម្រោងការ។

អញ្ជើញចូលរួមមានសមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការគម្រោងការ SME ត្រាវិញ; លោក Brian Allemakinders ទីប្រឹក្សាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្ថានទូតកាណាដាប្រចាំនៅវៀតណាម សហប្រធានគណៈចង្អុលការគម្រោងការ; បណ្តាសមាជិកគណៈប្រតិភូស្ថានទូតកាណាដា និងសមាជិកគណៈចង្អុលការគម្រោងការ SME ត្រាវិញ។

គម្រោងការ SME ត្រាវិញ ត្រូវបានអនុវត្តចាប់ពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន ដោយមានគោលដៅពង្រីកអាជីវកម្ម ជំរុញការវិនិយោគ និងបរិយាកាសធ្វើអាជីវកម្មអំណោយផល។ បើកទូលាយ និងធ្វើឲ្យសម្បូរបែបទីផ្សារសម្រាប់បណ្តាផលិតផលសំខាន់ៗ; តភ្ជាប់ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ផ្តើមអាជីវកម្មរបស់ខេត្តត្រាវិញ។

គិតមកដល់បច្ចុប្បន្ន មានអាជីវកម្មចំនួន ៣០.៥៦៨កន្លែង បានទទួលផលពីគម្រោងការនេះ ក្នុងនោះ មានអាជីវកម្មចំនួន២៦% អាស្រ័យដោយនារីគ្រប់គ្រង និងអាជីវកម្មចំនួន៤% អាស្រ័យប្រជាជនគ្រប់គ្រង។ បណ្តាអាជីវកម្មដែលបានឧបត្ថម្ភដោយគម្រោងការនេះបានកើនឡើង៤៨% ប្រាក់ចំណូលនីហរ័ណបានកើនឡើង ៧៧ពាន់លានដុង (ឧស្សាហកម្មដូង); ប្រាក់ចំណូលរបស់ប្រជាជនពលកម្មកើនឡើង៦៧% ។

ក្នុងឆ្នាំ ២០២២ គម្រោងការអនុវត្តនូវសកម្មភាពជាច្រើនដើម្បីឧបត្ថម្ភដល់ការ ផ្តើមអាជីវកម្មរបស់នារីដោយបានរំសាយថវិកាជាង១ពាន់លានដុង ដើម្បីឧបត្ថម្ភដល់អាជីវកម្មដែលនារីគ្រប់គ្រង។ ជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានអាជីវកម្មចំនួន១៥ចូលរួមក្នុងកម្មវិធីលើកកម្ពស់សមត្ថភាពអាជីវកម្មផ្សាយបន្តផ្ទាល់ បង្កើនប្រាក់ចំណូល២០០%។ ក្រៅពីនោះ គម្រោងការនៅទាំងជួយដល់ការបង្កើតពាណិជ្ជសញ្ញា ស្លាកសញ្ញាផងដែរ និងលើកកម្ពស់ការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថល។ល។

ចាប់តាំងពីដើមគម្រោងការរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ រំសាយទឹកប្រាក់បានជាង ១៧៦,២ ពាន់លាន។ នៅឆ្នាំ ២០២៣ ថវិកាគម្រោងការដែលនៅមកគឺជាង ១៥,៥ ពាន់លានដុង ក្នុងនោះមានថវិកាជាង ៤,៩ ពាន់លានដុងនឹងត្រូវផ្ទេរពីឆ្នាំ ២០២២មក។

នៅក្នុងផែនការឆ្នាំ ២០២៣ គម្រោងការនឹងផ្តល់អាទិភាពដំណើរការបណ្តុះ និងផ្តល់សេវាបណ្តុះ។ សុក្រឹត និងរៀបចំផែនការធ្វើសកម្មភាព ដើម្បីឧបត្ថម្ភដល់នារីផ្តើមអាជីព និងធ្វើអាជីវកម្ម។ ជំរុញការផ្សព្វផ្សាយ-អភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាមួយនឹងកន្សោមផលិតផលសំខាន់ៗរបស់ខេត្ត។ល។

ថ្លែងយោបល់សន្និដ្ឋាន លោក Brian Allemakinders ទីប្រឹក្សាសហប្រតិបត្តិការអភិវឌ្ឍន៍ស្ថានទូតកាណាដាប្រចាំនៅវៀតណាម ប្រធានគណៈចង្អុលការគម្រោងការបានថ្លែងអំណរគុណចំពោះការដឹកនាំ និងការឧបត្ថម្ភរបស់ខេត្តចំពោះគម្រោងការ SME។ លោកស្នើឲ្យខេត្តបន្តយកចិត្តទុកដាក់ចំពោះនិរន្តរភាពនៃផលប៉ះពាល់ពីសកម្មភាពឧបត្ថម្ភ។ គម្រោងការនេះនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២៣ ប៉ុន្តែលោក Brian Allemakinders សង្ឃឹមថា ផលប៉ះពាល់នៃគម្រោងនឹងមានរយៈពេលវែង និងរក្សាស្ថិរភាព។

ទន្ទឹមនឹងនោះ លោកក៏សង្ឃឹមថា ខេត្តនឹងមានដំណោះស្រាយក្នុងការថែរក្សា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលគម្រោងបានគាំទ្រ ប្រើប្រាស់បណ្តាញអ្នកជំនាញអំពីអាជីវកម្ម ចាប់ផ្តើមអាជីវកម្មបានល្អ។ លោកក៏ស្នើនឹងជួយដល់ខេត្តក្នុងការងារវាយតម្លៃចុងក្រោយនៃគម្រោង។

លោក Brian Allemakinders បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកាណាដាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយខេត្តត្រាវិញ ហើយមានបំណងចង់បន្តរួមជាមួយខេត្តដើម្បីជំនះការលំបាក សាកល្បងនាពេលខាងមុខ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ឡេវ៉ាំងហាំង បានស្នើបណ្តាសមាជិកគណៈចង្អុលការគម្រោងការ ទទួលយកមតិយោបល់រួមបំពេញនៅអង្គសន្និបាត និងសហប្រធានគណៈកម្មការ បន្តពង្រីកលទ្ធផលផលសម្រេចបាន និងជំនះនូវចំណុចដែលនៅមានកំណត់។ ចាប់ពីពេលនេះរហូតដល់ការបញ្ចប់គម្រោងក្នុងខែកញ្ញា ឆ្នាំ ២០២៣ ចាំបាច់ត្រូវមានផែនការសកម្មភាពជាក់ស្តែងសមស្រប ដើម្បីបញ្ចប់សកម្មភាពដែលបានដាក់ចេញតាមសម្ទុះ ស្របតាមលំដាប់លំដោយ និងនីតិវិធីដែលបានកំណត់ ចំណាយពេលវេលាដែលនៅសេសសល់នៃគម្រោងឲ្យបានច្រើនបំផុត ជៀសវាងខ្ជះខ្ជាយ។ បណ្តាមន្ទីរ និងមូលដ្ឋានមានផែនការ ដំណើរការជាបន្តទៀតគណៈដែលដែលគម្រោងនេះបញ្ចប់ ដើម្បីរក្សា និងលើកកម្ពស់ផលប៉ះពាល់ កម្លាំងរីកសាយភាយពីគម្រោងការ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291811