អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយផ្នែលគាំពារសង្គមខេត្ត

កាលពីរសៀលថ្ងៃទី២ សីហា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានអញ្ជើញទៅធ្វើការជាមួយថ្នាក់ដឹកនាំផ្នែកគាំពារសង្គមខេត្ត ដើម្បីស្តាប់របាយការណ៍ពីស្ថានភាពធ្វើសកម្មភាពរបស់ផ្នែកចាប់តាំងពីដើមឆ្នាំកដល់ពេលនេះ។ លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិបតីពិធីធ្វើការ។

យោងតាមសេចក្តីរបាយការណ៍ក្នុងពិធីធ្វើការ លោកប៊ូយក្វាងហ្វីនាយកផ្នែកគាំពារសង្គមខេត្តបានឲ្យដឹង៖ គិតមកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នាបច្ចុប្បន្នទូទាំងខេត្តមានមនុស្សចូលរួមគាំពារសង្គមជាង៨៦.៨០០នាក់ ស្រូបយកអត្រាជាង១៤%នៃកងកម្លាំងពលកម្ម ស្មើនឹង៩០,៧២% នៃផែនការខេត្តប្រគល់ឱ្យ ក្នុងនោះចូលរួមគាំពារសង្គមដោយចាប់បង្ខំជិត៧០.៥០០នាក់ និងចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្តជាង១៦.៤០០នាក់។ ចំពោះគាំពារសុខាភិបាល នាបច្ចុប្បន្ននេះក្នុងទូទាំងខេត្តមានមនុស្សជិត៧៩០.០០០នាក់ចូលរួម សម្រេច អត្រាគ្របដណ្តប់ចំនួនប្រជាជន៧៧.៥៥% បើប្រៀបជាមួយឆ្នាំ២០២១ថយចុះជាង១៩០.៥០០នាក់ ។

តាមការព្យាករណ៍ ឆ្នាំនេះលទ្ធភាពមិនអាចអនុវត្តសម្រេចបានតាមបណ្តាភាគកម្រិតសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តប្រគល់ឱ្យពីអត្រាមនុស្សចូលរួមគាំពារសង្គម គាំពារសុខាភិបាល។ អាស្រ័យហេតុនោះ រួមជាមួយនឹងការខិតខំប្រឹងប្រែងរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ផ្នែកគាំពារសង្គមខេត្តក៏ដាក់ចេញវិធានការសំខាន់ៗជាច្រើនដើម្បីអនុវត្តនិងសហការអនុវត្ត ប៉ុន្តែនៅជួបប្រទះការលំបាកច្រើនផងដែរ។

ចង្អុលការបណ្តាវិធានការសំខាន់ៗដើម្បីអនុវត្ត លេខាបក្សខេត្ត ង៉ូជីកឿង សំណូមពរគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច មូលដ្ឋានក្នុងខេត្តផ្សព្វផ្សាយអនុវត្តត្រឹមត្រូវសារាចរ សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តស្តីពីពង្រីកមនុស្សចូលរួមគាំពារសង្គម គាំពារសុខាភិបាល គប្បីត្រូវមានរចនាសម្ព័ន្ធយន្តការត្រួតពិនិត្យ វាយតម្លៃលទ្ធផលអនុវត្តដោយភ្ជាប់ជាមួយនឹងការទទួលខុសត្រូវរបស់អ្នកជាប្រមុខគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន និងស្ថាប័នគាំពារសង្គមខេត្ត។ សំណូពរគណៈកម្មាធិការបក្សផែនមហាជន ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្តពិនិត្យស្រាវជ្រាវ ដាក់ចេញគោលនយោបាយឧបត្ថម្ភគាំពារសុខាភិបាលជូនដល់មុខសញ្ញានីមួយៗដោយសមស្របបំផុត។ ទន្ទឹមនឹងនោះខេត្តពិនិត្យស្នើឡើងមជ្ឈិមចេញផ្សាយបណ្តាគោលនយោបាយស្តីពីពង្រីកគាំពារសង្គម គាំពារសុខាភិបាលសមស្របជាមួយភាពជាក់ស្តែង។ លេខាបក្សខេត្តចង្អុលការដល់បណ្តាថ្នាក់ បណ្តាផ្នែកគប្បីសកម្មក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការពង្រីកមនុស្សចូលរួមគាំពារសង្គម គាំពារសុខាភិបាល៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 22
  • ថ្ងៃនេ: 544
  • ក្នុងសប្តាហ៍: 9,696
  • ទាំងអស់: 592,607