សន្និបាតកម្មាភិបាលស្នូលអនុវត្តបែបបទការងារគ្រោងផែនការកម្មាភិបាល

កាលពីថ្ងៃទី ២៣ ខែកញ្ញា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតកម្មាភិបាល ស្នូលអនុវត្តបែបបទការងារគ្រោងផែនការកម្មាភិបាល។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញធ្វើជាអធិបតីសន្និបាត។

សមមិត្តង៉ូជីកឿង លេខាបក្សខេត្ត(ខាងស្តាំ) និងសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបោះឆ្នោតឧទ្ទេសនាមកសាងគ្រោងផែនការគណៈកម្មាធិការបក្ខភាគខេត្ត 

អញ្ជើញចូលរួមមានតំណាងបណ្តានាយកដ្ឋាន ស្ថាប័នសេនាធិការ ជំនួយការងាររបស់មជ្ឈិមទទួលបន្ទុកភូមិសាស្ត្រខេត្តត្រាវិញ បណ្តាសមាជិក គណៈប្រតិបត្តិការបក្ខភាគខេត្ត ប្រធាន នាយកបណ្តាមន្ទីរ គណៈ ផ្នែក អង្គការចាត់តាំងមហាជនខេត្ត លេខាបណ្តាគណៈកម្មាធិការបក្សស្រុក ទីក្រុង ទីផ្សាររួមខេត្ត គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។

សន្និបាតបានស្តាប់សមមិត្តង្វៀងវ៉ាំងហ៊ីវ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្តឆ្លងសេចក្តីជម្រាប ០២ យ៉ាងស្តីពីការអនុវត្តន៍បែបបទពិនិត្យឡើងវិញ បំពេញបន្ថែមគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំស្នូលរបស់ខេត្តអាណត្តិកាល ២០២០-២០២៥ អនុវត្តបែបបទកសាងគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំស្នូលរបស់ខេត្តអាណត្តិកាល ២០២៥-២០៣០។

មានយោបល់ក្នុងសន្និបាត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តបានសង្កាត់ធ្ងន់ថា៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតលើកនេះដើម្បីអនុវត្តបែបបទពិនិត្យឡើងវិញ បំពេញបន្ថែមគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំស្នូលរបស់ខេត្តអាណត្តិកាល ២០២០-២០២៥ អនុវត្តបែបបទកសាងគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំស្នូលរបស់ខេត្តអាណត្តិកាល ២០២៥-២០៣០។ មុននឹងតំណាងផ្តាល់យោបល់ជាក់ស្តែងតាមសេចក្តីកំណត់ សេចក្តីណែនាំរបស់ការិយាល័យនយោបាយ របស់គណៈចាត់តាំងមជ្ឈិមបក្សគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តជ្រួតជ្រាបច្បាស់ស្មារតីទទួលបន្ទុក ការយល់ដឹងត្រឹមត្រូវអំពីគោលដៅ សំណូមពរ ទស្សនចង្អុលការ ល័ក្ខារណ៍ និងគោលលំនាំរបស់ការងារគ្រោងផែនការកម្មាភិបាលត្រឹមត្រូវតាមសេចក្តីកំណត់លេខ ៥០-QĐTW ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្តីពីការងារគ្រោងផែនការកម្មាភិបាល និងសេចក្តីណែនាំលេខ ១៦-HD/BTCTW ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ របស់គណៈចាត់តាំងមជ្ឈិមបក្សណែនាំខ្លឹមសារមួយចំនួនស្តីពីការងារគ្រោងផែនការកម្មាភិបាល។ ដោយការបញ្ជាក់ឃើញច្បាស់លាស់នៃការងារគ្រោងផែនការកម្មាភិបាលគឺជាគន្លឹះសំខាន់ជាចម្បងក្នុងយុទ្ធសាស្ត្រការងារកម្មាភិបាល ធានាឱ្យការងារកម្មាភិបាលមានរបៀបរៀបរយ ម្ចាស់ការ ចក្ខុវិស័យពីចម្ងាយដើម្បីឆ្លើយតបល្អតម្រូវការភារកិច្ចចំពោះមុខ និងយូរអង្វែង។

ស្ថិតនៅនឹងសន្និបាត ជាមួយនឹងស្មារតីទស្សនវិស័យ និងបើកទូលាយប្រជាធិបតេយ្យក្នុងការងារកម្មាភិបាល តំណាងគប្បីពង្រីកល្អតួនាទីភារកិច្ចទទួលបន្ទុក សម្មាគតិ សត្យានុម័តិថ្លឹងថ្លែង ពិនិត្យជ្រើសរើស និងឱ្យយោបល់ឧទ្ទេសនាមបេក្ខភាពបណ្តាតំណែងថ្នាក់ដឹកនាំខេត្តអាណត្តិកាល ២០២០-២០២៥ និងឱ្យយោបល់ឧទ្ទេសនាមបេក្ខភាពគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាតំណែងថ្នាក់ដឹកនាំស្នូលរបស់ខេត្តអាណត្តិកាល ២០២៥-២០៣០(ដោយរូមភាពបោះឆ្នោតសម្ងាត់)ធ្វើជាមូលដ្ឋានដើម្បីជម្រាបសន្និបាតគណៈប្រតិបត្តិការបក្ខភាគខេត្តត្រឹមត្រូវតាមសេចក្តីកំណត់៕ ប្រែសម្រួល៖ស.ហ

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 16
  • ថ្ងៃនេ: 90
  • ក្នុងសប្តាហ៍: 12,659
  • ទាំងអស់: 697,271