អង្គសន្និបាតបូកសរុបលទ្ធផល២០ឆ្នាំអនុវត្តសេចក្តីអនុក្រឹត្យលេខ៧៨/២០២២/NĐ-CP របស់រដ្ឋាភិបាល

កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអង្គសន្និបាតបូកសរុបលទ្ធផល២០ឆ្នាំផ្សព្វផ្សាយគោលនយោបាយឥណទានផ្តល់អាទិភាពចំពោះជនក្រីក្រ និងបណ្តាមុខសញ្ញាគោលនយោបាយតាមអនុក្រឹត្យលេខ៧៨/២០២២/NĐ-CP ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០០២ របស់រដ្ឋាភិបាលនៅលើភូមិសាស្រ្តខេត្ត។

លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការតំណាងក្រុមប្រឹក្សាភិបាលសាខាធនាគារគោលនយោបាយសង្គមខេត្តធ្វើអធិបតីអង្គប្រជុំ។

អញ្ជើញចូលរួមអង្គសន្និបាតមានលោក ហ្វិញវ៉ាំងធ្វឹង អគ្គនាយករងធនាគារគោលនយោបាយសង្គម លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តត្រាវិញ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បណ្តាមន្ទីរ ស្ថាប័ន អង្គការមហាជនខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សទីក្រុង បណ្តាអង្គការមហាជន បុគ្គលឆ្នើម។

ឆ្លងអស់រយៈកាល២០ឆ្នាំអនុវត្តសេចក្តីអនុក្រឹត្យលេខ៧៨ គិតមកដល់ពេលនេះ ធនាគារគោលនយោបាយសង្គមខេត្តបានបើកមណ្ឌលប្រតិបត្តិការចំនួន១០៦កន្លែង (ក្នុងនោះមាន៩៤មណ្ឌលប្រតិបត្តិការដាក់នៅគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ទីប្រជុំជន និង១២មណ្ឌលប្រតិបត្តិការដាក់នៅទីស្នាក់ការធនាគារគោលនយោបាយសង្គម)។ មាន២.៩០៣ក្រុមប្រិតសំចៃនិងខ្ចីទុនកំពុងប្រតិបត្តិការមានប្រសិទ្ធភាពនៅ៧៥៦ភូមិ អនុសង្កាត់។ ធនាគារគោលនយោបាយសង្គមខេត្តកំពុងអនុវត្ត១៧កម្មវិធីឥណទានគោលនយោបាយ ជាមួយនឹងប្រាក់កម្ចីសរុបសម្រេចបាន៣.៤៥៥ពាន់លាន៥៥៥លានដុង បានបើករំសាយទុនឲ្យគ្រួសារក្រនិងមុខសញ្ញាគោលនយោបាយជាង៧៦៦.៥៨០លើកនាក់ខ្ចី។

ការអុវត្តន៍ឥណទានគោលនយោបាយអាទិភាពចំពោះអ្នកក្រីក្រ និងបណ្តាមុខសញ្ញាគោលនយោបាយផ្សេងតាមអនុក្រិត្យលេខ៧៨បានទទួលបានលទ្ធផលលេចធ្លោជាច្រើន។ ប្រភពទុនបានជួយដល់២២០.៩៨០គ្រួសារក្រ និងបណ្តាមុខសញ្ញាគោលនយោបាយផ្សេងបានខ្ចីទុន រួមចំណែកជួយដល់គ្រួសារក្រជាង១៣៨.០០០គ្រួរួចផុតពីភាពក្រីក្រ។ ទាក់ទាញបង្កការងារធ្វើដល់ពលករជាង១០០.១២៦នាក់ ជួយដល់សិស្ស និស្សិតមានស្ថានភាពជួបលំបាកជាង៣៤.៥៩២នាក់បានខ្ចីទុនរៀនសូត្រ គាំទ្រកសាងថ្មីនិងជួសជុលសំណង់ទឹកស្អាតអនាម័យបរិស្ថាននៅជនបទចំនួន១១១.៣០៧សំណង់ គាំទ្រកសាងផ្ទះជូនគ្រួសារក្រចំនួន៣៦.៤៤៣ខ្នង។ល។ និយាយរួម ទុនឥណទានអាទិភាពក្នុងបណ្តាឆ្នាំកន្លងទៅឆ្លើយតបបានពេញលេញ ទាន់ពេលតម្រូវការខ្ចីទុនរបស់គ្រួសារក្រ និងមុខសញ្ញាគោលនយោបាយផ្សេងនៅលើភូមិសាស្រ្តខេត្ត។ ប្រភពទុនឥណទានគោលនយោបាយបានរួមចំណែកលើកកំពស់កម្រិតចំណូល កាត់បន្ថយគ្រួសារក្រនៅលើភូមិសាស្រ្តខេត្តចុងឆ្នាំ២០២១ ថយចុះនៅ៣,៥៦% ជីវភាពរបស់ប្រជាជនកាន់តែបានកែលម្អ។

