៩ខែដើមឆ្នាំ២០២២ GRDP របស់ខេត្តត្រាវិញប៉ាន់ស្មានកើន៣,០១%

កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើអធិបតីអង្គសន្និបាតបូកសរុបបឋមស្ថានភាពសេដ្ឋកិច្ច-សង្គម៩ខែដើមឆ្នាំ២០២២។ អញ្ជើញចូលរួមអង្គសន្និបាតនៅមានលោក ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

នៅអង្គសន្និបាត បណ្តាតំណាងបានផ្តោតសំខាន់លើការពិភាគ្សាពី៖ ស្ថានភាពសេដ្ឋកិច្ច-សង្គមខែកញ្ញា និង៩ខែដើមឆ្នាំ២០២២ ស្ថានភាពអនុវត្តកម្មវិធីស្តារឡើងវិញនិងពង្រីកសេដ្ឋកិច្ច-សង្គម វឌ្ឍនភាពអនុវត្តការកសាងស្រុកសម្រេចលក្ខឋានជនបទថ្មី ស្ថានភាពបែងចែក បើកចំណាយទុនវិនិយោគសាធារណៈ  រាល់ការជួបលំបាក ជាប់ជំពាក់ និងដំណោះស្រាយជំរុញមាំការងារបើកចំណាយទុនក្នុងបណ្តានៅមករបស់ឆ្នាំ២០២២។ល។

យោងតាមរបាយការណ៍របស់មន្ទីរផែនការនិងវិនិយោគ ក្នុងខែកញ្ញានិង៩ខែដើមឆ្នាំ២០២២ ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តបានបន្តរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ានស្មាន GRDP កំណើន៣,០១%។ ផលិតកម្មកសិកម្មមានភាពងាយស្រួលបង្គួរ សរុបតម្លៃផលិតកសិ-រុក្ខ-ជលជាតិ៩ខែដើមឆ្នាំប៉ាន់ស្មានសម្រេចបាន ២១.០៨៤,៧៦២ពាន់លានដុង សម្រេច៦៧,៩៣%ផែនការ កើន៥,១៣%ប្រៀបជាមួយដំណាក់កាលដូចគ្នា។ សរុបហ្វូងបសុសត្វ ផ្ទៃដីនិងបរិមាណជលជាតិខ្ពស់ជាងដំណាក់កាលនេះឆ្នាំមុន (ផ្ទៃដីចិញ្ចឹមជលជាតិលើសផែនការឆ្នាំ)។ ស្ថានភាពផលិតកសិកម្មក្នុងប្រទេសបន្តស្តារឡើងវិញ តម្លៃផលិតកម្មក្នុង៩ខែគឺ២៣.២៤២,៨៤៣ពាន់លានដុង សម្រេច៨៣,៥%ផែនការ ថយ៣,៣%ប្រៀបជាមួយដំណាក់កាលដូចគ្នា។ ប្រការគួរឲ្យចាប់អារម្មណ៍គឺការលក់រាយទំនិញ និងប្រាក់ចំណូលសេវាក្នុង៩ខែសម្រេចបានសរុប៣៥.៤០៩,៣២ពាន់លានដុង សម្រេច៩៦,៣%ផែនការ កើន៤០,៤%ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។

ក្នុង៩ខែដើមឆ្នាំ ខេត្តប្រមូលថវិកាប៉ានស្មានសម្រេចបាន១០.០៩៣,៣៤៤ពាន់លានដុង សម្រេច៩៧,៧%គ្រោងផែនការ ថយ១៥,៤%ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។ បណ្តាខ្ទង់ចំណាយថវិកាបានគ្រប់គ្រងម៉ត់ចត់ ស្របស្រប ប្រិតសំចៃ សរុបប្រាក់ចំណាយក្នុង៩ខែដើមឆ្នាំគឺ៥.៧៨៩,៧១ពាន់លានដុង សម្រេចបាន៥៤,៩%គ្រោងផែនការ ថយ១៣%ប្រៀបជាមួយដំណាក់កាលដូចគ្នា។

