ត្រាវិញជំរុញការវិនិយោគនៅប្រទេសជប៉ុន
គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានរៀបចំក្រុមប្រតិភូការងារជំរុញការវិនិយោគនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែមីនា ដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសមមិត្តង្វៀងហ្វិញធៀន ធ្វើជាប្រធានក្រុម។ អញ្ជើញចូលរួមជាមួយក្រុមប្រតិភូមានលោកគាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តនិងមូលដ្ឋានមានជាប់ទាក់ទិន។

អញ្ជើញទៅទស្សនាក្រុមហ៊ុនភាគហ៊ុនសាជីវកម្មទ្រឿងថាញ់វៀតណាម (TTVN) និងបណ្តាសាជីវកម្ម Kumagai Gumi, INPEX និងអគ្គិសនី Kansai របស់ប្រទេសជប៉ុន ក្រុមប្រតិភូបានឧទ្ទេសនាមពីបណ្តាសក្តានុពល ទិសដៅអភិវឌ្ឍន៍នាពេលអនាគតនៅវិស័យថាមពលកកើតឡើងវិញ ពិភាគ្សាពីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបណ្តាដំណោះស្រាយកាត់បន្ថយការបំភាយកាបូន។ ក្រុមប្រតិភូក៏បានឧទ្ទេសនាមអំពីបណ្តាគោលនយោបាយគាំទ្រ ផ្តល់អាទិភាពវិនិយោគសម្រាប់គម្រោងថាមពលខ្យល់ V-4 អាស្រ័យដោយ TTVN Group ស្នើនៅខេត្តត្រាវិញ។

នៅពិធីធ្វើការនេះ ក្រុមហ៊ុន TTVN Group, Kumagai Gumi, INPEX និង អគ្គិសនី Kansai Power បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍គម្រោងថាមពលខ្យល់ V-4 នៅលំហសមុទ្រខេត្តត្រាវិញ ក្រោមសាក្សីរបស់បណ្តាសមាជិកក្រុមប្រតិភូការងារ។ គម្រោងនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនទទួលស្គាល់ដើម្បីឧបត្ថម្ភសម្រាប់ដំណើរការស្រាវជ្រាវ និងសង្កេតពិនិត្យដើម្បីបម្រើដល់ការរៀបចំឯកសារបំពេញបន្ថែមសម្រាប់ផែនការអភិវឌ្ឍន៍អគ្គិសនីជាតិ។

ថ្លែងមតិក្នុងសម័យប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ TTVN Group ក្នុងការតភ្ជាប់ការវិនិយោគរវាងខេត្តត្រាវិញ និងបណ្តាអាជីវកម្មជប៉ុន។ ទន្ទឹមនឹងនោះបញ្ជាក់ ត្រាវិញជានិច្ចកាលតែងតែគាំទ្រ និងត្រៀមខ្លួនជាស្រេចគាំទ្ររាល់សំណើវិនិយោគសម ស្របជាមួយផែនការ និងកំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើឲ្យម្ចាស់វិនិយោគឆាប់មានរបាយការណ៍ផ្លូវការអំពីលទ្ធផលពិនិត្យស្រាវជ្រាវគម្រោង ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការពន្លឿននីតិវិធីច្បាប់របស់គម្រោង។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់លើផែនការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបញ្ជូន ដើម្បីបញ្ចេញសមត្ថភាព បង្កើនប្រសិទ្ធភាពនៃការទាញយកផល។

បន្ទាប់ពីពិធីធ្វើការ ក្រុមប្រតិភូការងារបានអញ្ជើញទៅទស្សនា ស្វែងយល់ពីការប្រតិបត្តិការរបស់មជ្ឈមណ្ឌលគ្រប់គ្រងអគ្គិសនីរបស់ក្រុមហ៊ុន Kansai Power និងធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន។

ទន្ទឹមជាមួយពិធីធ្វើការជាមួយនឹងបណ្តាអាជីវកម្ម ក្រុមប្រតិភូការងារនៅទាំងចូលរួមសន្និបាតថ្នាក់រដ្ឋមន្ត្រីស្តីពី "សហគមន៍គ្មានការបំភាយឧស្ម័នអាស៊ីសូន្យ - AZEC" នៅទីក្រុង Tokyo ។ ក្រុមប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានដឹកនាំដោយសមមិត្តត្រឹងហ៊ុងហា ។ សន្និបាតនេះមានគោលបំណងគឺដើម្បីលើកកម្ពស់ការកាត់បន្ថយការបញ្ចេញកាបូន ធានាសន្តិសុខថាមពល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅអាស៊ី៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764