ដាក់កិច្ចសន្ទនានិងកិច្ចការបរទេសក្លាយជាថាមពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

កាលពីល្ងាចថ្ងៃទី៩ ខែមីនា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ ធ្វើអធិតី សន្និបាតផ្សព្វផ្សាយកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តសារាចរលេខ១៥ របស់គណៈលេខាមជ្ឈិមបក្សស្តីពីកិច្ចការបរទេសសេដ្ឋកិច្ច និងបណ្តាសារសំខាន់ក្នុងកិច្ចការបរទេសសេដ្ឋកិច្ចឆ្នាំ២០២៣។

សន្និបាតបានផ្សាយបន្តផ្ទាល់ដល់បណ្តាមណ្ឌលនៃទីស្នាក់ការគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងក្រោមស្ថិតឱវាទមជ្ឈិម ស្ថាប័នតំណាងប្រទេសវៀតណាមប្រចាំការនៅប្រទេសក្រៅ។

អញ្ជើញចូលរួមអង្គសន្និបាតនៅទីស្នាក់ការរដ្ឋាភិបាលមានសមមិត្តត្រឹងឡឺវក្វាង ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សមមិត្តប៊ូយថាញ់សឺន រដ្ឋមន្ត្រីក្រសួងការបរទេស តំណាងថ្នាក់ដឹកនាំបណ្តាក្រសួង និងប្រធានគណៈកម្មាធិការគ្រប់គ្រងទុនរដ្ឋនៅអាជីវកម្មង្វៀងហ្វាងអាញ់។ ចូលរួមសន្និបាតនៅទីស្នាក់ការរដ្ឋាភិបាល និងបណ្តាមណ្ឌលបន្តផ្ទាល់មានថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែក ស្ថាប័នមជ្ឈិម ថ្នាក់ដឹកនាំបណ្តាខេត្ត ទីក្រុង ឯកអគ្គរដ្ឋទូត ប្រធានការិយាល័យតំណាង និងទីប្រឹក្សាពាណិជ្ជកម្មនៅបរទេស តំណាងបណ្តាសមាគមអាជីវកម្ម។

នៅមណ្ឌលបន្តផ្ទាល់ខេត្តត្រាវិញ អញ្ជើញចូលរួមនិងធ្វើអធិបតីអង្គសន្និបាតមានសមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត។

របាយការណ៍នៅអង្គសន្និបាតសមមិត្តប៊ូយថាញ់សឺន រដ្ឋមន្ត្រីក្រសួងការបរទេសបានអះអាង កិច្ចការបរទេសសេដ្ឋកិច្ចឆ្នាំ២០២២ បានច្បាមខ្ជាប់រាល់ប្រតិបត្តិការសំខាន់របស់រដ្ឋាភិបាល រាល់មតិចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានផ្លាស់ប្តូរទាន់ពេលវេលាផ្នែកការទូតសម្រាប់បង្ការ គ្រប់គ្រងការរីកដាលនៃជំងឺ ទៅជាការស្តារឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

ដើម្បីពង្រីករាល់លទ្ធផលសម្រេចបាន រដ្ឋមន្ត្រីក្រសួងការបរទេសសង្កត់ធ្ងន់ដល់កិច្ចការសំខាន់ៗចំនួ៦ ក្នុងកិច្ចការបរទេសសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣នោះគឺ៖ បន្តជំរុញមាំការផ្សព្វផ្សាយ ធ្វើឲ្យជាក់ស្តែងកម្មវិធីប្រតិបត្តិការរបស់រដ្ឋាភិបាល, កំណត់សហប្រតិបត្តិការជាការសំខាន់ក្នុងបណ្តាសកម្មភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់, ជំរុញមាំដល់ការគាំទ្រនីហរ័ណ វិនិយោគ ទេសចរណ៍ ពលកម្ម វិទ្យាសាស្រ្ត-បច្ចេកវិទ្យា។ល។ ជាមួយស្មារតីយកប្រជាជន មូលដ្ឋាននិងអាជីវកម្មធ្វើជាមជ្ឈមណ្ឌលសេវាកម្ម បន្តម្ចាស់ការ សកម្មចូលរួមសមាហរណកម្ម និងតភ្ជាប់អន្តជាតិ យកចិត្តទុកដាក់ពង្រឹងការងារស្រាវជ្រាវ សេនាធិការ និងផ្លាស់ថ្មីយ៉ាងខ្លាំងក្លា ជំរុញមាំការច្នៃប្រឌិត លើកកំពស់ប្រសិទ្ធភាពដើម្បីបង្កើតការផ្លាស់ប្តូរជាក់ស្តែងក្នុងដំណើរការអនុវត្តកាទូតសេដ្ឋកិច្ច។

នៅអង្គសន្និបាត បណ្តារដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស រួមជាមួយថ្នាក់ដឹកនាំបណ្តាមូលដ្ឋាន អាជីវកម្មបានពិភាគ្សា រួមបំពេញយោបល់ ដំណោះស្រាយជាច្រើនដើម្បីផ្សព្វផ្សាយមានប្រសិទ្ធភាពកម្មវិធីប្រតិបត្តិការរបស់រដ្ឋាភិបាលពីកិច្ចការបរទេសសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣។

ថ្លែងយោបល់នៅអង្គសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ វាយតម្លៃខ្ពស់របាយការណ៍របស់ក្រសួងការបរទេស និងបណ្តាមតិរួមបំពេញយោបល់អស់ពីចិត្ត ទទួលខុសត្រូវ ជិតស្និទ្ធជាមួយភាពចាក់ស្តែងរបស់បណ្តាតំណាងនៅអង្គសន្និបាតដោយមានសំណើ គំនិតផ្តួចផ្តើម ភារកិច្ច និងដំណោះស្រាយជាក់ស្តែងជាច្រើន ដើម្បីលើកកំពស់ប្រសិទ្ធភាពជាងនេះទៀតនៃការទូតសេដ្ឋកិច្ចក្នុងស្ថានភាពថ្មី។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសំណូមពរត្រូវបន្តពង្រឹងកិច្ចការបរទេសសេដ្ឋកិច្ចសម្រាប់អភិវឌ្ឍន៍ យកប្រជាជនមូលដ្ឋាននិងអាជីវកម្មធ្វើជាមជ្ឈមណ្ឌលសេវាកម្ម ដាក់កិច្ចសន្ទនានិងកិច្ចការបរទេសពិតជាក្លាយជាថាមពលខ្លាំងក្លាសម្រាប់អភិវឌ្ឍន៍ឆាប់រហ័ស និងចីរភាពប្រទេសជាតិនារយៈពេលខាងមុខ។ ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់និងផ្សព្វផ្សាយល្អការងារការពារពលរដ្ឋ ផ្តោតលើការជំរុញធ្វើឲ្យសម្បូរបែបទីផ្សារ ធ្វើឲ្យមានផលិតផលសម្បូរបែបដើម្បីបំពេញការលំបាកនៅទីផ្សារប្រពៃណីដូចជាសហរដ្ឋអាមេរិក  ចិន សហភាពអឺរ៉ុប។ល។ ពង្រីកទីផ្សារទៅកាន់អឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាមេរិកខាងត្បូង អាស៊ីខាងត្បូង អាហ្វ្រិក អូស្ត្រាលី៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 33
  • ថ្ងៃនេ: 243
  • ក្នុងសប្តាហ៍: 7,736
  • ទាំងអស់: 976,203