ទន្ទឹមនឹងនោះ បណ្តាសកម្មភាពសុខុមាលភាពសង្គម តបស្នងសងគុណ សួរសុខទុក្ខអ្នកមានសគុណ អ្នកមានប្រជាប្រិយភាព ជនរួមជាតិភាគតិច។ល។ នៅក្នុងឱកាសមានពីធីបុណ្យតេតបានអនុវត្តម៉ត់ចត់។ បណ្តាឧក្រិដ្ឋជន អបាយមុខសង្គមបានទប់ស្កាត់ និងរុញច្រាន ធានាស្ថិរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

ចំពោះការងារកសាងជនបទថ្មី នាបច្ចុប្បន្នបណ្តាមន្ទីរ ស្ថាប័នខេត្តកំពុងប្រមូលផ្តុំកម្លាំងគាំទ្រដល់ស្រុកទាំងពីរ កូវង៉ាងនិងយ្វៀងហាយកសាងស្រុកសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២២ តាមក្របខ័ណ្ឌលក្ខឋានជនពតថ្មី គិតមកដល់ពេលនេះស្រុកកូវង៉ាងសម្រេចបាន៤/៩លក្ខឋាន ស្រុកយ្វៀងហាយសម្រេចបាន៣/៩លក្ខឋាន។

ចង្អុលការភារកិច្ចសំខាន់មួយចំនួននារយៈពេលខាងមុខ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើដល់បណ្តាមន្ទីរ ស្ថាប័នខេត្ត និងបណ្តាមូលដ្ឋានកសាងផែនការនិងមានដំណោះស្រាយជាក់ស្តែងសម្រាប់បណ្តាខែនៅមក ដើម្បីអនុវត្តសម្រេចនិងលើសបណ្តាភាគកម្រិតដាក់ចេញក្នុងឆ្នាំ២០២២។ ប្រមូលផ្តុំសម្រេចការងាររំសាយទុនបណ្តាកម្មវិធីសារឡើងវិញ ពង្រីកសេដ្ឋកិច្ច-សង្គមនិងកម្មវិធីគោលដៅជាតិ។ អនុវត្តប្រកបដោយភាពបត់បែន ប្រកបដោយប្រសិទ្ធភាពបណ្តាគោលការណ៍ គោលនយោបាយស្តីពីអភិវឌ្ឍន៍កសិកម្ម លើកទឹកចិត្តផ្លាស់ថ្មី ច្នៃប្រឌិតក្នុងវិស័យកសិកម្មជនបទ។ តាមដានជិតស្និទ្ធស្ថានភាពអាកាសធាតុ ជំងឺ ម្ចាស់ការទប់ស្កាត់គ្រោះធម្មជាតិ គ្រប់គ្រងម៉ត់ចត់ស្ថានភាពជំងឺនៅលើសដំណាំ សត្វចិញ្ចឹម។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏សំណូមពរដល់បណ្តាមូលដ្ឋាន បន្តចលនាបង្កើតថ្មីអាជីវកម្ម ពិនិត្យឡើងវិញ គាំទ្រ ពង្រឹងសកម្មភាពបណ្តាសហករណ៍អន់ខ្សោយ។ បណ្តាមន្ទីរ ស្ថាប័នផ្តោតលើការតាមដាន ដាស់តឿន គាំទ្របណ្តាស្រុកកសាងជនបទថ្មី ពិសេសគឺស្រុកកូងង៉ាងនិងយ្វៀងហាយ។ បញ្ចប់ជាបន្ទាន់និងជម្រាបជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តផែនការខេត្ត ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០។ ជំរុញល្បើនកសាងបណ្តាសំណង់សារវន្ត។ ជំរុញមាំការងាផ្សព្វផ្សាយព័ត៌មាន ផ្សព្វផ្សាយជំរឿនទេសចរណ៍ កំណែទម្រង់រដ្ឋបាល ធ្វើល្អការងារដោះស្រាយការប្តឹងផ្តល់ ថ្កោលទោស។ តាមដាន ធ្វើបច្ចុប្បន្នភាពជាទៀងទាត់នូវស្ថានភាពនៃការប្រែប្រួលអាសន្នរោគជំងឺកូវីដ-១៩ និងបណ្តាជំងឺផ្សេងៗទៀតនៅលើមនុស្ស ដើម្បីមានផែនការទប់ទល់បានទាន់ពេល៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 22
  • ថ្ងៃនេ: 965
  • ក្នុងសប្តាហ៍: 14,001
  • ទាំងអស់: 697,100