ជ្រួតជ្រាបបណ្តាខ្លឹមសារស្នូលក្នុងវណ្ណកម្ម “បញ្ហាមួយចំនួនអំពីទ្រឹស្តី និងភាពពិតប្រាកដស្តីពីនិយមសង្គម និងគោលមាគ៌ាឈានឡើងនិយមសង្គមនៅវៀតណាម” របស់អគ្គលេខាមជ្ឈិមបក្សង្វៀងភូត្រុង
កាលពីថ្ងៃទី ០៩ ខែសីហា ស្ថិតនៅនឹងមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតផ្ទាល់ និងផ្សាយបន្តផ្ទាល់ជ្រួតជ្រាបនៅ“បញ្ហាមួយចំនួនអំពីទ្រឹស្តី និងភាពពិតប្រាកដស្តីពីនិយមសង្គម និងគោលមាគ៌ាឈានឡើងនិយមសង្គមនៅវៀតណាម” របស់អគ្គលេខាមជ្ឈិមបក្សង្វៀងភូត្រុងជូនដល់កម្មាភិបាល បក្ខជន។

ស្ថិតនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់ថ្នាក់ខេត្តមានបណ្តាសមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខា អនុលេខា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្តបណ្តានីតិកាលដែលបានចូលនិវត្តន៍នៅលើភូមិសាស្ត្រទីក្រុងត្រាវិញ ប្រធាន អនុប្រធានបណ្តាស្ថាប័ន មន្ទីរ គណៈ ផ្នែក អង្គការចាត់តាំងមហាជន សមាគមមហាជនខេត្ត សមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត បណ្តាគណៈកម្មាការក្រុមប្រឹក្សាប្រជាជនខេត្ត នាយកបណ្តាអាជីវកម្មមានទុនរដ្ឋឥទ្ធិពល អ្នករបាយការណ៍ថ្នាក់មជ្ឈិម ថ្នាក់ខេត្តរបស់បណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្ត គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្ម ថ្នាក់ដឹកនាំគណៈឃោសនាអប់រំបក្ស ប្រធានផ្នែកទ្រឹស្តីនយោបាយរបស់សាលាសកលមហាវិទ្យាល័យត្រាវិញ ឧត្តមសិក្សាវិជ្ជាជីវៈ ឧត្តមសិក្សាសុខាភិបាល បណ្តាផ្នែករបស់សាលានយោបាយខេត្ត។

ចូលរួមនៅបណ្តាមណ្ឌលផ្សាយបន្តផ្ទាល់ថ្នាក់ស្រុក ទីផ្សាររួមខេត្ត ទីក្រុងមានបណ្តាសមាជិកគណៈប្រតិបតិ្តការបក្ខភាគស្រុក ទីផ្សាររួមខេត្ត ទីក្រុង អតីតសមាជិកគណៈប្រតិបត្តិកាមជ្ឈិមបក្ស អតីតលេខា អនុលេខាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្តបណ្តានីតិកាលដែលបានចូលនិវត្តន៍នៅលើភូមិសាស្ត្រស្រុក ទីផ្សាររួមខេត្ត ទីក្រុង ប្រធាន អនុប្រធានបណ្តាការិយល័យ គណៈ ផ្នែក អង្គការមហាជនស្រុក ទីផ្សាររួមខេត្ត ទីក្រុង លេខា អនុលេខាគណៈកម្មាធិការបក្ស ប្រធាន អនុប្រធានក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំ សង្គាត់ ទីប្រជុំជន លេខាសាខាបក្ស ចាងហ្វាងបណ្តាសាលាវិទ្យាល័យ កម្មាភិបាលថ្នាក់ដឹកនាំចូលនិវត្តន៍នៅនឹងមូលដ្ឋាន អ្នករបាយការណ៍បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