ចង្អុលការនៅអង្គសន្និបាត លោក ហ្វិញវ៉ាំងធ្វឹង អគ្គនាយករងធនាគារគោលនយោបាយសង្គមកំណត់ត្រានិងវាយតម្លៃខ្ពស់បណ្តាលទ្ធផលសម្រេចបានអស់រយៈកាល២០ឆ្នាំផ្សព្វផ្សាយអនុវត្តអនុក្រិត្យលេខ៧៨នៅលើភូមិសាស្រ្តខេត្ត។ អគ្គនាយករងធនាគារគោលនយោបាយសង្គមក៏ស្នើដល់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចនៅគ្រប់លំដាប់ថ្នាក់បន្តយល់ដឹងកាន់តែជ្រាលជ្រៅពីតួនាទី ទីតាំងរបស់ឥណទានគោលនយោបាយសង្គមក្នុងការអនុវត្តន៍គោលដៅកាត់បន្ថយក្រចីរភាព អនុវត្តគោលនយោបាយសង្គមភាវូបនីយកម្មនៃប្រភពទុនឥណទាននៃគោលនយោបាយសង្គម។

សន្និដ្ឋានអង្គសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ផ្តាំផ្ញើបិយវាចារថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល គណៈអគ្គនាយកធនាគារគោលនយោបាយសង្គមបានគាំទ្រខេត្តត្រាវិញផ្សព្វផ្សាយមានប្រសិទ្ធភាពអនុក្រិត្យលេខ៧៨ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្ងើចសើរកម្មាភិបាល បុគ្គលិកផ្នែកធនាគារគោលនយោបាយសង្គម បណ្តាអង្គការមហាជន បណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋាន និងប្រជាជនអនុវត្តត្រឹមត្រូវ ប្រសិទ្ធភាពអនុក្រិត្យលេខ៧៨។

ដើម្បីបន្តផ្សព្វផ្សាយអនុក្រិត្យលេខ៧៨នៅលើភូមិសាស្រ្តខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការធនាគារគោលនយោបាយសង្គម បណ្តាមន្ទីរ ស្ថាប័នខេត្ត មូលដ្ឋានអនុវត្តល្អសារាចរលេខ៤០-CT/TW សន្និដ្ឋានលេច០៦-KL/TW របស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តលេខ១៦៣០/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីពង្រឹងការដឹកនាំរបស់បក្សចំពោះឥណទានគោលនយោបាយសង្គម ចាត់ទុកនេះជាភារកិច្ចសំខាន់ ប្រចាំដើម្បីអនុវត្តបណ្តាកម្មវិធីជាតិស្តីកាត់បន្ថយក្រ កសាងជនបទថ្មីនិងពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិភាគតិច។

ធនាគារគោលនយោបាយសង្គមខេត្តត្រូវច្បាមខ្ជាប់បណ្តាយុទ្ធសាស្រ្តអភិវឌ្ឍន៍ដំណាក់កាល២០២១-២០៣០ របស់ធនាគារគោលនយោបាយវៀតណាម និងបណ្តាគោលដៅពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត បន្តពង្រីកលទ្ធផលសម្រេចបាន និងជម្នះបណ្តាកំហិតសេសសល់នារយៈកាលកន្លងទៅ។ សកម្មម្ចាស់ការ កេណ្ឌប្រមូលបណ្តាប្រភពកម្លាំង សហការជិតស្និទ្ធនឹងបណ្តាមន្ទីរ ស្ថាប័ន អង្គការមហាជនទទួលការផ្ទេរសិទ្ធពីខេត្តចាត់តាំងពិនិត្យឡើងវិញបណ្តាប្រភពឲ្យខ្ចីអាទិភាពមានប្រភពពីថវិការដ្ឋ បណ្តាប្រភពឧបត្ថម្ភឬផ្ទេរសិទ្ធ ប្រមូលផ្តុំចូលចំណុចមួយសម្រាប់អនុវត្តនោះគឺធនាគារគោលនយោបាយខេត្តគ្រប់គ្រង និងឲ្យខ្ចីទៅតាមបែបផែនឯកភាពតែមួយ។

នៅក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរចំនួន៦៤សន្លឹក ដល់សមូហភាពចំនួន២១អង្គភាព និងបុគ្គល២៣រូប។ អគ្គនាយកធនាគារគោលនយោបាយសង្គមជូនប័ណ្ណសរសើរចំនួន១៦សន្លឹកដល់សមូហភាព៤អង្គភាព និងបុគ្គល១២រូបមានស្នាដៃរួមវិភាគទានអនុវត្តមានប្រសិទ្ធភាពអនុក្រិត្យលេខ៧៨ ធនាគារគោលនយោបាយសង្គមផ្តល់កិត្តិយសដល់បុគ្គល៤រូបបានស្នាដៃរួមវិភាគទានក្នុង២០ឆ្នាំប្រតិបត្តិការរបស់ធនាគារគោលនយោបាយសង្គម៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 20
  • ថ្ងៃនេ: 951
  • ក្នុងសប្តាហ៍: 13,987
  • ទាំងអស់: 697,086