មានយោបល់ចង្អុលការក្នុងសន្និបាត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តបានសង្គត់ធ្ងន់ថា៖ ការរៀនសូត្រ ជ្រួតជ្រាបខ្លឹមសារស្នូលក្នុងវណ្ណកម្មរបស់អគ្គលេខាមជ្ឈិមបក្សង្វៀងភូត្រុងគឺជាប្រការសំខាន់ចាំបាច់។ ឆ្លងតាមអត្ថបទឧទ្ទេសនាមរបស់អនុសាស្ត្រាចារ្យ បណ្ឌិតង្វៀក្វឹកយុងធ្វើបំភ្លឺច្បាស់លាស់ និងសម្បូណ៍នៃតម្លៃអត្ថន័យទ្រឹស្តីស្នូលស្តីពីនិយមសង្គម និងគោលមាគ៌ាឈានឡើងនិយមសង្គមនៅវៀតណាម ធ្វើឱ្យច្បាស់នៃតម្លៃអត្ថន័យទ្រឹស្តី និងភាពពិតប្រាកដរបស់អគ្គលេខាមជ្ឈិមបក្សង្វៀងភូត្រុងនៅលើបណ្តាទិដ្ឋភាពទ្រង់ទ្រាយនយោបាយ សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេសក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ ជួយឱ្យកម្មាភិបាល បក្ខជន បុគ្គលិក និយោជិត និងប្រជាជនក្នុងទូទាំងបក្ខភាគជ្រួតជ្រាប ជ្រាលជ្រៅ ឯកភាព និងធ្វើសកម្មភាព បញ្ជាក់គោលមាគ៌ានិយមសង្គមដែលប្រជាជន ប្រជាជាតិយើង បក្សយើងបានជ្រើសរើសផ្តើមពីកាលបង្កើតបក្សគឺជាសមស្របទាំងស្រុង។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសំណូមពរតំណាងចូលរួមសន្និបាតដែលបានពោលមកខាងលើគប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ប្រមូលផ្តុំប្រាជ្ញាស្រាវជ្រាវ ក្រេបជញ្ជក់យកគ្រប់គ្រាន់នូវបណ្តាខ្លឹមសារដែលបានផ្សព្វផ្សាយក្នុងសន្និបាត រឹងប៉ឹងក្នុងការមានយោបល់ផ្តោះប្តូរដើម្បីធ្វើបំភ្លឺបញ្ហា ទន្ទឹមនឹងនោះត្រូវមានការទាក់ទងជាមួយនឹងភាពពិតប្រាកដនៅមូលដ្ឋាន អង្គភាព និងស្ថានភាពរួមរបស់ខេត្តដើម្បីអនុវត្តខ្លឹមសារសារវន្តរបស់វណ្ណកម្មដោយរបៀបច្នៃប្រតិដ្ឋទៅក្នុងភាពជាក់ស្តែង បញ្ជាក់ច្បាស់កម្មវិធី ផែនការ ភារកិច្ច វិធីសាស្ត្រសមស្របនឹងលទ្ធភាពអនុវត្ត ពីសេសគឺតួនាទី ភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជនអនុវត្តសម្រេចជោគជ័យបណ្តាគោលដៅភារកិច្ចដែលសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគបានដាក់ចេញ។

ឆ្លងតាមរយៈសន្និបាតលើកនេះ សំណូមពរគណៈឃោសនាអប់រំបក្សខេត្ត គណៈកម្មាធិការបក្សបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត និងបណ្តាស្ថាប័ន មន្ទីរ គណៈ ផ្នែកយោងតាមសមត្ថកិច្ច ភារកិច្ច ប្រមូលផ្តុំកម្លាំងធ្វើលម្អិតអនុវត្តល្អផែនការលើកប្រជុំជីវភាពនយោបាយ សតិអារម្មណ៍ស្តីពីខ្លឹមសារវណ្ណកម្ម “បញ្ហាមួយចំនួនអំពីទ្រឹស្តី និងភាពពិតប្រាកដស្តីពីនិយមសង្គម និងគោលមាគ៌ាឈានឡើងនិយមសង្គមនៅវៀតណាម” របស់អគ្គលេខាមជ្ឈិមបក្សង្វៀងភូត្រុង គួបផ្សំជាមួយនឹងការអនុវត្តន៍ភារកិច្ចរបស់កម្មាភិបាល បក្ខជន បង្កជាលើកប្រជុំជីវភាពស៊ីជម្រៅ ធ្វើឱ្យវិវឌ្ឍន៍យ៉ាងជ្រាលជ្រៅ  សកម្មលើគ្រប់វិស័យ៕ រតនា 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291824